Saturday, June 21, 2025
Homeតារាខ្មែរបេប៊ី ដើរជាន់ផ្លូវគៀត សុវណ្ណាឡាង?

បេប៊ី ដើរជាន់ផ្លូវគៀត សុវណ្ណាឡាង?

តារាចម្រៀងជុំ រចនាពេជ្រ ហៅនាងបេប៊ី បានចូលផលិតកម្មថោនជាង២ឆ្នាំមកហើយដោយទម្លាក់ចោលទាំងស្រុងនូវអាជីពសម្ដែងនិងពិធីការនីនៅCTN ព្រោះតែនាងចង់បំបែកទីផ្សារចម្រៀងតែមួយមុខដូចនាងរ៉ាប៊ី ដែរ។យាងណាក្ដីបំណងចង់ក្លាយទៅជាតារាចម្រៀងល្បីរបស់នាងបេប៊ី ហាក់ជូបឧបស័ក្កច្រើនព្រោះទើបតែរៀបជើងព្រួលក្នុងការរកអ្នកនិពន្ធខ្លាំងៗមកធ្វើបទចម្រៀងឲ្យច្រៀងស្រាប់តែផ្ទុះកូវីដ១៩

ធ្វើឲ្យស្រីស្រស់ផ្អឹបបទទាំងនោះមិនហ៊ានចេញឡើយនាំឲ្យកេរ្ដិ៍ឈ្មោះរបស់នាងនៅទ្រឹងទោះជាចង់វិលទៅធ្វើជាMCវិញក៍ទៅមិនរួច។តារាមួយចំនួនបារម្ភខ្លាចនាងបេប៊ី ដើរតាមគន្លងនាងគៀត សុវណ្ណាឡាង ដែលបោះចោលអាជីពសម្ដែងចូលច្រៀងនៅហង្សមាសហើយចុងក្រោយក៍វិលរកមករកស្ដារមុខអាជីពចាស់វិញដោយឈប់ច្រៀងតែម្ដង ខណៈពេលនេះនាងបេប៊ី ប្រឈមភាពស្ងប់ស្ងាត់ក្នុងអាជីពខ្លាំងហើយនាងក៍ងាកទៅបើកហាងលក់កាហ្វេនិងម្ហូបកុម្មង់វិញម្ដង។

ប៉ុន្ដែបេប៊ី ធ្លាប់តាំងចិត្តថានាងមិនរាថយក្នុងការបំពេញក្ដីស្រម៉ៃធ្វើជាតារាចម្រៀងឡើយ ហើយក៍មិនស្ដាយក្រោយចំពោះការឈប់ពីMCនិងសម្ដែងដែរព្រោះនាងថាបើធ្វើការងារច្រើនក្នុងពេលតែមួយមិនអាចមានពេលគ្រប់គ្រាន់ក្នុងអាជីពចម្រៀងឡើយទើបនាងសុខចិតុ្តព្រលែង២យក១។ចំណែកម្ដាយរបស់បេប៊ី អ្នកស្រីប៊ុន ណារី វិញធ្លាប់អះអាងថាពេលនេះកូវីដ១៩មិនទាន់ស្ងាត់និយាយអ្វីក៍មិនកើតដែរគឺចាំពេលអស់ជំងឺនេះទើបបេប៊ី មានគម្រោងធ្វើអ្វីថ្មីៗទៀតនៅឆ្នាំ២០២១នេះ។

បើទោះជាស្ងាត់ក្នុងអាជីពចម្រៀងមែនតែនាងបេប៊ី នៅតែហ៊ឺហាដោយសង់វីឡាធំស្កឹមស្កៃតម្លៃជាង៣០ម៉ឺនដុល្លានៅខណ្ឌសែនសុខ ហើយស្រីស្អាតក៍មានរថយន្ដទំនើបៗជិះដូចជាRange Rover និងMazda ផងដែរ។

ជុំវិញការមានទ្រព្យច្រើនទាំងវ័យក្មេងនេះធ្វើឲ្យគេសង្ស័យថានាងបេប៊ី មានគូស្នេហ៍លាក់មុខនៅក្រោយខ្នង តែអ្នកស្រីណារី ថាបេប៊ី គ្មានប្រុសណាចិញ្ចឹមឡើយគឺលុយទាំងនោះបានមកពីលក់ផ្ទះចាស់នៅទល់មុខពោចិនតុងនិងដីធ្លីមួយចំនួនទៀត។ម្ដាយបេប៊ី ក៍បានព្រមានថាដើម្បីកុំឲ្យគេពូកែសង្ស័យលើកូនស្រីគាត់ទៀតគាត់គ្រោងលក់ដីធំនៅផ្លូវ៥១ហើយបើលក់ដាច់បានលុយច្រើនចាំមើលគេនិយាយម៉េចខ្លះទៅ?

RELATED ARTICLES