សុខ ពិសី ដែលជាស្រីស្អាតម្នាក់ក្នុងចំណោមតារាចម្រៀងល្បីៗនាពេលបច្ចុប្បន្ននេះនាងជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ និងឧកញ៉ាៗទាំងឡាយរហូតដល់ត្រូវបានគេសន្និដ្ឋានថាតារាសខ្ចីរូបនេះគេចមិនផុតពីក្លាយទៅជាជំទាវទៀតផង។ប៉ុន្ដែមិនខុសពីឱក សុគន្ធកញ្ញា នោះទេព្រោះពិសី ក៍ជ្រើសគូស្នេហ៍ជាអ្នកនៅក្នុងរង្វង់សិល្បៈដោយផាត់ចោលតំណែងជំទាវ ហើយទាំងក្នុងនិងក្រៅសិល្បៈសុទ្ធតែបានដឹងថាពេលនេះពិសី កំពុងតែពិសោធន៍ស្នេហ៍ជាមួយថៅកែសាន់ដេលោកឡាយ សុខចំរើន អស់រយៈពេលជិត១០ឆ្នាំទៅហើយ។



យ៉ាងណាចំណងស្នេហានេះសុខ ពិសី មិនទាន់មានភាពក្លាហានក្នុងការកំណត់ពេលវេលាដឹកដៃគូស្នេហ៍ចូលរោងការដូចឱក សុគន្ធកញ្ញា បានធ្វើជាមួយប្អូនថៅកែហង្សមាសនោះទេ ហើយការដែលនាងមិនទាន់លាតត្រដាងស្នេហ៍ជាសាធារណៈបែបនេះនាំឲ្យពិសី មិនអាចសាងស្នេហ៍ដោយភាពផ្អែមល្ហែមដូចគូស្នេហ៍តារាផ្សេងៗទៀតឡើយ។តែគេជឿរថាមិនយូនោះទេពិសី នឹងដើរតាមផ្លូវឱក សុគន្ធកញ្ញា តាមរយៈការដឹកដៃគូស្នេហ៍រៀបការផ្អើលពេញផ្ទៃប្រទេសដែរជាមិនខាននៅពេលខាងមុខនេះ ព្រោះថាបើបន្ដបឹទបាំងស្នេហ៍តទៅទៀតនោះប្រាកដជាធ្វើឲ្យទាំងពិសី និងលោកចំរើន ប្រាកដជាមានបញ្ហារៀងៗខ្លួនជាមិនខាន។



រឿងធំចំពោះពិសី គឺនៅពេលដែលនាងប្រកាសថាមិនទាន់មានម្ចាស់ចិត្តនេះធ្វើឲ្យមន្រ្ដីធំៗទាំងឡាយនៅតែជ្រួលជ្រើមស្នេហ៍នាង។ចំណែកលោកថៅកែសាន់ដេឡាយ សុខចំរើន វិញលោកក៍មានមន្ដស្នេហ៍មិនធម្មតាដែរព្រោះធ្លាប់លេចឭថាមានតារាស្រីសាច់សខ្ចីជាច្រើននាក់ចង់ធ្វើជាភរិយារបស់លោកដែរ។ប៉ុន្ដែស្រីស្អាតទាំងនោះហាក់ដកថយទៅវិញនៅពេលដែលមានព័តមានជាច្រើនបានផ្សាយថាលោកចំរើន ស្នេហ៍ស្មោះចំពោះតែពិសី ម្នាក់គត់…។



ថ្វីត្បិតតែសុខ ពិសី មិនបារម្ភរឿងស្នេហាអាចប្រែប្រួលក្ដី តែរយៈពេលជិត១០ឆ្នាំមានដំណឹងថាកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងជួញប្រេងនោះនៅតែតាមស្នេហាពិសី ដោយគ្មានការប្រែប្រួលចិត្តបន្ដិចឡើយ។កូនអ្នកជំនួញធំរូបនោះហាក់មិនក្វល់រឿងពិសី ត្រូវបានសាព័តមានផ្សារភ្ជាប់ថាមានស្នេហាជាមួយថៅកែសាន់ដេនោះទេ។ តែផ្ទុយទៅវិញបុរសដែលស្គាល់តារាស្រីស្អាតៗជាច្រើននាក់នោះតែងតែនិយាយប្រាប់គេថាសុខ ពិសី ជាតារាចម្រៀងដែលស្អាតជាងគេ។ទោះជាយ៉ាងណាកូនលោកឧកញ៉ានោះមិនទទួលសញ្ញាភ្លើងខៀវណាមួយពីស្រីស្រស់សុខ ពិសី ឡើយព្រោះថាពេលនេះទោះជាបុរសនោះមានលុយច្រើនយ៉ាងណាប៉ុន្ដែលោកអាចនឹងប្រឈមខកចិត្តព្រោះ”ស្នេហ៍មិនឈ្នះស្និត”ដោយសារតែពិសី និងថៅកែសាន់ដេដែលនៅក្បែរគ្នារាល់ថ្ងៃនោះកាន់តែយល់ចិត្តគ្នាច្រើនទៅហើយ បើទោះជាអ្នកទាំង២មិនធ្លាប់សារភាពស្នេហ៍ម្ដងណាក៍ដោយ។



សុខ ពិសី ក៍ដូចតារាផ្សេងទៀតដែរនៅរដូវកូវីដនេះនាងមិនទាន់មានបទចម្រៀងផ្ទុះនោះទេទោះជាមជ្ឈដ្ឋានមហាជនមើលឃើញថានាងជាតារាស្រីមានឥទ្ធិពលជាងគេនៅសាន់ដេមិនខុសពីឱក សុគន្ធកញ្ញា នៅហង្សមាសក្ដី។យ៉ាងណាពិសី ដែលមិនទាន់ហ៊ានឡើងច្រៀងតាមឆាកតន្រ្ដីព្រោះបង្ការកូវីដកំពុងតែផ្ទុះនេះនាងបានងាកទៅធ្វើជំនួញធំតាមរយៈការបើកហាងតែគុជទិញFranchise ពីបរទសចំណាយទុនរាប់ម៉ឺនដុល្លារ បន្ថែមពីលើការលក់Collagen តាមOnline ។សុខ ពិសី ក៍ជាអ្នកលេងម៉ូដរថយន្ដមិនចាញ់តារាស្រីផ្សេងទៀតដែរហើយនៅឆ្នាំ២០២១នេះនាងជិះឡានទំនើប៣គ្រឿងឆ្លាស់គ្នាគឺAudi, Range Rover និងLexus Lx460។ថៅកែស្រីតែគុជរូបស្អាតនេះក៍ត្រូវបានគេសង្ស័យថានាងដាក់ទុកជាមួយគូស្នេហ៍មុនរៀបការផងដែរ តែពិសី ធ្លាប់និយាយថានាងមិនទាន់ចង់គ្រងឈុតកូនក្រមុំមែនទែននៅពេលឆាប់ៗនេះឡើយ៕


