Friday, June 20, 2025
Homeព័ត៌មានជាតិបុរសពោះម៉ាយបាត់ខ្លួន៧ថ្ងៃ គ្រួសារភ័យប្រកាសរក

បុរសពោះម៉ាយបាត់ខ្លួន៧ថ្ងៃ គ្រួសារភ័យប្រកាសរក

ខេត្តកំពង់ឆ្នាំង ៖ បុរសពោះម៉ាយម្នាក់ ជាប្រធានក្រុមតន្ត្រីសម័យមួយ នៅសុខៗបាន បាត់ខ្លួនចេញពីផ្ទះ អស់១សប្តាហ៍មកហើយ ដោយពុំដឹងទៅដល់ទីណា សូម្បីតែទូរស័ព្ទ ក៏ មិនអាចទាក់ទងបាន ធ្វើឱ្យក្រុមគ្រួសារ និង កូនក្រុមតន្ត្រីសម័យ មានការព្រួយបារម្ភយ៉ាង ខ្លាំង នាំគ្នាប្រកាសតាមរកពេញបណ្តាញសង្គម។

បុរសដែលបាត់ខ្លួននោះ មានឈ្មោះចាន់ កៀន អាយុជាង៥០ឆ្នាំ មានលំនៅក្នុងភូមិ ឧទុម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ជាបុរស ពោះម៉ាយ និងជាប្រធានក្រុមតន្ត្រីសម័យ បាន បាត់ខ្លួនតាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។

តាមប្រភពពីកូនក្រុមតន្ត្រីសម័យ របស់ បុរសដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា មេ ក្រុមរូបនេះ បានបាត់ខ្លួន កាលពីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២១ ដោយបានធ្វើដំណើរតាម រថយន្តម៉ាកតាកូម៉ា ផ្ទាល់ខ្លួន១គ្រឿង ចេញ ពីផ្ទះ សំដៅទៅទីរួមខេត្តកំពង់ឆ្នាំង តែម្នាក់ ឯង ស្រាប់តែបន្ទាប់ពីនោះមក ក៏បាត់ដំណឹង សូន្យឈឹងតែម្តង មិនឃើញវិលត្រឡប់មក ផ្ទះវិញសោះ។ លុះព្រឹកឡើងថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២១ កូនក្រុមតន្ត្រីសម័យ ដែល ជាអ្នកភ្លេង និងអ្នកចម្រៀង បានទូរស័ព្ទរក ប្រធានក្រុម តែមិនចូល ហើយក៏បាត់រហូត មកដល់រសៀលថ្ងៃទី០៣ ខែកក្កដា នៅមិន ទាន់បានដំណឹងនៅឡើយ។

ជាមួយគ្នានេះ ក្រុមតន្ត្រីសម័យ បាន អំពាវនាវដល់ប្រជាពលរដ្ឋ បើបានឃើញបុរស ដូចមានក្នុងរូបថត ដែលភ្ជាប់មកជាមួយនេះ សូមរាយការណ៍ទៅសមត្ថកិច្ច ឬផ្តល់ដំណឹង មកក្រុមគ្រួសារផង។

ដោយឡែក បើតាមការបញ្ជាក់ពីសមត្ថកិច្ច មូលដ្ឋាន បានឱ្យឱ្យដឹងថា បុរសឈ្មោះចាន់ កៀន គឺជាម្ចាស់ឧបករណ៍តន្ត្រីសម័យ ជាបុរស ពោះម៉ាយ នៅតែឯង គ្មានកូនចៅនៅជាមួយ នោះទេ។ គាត់បានបាត់ខ្លួន ចាប់ពីថ្ងៃទី២៧ មិថុនា មកដល់ពេលនេះ នៅមិនទាន់ទទួល ដំណឹងនៅឡើយនោះទេ ។

យ៉ាងណា មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា បាន ទទួលពាក្យបណ្តឹងពីក្រុមគ្រួសារហើយ ពេល នេះ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ដែរ”៕

RELATED ARTICLES