Friday, June 20, 2025
Homeតារាខ្មែរពេជ្រ សោភា ព្យាយាមប្ដូរមុខមាត់ថ្មី

ពេជ្រ សោភា ព្យាយាមប្ដូរមុខមាត់ថ្មី

នៅឆ្នាំ២០២១នេះពេជ្រ សោភា បានផ្លាស់ប្ដូរស្ទើតែទាំងស្រុងតាមរយៈការលេងម៉ូដរថយន្ដថ្លៃៗដែលគ្មានតារាណាអាចធ្វើបានដូចនាង,ប្ដូរការច្រៀងសម្ដែង និងការលេងម៉ូដសម្លៀកបំពាក់ម៉ាកប្រេនប្រេន ទើបធ្វើឲ្យនាងកាន់តែមានការទាក់ទាញថែមទៀត។តារាហង្សមាសរូបនេះជិះរថយន្ដទំនើបៗដល់ទៅ៥គ្រឿងឆ្លាស់គ្នាមានដូចជាPorsche ,Mercedes ,Bmw ,Audi និងRange Rover ខណៈដែលនៅរដូវកូវីដ នេះសោភា បានផ្អឹបបទចម្រៀងដែលមាននៅក្នុងដៃខ្ទង់៣០បទមួយអន្លើរសិនព្រោះខ្លាចចេញទៅខុសពេលវេលាតែនាងបង្ហាញស្ទីលថ្មីតាមរយៈការច្រៀងបទចាស់ៗដែលល្បីៗជាង១០ឆ្នាំមុនជាមួយការលេងបទភ្លេងថ្មីដឹកនាំដោយលោកគ្រូអ៊ូយ  ចំណែកការស្លៀកពាក់វិញនាងលេងស្ទីលបែបយុវវ័យជាមួយសម្លៀកកំពាក់ម៉ាកប្រេន ប្រេន ដែលមួយចំនួននាងទទួលបានការឧបតម្ថភពីយីហោម៉ាកល្បីៗពេលដែលនាងច្រៀងសម្ដែងជាក្រុមជាតន្រ្ដីករផ្ទាល់ខ្លួន៤នាក់ ។

នេះជាការផ្លាស់ប្ដូរមុខមាត់ថ្មីរបស់សោភា នៅរដូវកូវីដនេះ ខណៈដែលគេកត់សម្គាល់ឃើញថាទោះជាពេលនេះនាងមានជីវភាពធូធារហើយរស់នៅយ៉ាងស៊ីវិល័យមិនចាញ់តារានៅប្រទេសជិតខាងក្ដី តែសោភា នៅតែលក់ផលិតផលតាមOnline រួមទាំងលក់ជ្រក់ជើងមាន់ដូចមុនដដែល។

ពេជ្រ សោភា ធ្លាប់វាចារដូចតារាផ្សេងៗទៀតដែរថានាងជិះរថយន្ដទៅតាមសម្ថភាពនាងដែលអាចធ្វើទៅបាន។ប៉ុន្ដែនាងថាគ្មានគម្រោងទិញរថយន្ដRolls Royce ដូចគេឡើយ។ជុំវិញការជិះរថយន្ដម៉ាកល្បីៗដូចតារាបរទេសនេះធ្វើឲ្យមានការសង្ស័យដែរថាសោភា មានគូស្នេហ៍នៅក្រោយខ្នងដែលមិនមែនជាលោកឆឹម សក្កដា ឧបត្ថម្ភតែសោភា វាចារថានាងគ្មានប្រុសណាជួយក្រៅពីខ្លួនឯងឡើយ។នាងថាចំពោះប្រាក់ចំណូលពេលនេះតាមបណ្ដារខេត្តត្រូវបាត់បង់ដូចតារាផ្សេងៗដែរ តែនាងសល់លុយខ្លះពីការសន្សំកាលពីឆ្នាំមុនៗរួមទាំងការលក់ផលិតផលផងដែរ។ដោយឡែករឿងស្នេហាជាមួយលោកឆឹម សក្កដា វិញសោភា ថានាងមិនអាចកំណត់ពេលវេលានៃការចូលរោងការបានទេ តែនាងថានោះជាស្នេហាមួយពិតប្រាកដ មិនមែនល្ខោនស្នេហ៍ដើម្បីឲ្យគេចាប់អារម្មណ៍ដូចគេសង្ស័យឡើយ៕

RELATED ARTICLES