ចំណងស្នេហាឆ្លងទ្វីពរវាងតារាចម្រៀងខេម និងអ្នកនាងស្រីកា បានបើកជាចំហទើបតែជាង២ខែទេបើទោះជាពួកគេស្រលាញ់គ្នាជាង៤ឆ្នាំ ហើយរយៈពេលចុងក្រោយនេះខេម ហ៊ានទាំងដឹកដៃប្រពន្ធឡើងរាំស្លូវនៅចំពោះមុខសិល្បករជាច្រើនរូប ទើបធ្វើឲ្យអ្នករួមអាជីពកាន់តែជម្រុញឲ្យខេម ឆាប់គិតគូរឿងរៀបការក្ដី តែខេម នៅតែចិត្តមិនទាន់ចង់។តារាចម្រៀងសំនៀងស្អករូបនេះនៅតែស្ទាក់ស្ទើក្នុងចិត្តព្រោះតែខ្លាចរៀបការទៅធ្វើឲ្យកេរ្ដិ៍ឈ្មោះប្រែប្រួល ហើយប្រឈមធ្លាក់កូដ។តែសម្រាប់អ្នកនាងកា វិញគឺពិតជាចង់រៀបការខ្លាំងណាស់ដើម្បីកុំឲ្យនារីដ៍ទៃច្រឡំថាខេម នៅកំលោះឬតាមសុំស្នេហ៍ខេម ទៀត។



ខេម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកអាចនឹងរៀបចំមង្គលការនៅចន្លោះពី២ទៅ៣ឆ្នាំទៀត គឺមិនទុកពេលយូរជាងនេះទេ ព្រោះថាពេលនេះលោកក៍មានអាយុច្រើនដែរហើយ។លោកថាមិនបារម្ភការមានប្រពន្ធទៅខ្លាចធ្លាក់កូដនោះទេ តែចង់ធ្វើពិធីមង្គលការនៅពេលវេលាដែលសមស្របមួយ។



គូរបញ្ជាក់ថាខេម ក្រោយចេញពីថោនចូលGalaxy នេះហាក់ស្ងប់ស្ងាត់បន្ដិចនៅរយៈពេលចុងក្រោយនេះ ខណៈដែលព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា ស្ទុះឡើង។ទោះជាយ៉ាងណាអ្នកជំនាញសិល្បៈបានលើកឡើងថាខេម នៅតែជាតារាលេចធ្លោររបស់Galaxy ដោយគ្មានតារាណាអាចដណ្ដើមតំណែងបានទេតាមរយៈការច្រៀងស្ទីលសំនៀងស្អករបស់លោក។ប៉ុន្ដែរខេម វិញធ្លាប់និយាយថាអាជីពសិល្បៈមិនទៀងទាត់ទេ ហេតុនេះហើយបានជាលោកងាកមកបើកភោជនីយដ្ឋានមួយដើម្បីបានប្រាក់ចំណូលជាប្រចាំថ្ងៃពេលដែលោកចាស់ទៅ។លោកថាទោះជាមានគូស្នេហ៍ជាអាណិកជនមកពីបារាំងមែន ប៉ុន្ដែរនៅថ្ងៃអនាគតលោកនិងម្ចាស់ស្នេហ៍ចង់រស់នៅស្រុកខ្មែរច្រើនជាងទៅនៅស្រុកគេ៕

