ពេជ្រ សូលីកា ទោះជាមានកូន១ទៅហើយក្ដី តែរូបសម្រស់របស់នាងមិនមានការប្រែប្រួលខ្លាំងនោះទេពោលគឺនៅតែគូរឲ្យក្នក់ក្នាញ់និងទាក់ទាញជាងតារាផ្សេងៗទៀតដែលមានប្ដីនិងកូនដូចនាងដែរ។តាមព័តមានថាភាពលេចធ្លោខាងការតុបតែងខ្លួនតាមរយៈសម្លៀកបំពាក់ប្លែកៗរបស់សូលីកា មួយផ្នែកធំគឺស្វាមីរបស់នាងជាអ្នកជួយតែម្ដងព្រោះថាលោកគឹម ហាន មានជំនាញជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់ហេតុនេះហើយលោកត្រូវតែឲ្យភរិយារបស់លោកស្រស់ស្អាតគ្រប់ពេល។



ពេជ្រ សូលីកា នៅតែត្រូវបានហង្សមាសបន្ដផលិតបទចម្រៀងឲ្យច្រៀងបើទោះជាពេលនេះនាងមានស្វាមីនិងកូន១ហើយមានដំណឹងថានឹងត្រៀមចេញទៅរស់នៅតាមប្ដីនៅអូស្រា្ដលីក្រោយចប់កូវីដក្ដី។ផលិតកម្មធំមួហនេះថែមទាំងរុញសូលីកា ឲ្យធ្វើជាតួឯកក្នុងរឿង”អាពាហ៍ ពិពាហ៍ចៃដន្យ”ទៀតផងដើម្បីឲ្យនាងកាន់តែល្បី ប៉ុន្ដែគេកត់សម្គាល់ថាការក្រោយសូលីកា មានប្ដីនិងកូន១នេះកេរ្ដិ៍ឈ្មោះរបស់នាងមិនសូវរះត្រដែតដូចមុននោះទេពោលគឺមិនអាចប្រជែងទីផ្សារជាមួយតារាចម្រៀងផ្នែកយុវវ័យរបស់Galaxyនាងតន់ ច័ន្ទសីម៉ា បានឡើយ។



ទោះជាយ៉ាងណាសូលីកា បានស្គាល់នូវអ្វីដែលជាស្នេហាពិតក្រោយនាងបានភ្ជាប់ពាក្យជាមួយលោកគឹម ហាន ដែលជាអាណិកជនខ្មែរមកពីអូស្រា្ដលីនិងជាអ្នកច្នៃម៉ូសម្លៀកបំពាក់កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងបានសម្រាលកូនប្រុសកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយនាងដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។



សូលីកា បានកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាអតីតកាលហើយពេលនេះនាងរស់នៅខុនដូនិងជិះរថយន្ដទំនើប៣គ្រឿងឆ្លាស់គ្នាគឺBMW,Porsche និងRange Rover ពោលគឺជីវិតហ៊ឺហានិងស៊ីវិល័យមិនចាញ់តារាបរទេសឡើយ។ប៉ុន្ដែរឿងដែលសូលីកា នៅតែស្រងូតស្រងាត់ហើយពេលខ្លះប្រឈមបង្ហូរទឹកនេត្រាតែម្នាក់ឯងនោះគឺម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង កំពុងជាប់ពន្ធធានាគារដោយប្រឈមទោសអស់១ជីវិតក្រោយសម្លាប់គូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០។តែសូលីកា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមានសាច់ញាត្តិទៅមើលម្ដាយជាប្រចាំហើយ៕


