ដោយអស់ភាពអត់ធ្មត់ពិធីករលោកសុខ រ៉ាស៊ី សម្រេចចិត្តប្ដឹងថៅកែមហាហង្សទៅតុលាការហើយពីរឿងដែលលោកអ៊ិន សុភិន បានជំពាក់ប្រាក់លោកចំនួន១៥៧០០ដុល្លារថ្លៃរៀបចំឆាកប្រកួតMiss Grand Cambodia 2020 ហើយម្ចាស់ផលិតកម្មរូបនេះមិនព្រមទូទាត់សងលោកតាមសន្យាព្រមទាំងគេចវែសរយៈពេលជិត១ឆ្នាំមកហើយ។លោករ៉ាស៊ី ថាទោះជាពេលនេះជារដូវកូវីដក្ដី ប៉ុន្ដែលោកជឿរថាលោកសុភិន មិនមែនគ្មានទឹកលុយប៉ុណ្ណោះសងលោកទេព្រោះលោករស់នៅផ្ទះវីឡាធំស្កឹមស្កៃ តែការមិនព្រមសងឲ្យលោកនេះមកពីលោកមិនទទួលខុសត្រូវ ហេតុនេះហើយលោកមានតែឲ្យផ្លូវច្បាប់ជាអ្នកដោះស្រាយរកយុត្តិធ័មតាមរយៈប្រព័ន្ធតុលាការទៅចុះ។


លោកសុខ រ៉ាស៊ី បានថ្លែងប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៥ខែកក្កដា ថាលោកបានឲ្យមេធាវីរៀបចំពាក្យបណ្ដឹងលើលោកអ៊ិន សុភិន ទៅតុលាការហើយព្រោះថាការការអត់ធ្មត់របស់មនុស្សមានដែនកំណត់។លោករ៉ាស៊ី ថ្លែងថាមុននឹងឈានទៅសម្រេចចិត្តប្ដឹងថៅកែមហាហង្សរូបនេះ លោកបានព្យាយាមទូរស័ព្ទទៅលោកសុភិន ជាច្រើនលើកច្រើនសារណាស់ តែតេចូលលោកមិនលើកឡើយ។ពិធីកររូបបន្ថែមទៀតថាលោកក៍បានឆាតតាមហ្វេសបុកតែជូនកាល៥ខែឬឆាត៥ដងទើបលោកឆ្លើយតបម្ដងដោយថាលោកនឹងដោះស្រាយប៉ុន្ដែស្ងាត់ឈឹងហើយចុងក្រោយតេលែងលើកតែម្ដង ទើបលោកបានទាក់ទងកូនស្រីគាត់(ភិន សុដាលីស)ដែរតែនៅតែគ្មានដំណោះស្រាយដដែលទើបរឿងនេះមានតែដោះស្រាយតាមផ្លូវតុលារចុះ។


លោករ៉ាស៊ី បានរៀបរាប់ថាលោកសុភិន បានឲ្យលោករៀបចំឆាកMiss Grand Cambodia 2020 ដោយលោកសន្យាថាពេលចប់ការប្រកួតនោះលោកនឹងទូទាត់លុយឲ្យលោកភ្លាមតែម្ដង តែគាត់និយាយកុហក់លោក បោកប្រាស់តែម្ដងព្រោះបើមានចេតនាសងលុយមែនមិនមែនលោកធ្វើបែបនេះទេ។លោកបន្ថែមថាដោយយល់ថារដូវកូវីដ គ្រប់គ្នាសុទ្ធតែពិបាកលុយអីចឹងលោកក៍មិនមែនឲ្យលោកសុភិន សងលុយលោកទាំងដុលដែរគឺសងជាតំណាក់កាលខ្លះៗក៍បានដើម្បីលោកបានលុយទៅទូទាត់ឲ្យកូនចៅដែលធ្វើការនេះឲ្យលោកដែរ តែពេលនេះលោកសុភិន មិនអើរពើរសងនោះទេ។ពិធីកររូបសង្ហារនេះបញ្ជាក់ថាមូលហេតុដែលលោកប្ដឹងលោកសុភិន នៅពេលនេះគឺដើម្បីកុំឲ្យលោកធ្វើអីចឹងទៀតដាក់អ្នកផ្សេង នាំឲ្យខូចកេរ្ដិ៍ឈ្មោះផលិតករនិងថៅកែផលិតកម្មគេល្អផ្សេងៗទៀត ម្យាងទៀតជៀសវាងមានអ្នកផ្សេងទៀតរងគ្រោះដូចរូបលោកដែរ។


លោកថាលោកអ៊ិន សុភិន មិនមែនក្រទេព្រោះរស់នៅផ្ទះវីឡាធំ ហើយក្រៅពីម្ចាស់ផលិតកម្មក៍មានក្រុមហ៊ុន២ទៅ៣ផ្សេងទៀតអីចឹងបើលោកមានចេតនាសងលុយប៉ុណ្ណោះមិនពិបាកសម្រាប់លោកនោះទេ។តែបើលោកអត់លុយមែនលោកចង់សួរថាម៉េចក៍មិនលក់ផ្ទះវីឡាសងគេទៅ ?


តាមព័តមានថាមិនមែនតែលោកសុខ រ៉ាស៊ី ម្នាក់ទេដែលត្រូវលោកអ៊ិន សុភិន មិនទាន់សងប្រាក់អស់ជាច្រើនខែមកហើយនោះគឺមានផលិតករ និងតារាសម្ដែងមួយចំនួនទៀតក៍ធ្លាប់ជួបរឿងបែបនេះដែរ ខណៈដែលបុគ្គលិកមួយចំនួនទៀតរបស់មហាហង្សក៍ត្រូវគេបង្ហើបថាមិនទាន់បានប្រាក់ខែគ្រប់ចំនួនដែលពួកគេធ្វើការផងដែរ។


តាមព័តមានថាមិនមែនតែលោកសុខ រ៉ាស៊ី ម្នាក់ទេដែលត្រូវលោកអ៊ិន សុភិន មិនទាន់សងប្រាក់អស់ជាច្រើនខែមកហើយនោះគឺមានផលិតករ និងតារាសម្ដែងមួយចំនួនទៀតក៍ធ្លាប់ជួបរឿងបែបនេះដែរ ខណៈដែលបុគ្គលិកមួយចំនួនទៀតរបស់មហាហង្សក៍ត្រូវគេបង្ហើបថាមិនទាន់បានប្រាក់ខែគ្រប់ចំនួនដែលពួកគេធ្វើការផងដែរ។


អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកអ៊ិន សុភិន តែមិនអាចទាក់ទងបានឡើយនៅថ្ងៃទី៥ខែកក្កដា។ប៉ុន្ដែលេខមួយខ្សែរទៀតត្រូវបានបុរម្នាក់អះអាងថាជាកូនចៅលោកសុភិន និងជាអ្នកទទួលទូរស័ព្ទរបស់ផលិតកម្មមហាហង្សនោះអះអាងថាលោកសុភិន ទូរស័ព្ទលោកខូចទើបមិនអាចលើកនិយាយបានទេ។បុគ្គលិករូបនោះបន្ថែមថាចំណែកហ្វេសបុកលោកសុភិន វិញក៍ត្រូវគេHackដែរអីចឹងមិនអាចទាក់ទងគាត់បានទេ។បុរសនោះបន្ថែមទៀតថានេះជារដូវកូវីដ អ្នកណាក៍មានបញ្ហារឿងលុយកាក់ដែរអីចឹងលោករ៉ាស៊ី ដែលធ្លាប់ធ្វើការនិងស្គាល់គ្នាជាមួយលោកសុភិន រាប់ឆ្នាំនោះគូតែមានការយោគយល់គ្នាឬមកជួបគ្នានៅក្រុមហ៊ុនផ្ទាល់តែម្ដងទៅដើម្បីរកដំណោះស្រាយ កុំប្ដឹងផ្ដល់អី ។ប៉ុន្ដែលោកថានេះគ្រាន់តែជាទស្សនៈផ្ទាល់របស់លោកមិនមែនលោកនិយាយតំណាងឲ្យថៅកែមហាហង្សនោះទេ។

លោកសុខ រ៉ាស៊ី សម្ដែងការហួសចិត្តដែលថាទូរស័ព្ទលោកអ៊ិន សុភិន ពេលនេះខូចមិនអាចលើកទទួលនិយាយកើត។លោកសួរបញ្ច្រាសទៅវិញថាគាត់(អ៊ិន សុភិន)ជាម្ចាស់ផលិតកម្ម និងប្រធានក្រុមហ៊ុនទាំងមូលរឿងអីដែលទូរស័ព្ទគាត់ខូចហើយគាត់គ្មានលុយទិញត្រឹមតម្លៃ១៥ដុល្លារអីប្រើសិនទៅ?លោកថាដោយសារតែការគេចវែសបែបនេះហើយទើបលោកគ្មានជម្រើសក្រៅពីឲ្យមេធាវីរបស់លោកធ្វើការតាមផ្លូវច្បាប់នោះទេ៕
