Friday, June 20, 2025
Homeតារាខ្មែរស៊ឹម ស្រីនិច គេទម្លាយងូតទឹកស្រាត គេចោទយកប្តីគេ​ លាឈប់សម្តែង

ស៊ឹម ស្រីនិច គេទម្លាយងូតទឹកស្រាត គេចោទយកប្តីគេ​ លាឈប់សម្តែង

ភ្នំពេញ ៖ បន្ទាប់ពីតារាសម្តែងសិចស៊ី ស៊ឹម ស្រីនិច បានប្រកាសដំណឹងបញ្ចប់អាជីពសិល្បៈ ទាំងអាថ៌កំបាំងរួចមក ស្រាប់តែមានគេទម្លាយ ចោទប្រកាន់តារាស្រីរូបនេះថា បានលួចទាក់ទង ប្តីគេ។

ថ្មីៗនេះ តារាស្រីដែលហ៊ានបញ្ចោញសាច់គល់ភ្លៅ ស៊ឹម ស្រីនិច បានប្រកាសលាឈប់ពី វិថីសិល្បៈ ដែលនាងធ្លាប់បានដើរឆ្លង អស់ពេល ជាង៦ឆ្នាំរួចមក ទាំងអាថ៌កំបាំង រហូតធ្វើឱ្យ មហាជនអ្នកគាំទ្រ បានដាក់ការសង្ស័យផ្សេងៗ គ្នា ដោយខ្លះសង្ស័យថា ស្រីនិច អាចនឹងកំពុង មានម្ចាស់ជីវិត ឬអាចជិតចូលរោងការឆាប់ៗ ហើយខ្លះសង្ស័យថា អាចមកពីប្រុសស្នេហ៍ ស្នើឱ្យនាង បោះចោលការងារសិល្បៈ ខ្លាចត្រូវ តួប្រុសប៉ះសាច់។

លុះប្រកាសដើរចេញពីវិថីសិល្បៈ មិនបាន ប៉ុន្មានផង ស្រាប់តែមានគេចោទប្រកាន់ទៅ លើតារាសម្តែង ស៊ឹម ស្រីនិច ថា នាងបានលួច ទាក់ទងជាមួយប្តីគេ។

ម្ចាស់គណនីហ្វេសប៊ុក អនាមិកមួយ បាន ទម្លាយនូវភ័ស្តុតាង រូបថតចំនួន២សន្លឹក ដោយ ក្នុងនោះ ១សន្លឹក បង្ហាញពីសកម្មភាពរបស់ ស៊ឹម ស្រីនិច ដែលកំពុងដេកងូតទឹក ក្នុងអាង ទឹកដ៏ស្រស់ស្អាតមួយ ចំណែក១សន្លឹកទៀត បង្ហាញឱ្យឃើញនូវរូបប្រុសម្នាក់ ដែលត្រូវបាន បិទមុខជិត កំពុងដេកក្នុងអាងទឹកតែមួយ ដូច គ្នាបេះបិទ នឹងទីតាំងរូបថតរបស់ ស៊ឹម ស្រីនិច។

លើសពីនេះទៅទៀត ម្ចាស់គណនីហ្វេសប៊ុក អនាមិកខាងលើ ក៏បង្ហាញរូបថត នៃកាលវិភាគ ហោះហើរ (ការធ្វើដំណើរតាមជើងយន្តហោះ) ចំនួន១សន្លឹក ដោយមានទាំងឈ្មោះស៊ឹម ស្រីនិច ដែលធ្លាប់បានធ្វើដំណើរួមគ្នា ជាមួយមនុស្សម្នាក់ ទៅលេងកម្សាន្ត នៅកាន់តំបន់ទេសចរណ៍ (ដាណាង) នៃប្រទេសវៀតណា ផងដែរ។

ជុំវិញការទម្លាយចោទប្រកាន់ ខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាា ដោយសារមិនអាចទាក់ទង សុំការបកស្រាយបំភ្លឺ ពីកញ្ញាស៊ឹម ស្រីនិច បានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា ការទម្លាយរឿងចោទប្រកាន់ ខាងលើនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីតារាស្រី ស៊ឹម ស្រីនិច បានប្រកាសលាឈប់ពីអាជីព- សិល្បៈ។

កញ្ញាស៊ឹម ស្រីនិច បានបញ្ជាក់នៅលើ បណ្តាញសង្គមហ្វេសប៊ុក របស់នាង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ថា “លាហើយជីវិតសិល្បៈ ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយ នឹង សំណើចជាច្រើន ហើយមេរៀនក៏រាប់មិនអស់ ថែមទៀតផង។ អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ ដែលធ្លាប់ផ្តល់ ឱកាសនឹងស្នាមញញឹម ដល់ក្មេងស្រីម្នាក់នេះ ឱ្យរៀនក្រោកឈរ ដើរ ដេក អង្គុយ បែនបត់គ្រប់ ស្ថានការ នឹងកាលៈទេសៈទាំងអស់ ហើយជាចុង- ក្រោយ ក៏សុំទោសទៅដល់បង ដិរចេតៀរស ដែលប្អូនសុំអនុញ្ញាត មិនបានទទួលការងារថត វិញ ដោយប្អូនត្រូវបំពេញធុរកិច្ច ដែលត្រូវបំពេញ មើលថែខ្លួនឯង នឹងការងារដែលគប្បីនឹងផ្អាក ក៏បញ្ចប់ពីជីវិតសិល្បៈមួយនេះ”។

កញ្ញាស្រីនិច បន្តថា “តែការងារសាច់រឿង ដែលដក់ជាប់អារម្មណ៍ខ្លាំងបំផុត គឺសាច់រឿង ដែលបានរ៉ាយរ៉ាប់ស្រលាញ់លើសពីការរំពឹងទុក ទាំងពីររឿង របស់បងប្រុស ឌារា គហមេរោក អូនអរគុណបងប្រុស ដែលស្រលាញ់ប្អូនស្រីម្នាក់ នេះ និងតែងតែផ្តល់នូវតួមនោសញ្ចោតនា ដក់ ជាប់អារម្មណ៍នីមួយៗដល់ប្អូន អារម្មណ៍របស់ ប្អូន សង្ឃឹមថា នឹងបានថតនៅក្រោមស្នាដៃ របស់បងប្រុសនិពន្ធជាថ្មី បើមាននិស្ស័យលើវិថី មួយនេះ ថែមទាំងបងៗអ្នកដឹកនាំ ដែលប្អូន ធ្លាប់រួមការងារជាមួយផងដែរ ប្អូនស្រីម្នាក់ នេះ នឹកបងៗគ្រប់គ្នា។ ស្រលាញ់ពេញបេះដូង អរគុណដល់ហ្វេនៗទាំងអស់ ដែលតែងតែគាំទ្រ នឹងស្រលាញ់ខ្ញុំជាខ្ញុំ”៕

RELATED ARTICLES