ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពវាយប្លន់ម៉ូតូ ១គ្រឿង ពីស្ត្រីម្នាក់ បានសម្រេច លុះ ៥ថ្ងៃក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន សរុបចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីវាយប្លន់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៥៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចដីវាល ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ១និង០៨នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ស្ថិតក្នុងភូមិកា កាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ ទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះភោគ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ផ្លូវលំ ភូមិកាកាប២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២-ឈ្មោះណា ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១១ ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កា កាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះហៀប គន្ធា ភេទប្រុស អាយុ៤៣ឆ្នាំ អ្នកទទួលផលចោរកម្ម ស្នាក់នៅផ្ទះលេខក៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី៤-ឈ្មោះឆាយ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលំ ភូមិអណ្តូងចាស់ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១និង០៨នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ (១-ឈ្មោះភោគសំណាង ២-ឈ្មោះណា ទិត្យ ៣-ឈ្មោះហៀប គន្ធា ៤-ឈ្មោះឆាយ រតនា) នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ស្ថិតក្នុង ភូមិកាកាបសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី អំពើលួចមាន ស្ថានទម្ងន់ ទោស ដោយប្រើប្រាស់អំពើហិង្សា (វាយប្លន់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ចម្រុះ ស៊េរីឆ្នាំ២០២៥ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ ភិន ចាន់សេរី ភេទស្រី អាយុ៣៤ឆ្នាំ កាលពីវេលាម៉ោង ១និង៥៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចដីវាល ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាមួយគ្នានេះសមត្ថកិច្ចក៏បានធ្វើការដកហូត វត្ថុតាងមូយ ចំនួនផងដែរ។
ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានមន្ត្រីជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការសាកសួរតាមនីតិវិធី៕