ពេជ្រ សោភា ដែលឆ្នាំនេះឈានចូលវ័យ៣៧ឆ្នាំតែរូបសម្រស់ហាក់មិនប្រែប្រួលទៅតាមអាយុនោះបានឲ្យដឹងថាពេលនេះរូបឆោមរបស់នាងមិនទាន់មានការកុនផ្នែកណាមួយនោះទេ ប៉ុន្ដែនៅវ័យច្រើនហើយប្រែទៅជាជ្រីវជ្រួញនោះសោភា ថានាងនឹងពិចារណាទៅលើការកែសម្រស់ផ្នែកណាមួយប្រសិនបើចាំបាច់ត្រូវតែធ្វើនោះ។តែបច្ចុប្បន្នសោភា ថាទាំងច្រមុះ,ចង្ការនិងដើមទ្រួងជាដើមគឺនៅរក្សាររបស់ពីធម្មជាតិទាំងអស់គ្មានការកែច្នែសប្បនិម្មិតឡើយ។



ទោះជាយ៉ាងណាសោភា បានសារភាពថាកាលពីឆ្នាំមុននាងបានជិះយន្ដហោះទៅដល់ប្រទេសកូរ៉េខាងត្បូងហើយទៅដល់គ្លីនិកមួយដែលតារាល្បីៗតែងតែទៅកែសម្ផស្សនៅទីនោះហើយចិត្តនាងចង់កែលើកខ្ទង់ច្រមុះឲ្យខ្ពស់ស្រួចជាងនេះបន្ដិច ប៉ុន្ដែក្រោយមកនាងក៍បានផ្លាស់ប្ដូរចិត្តទៅវិញព្រោះខ្លាចមុខកាំបិតទើបរហូតមកដល់ពេលនេះនាងលែងនឹកនាចង់កែសម្ផស្សទៀតហើយ។នាងថារក្សាររបស់ធម្មជាតិរស់បានយូ ហើយរឿងចង់កែសម្ផស្សនេះបើម្ដាយនាងដឹងប្រាកដជាវ៉ៃនាងជាមិនខានព្រោះគាត់ដាច់ខាតមិនឲ្យនាងកែត្រង់ណាទេ។



ថ្វីត្បិតែពេជ្រ សោភា អះអាងថារូបសម្រស់របស់នាងនៅធម្មជាតិ១០០%ក្ដី ប៉ុន្ដែនាងក៍បានសរសើរដល់តារាមួយចំនួនដែលបានកែតាមគ្លីនិកត្រឹមត្រូវហើយឃើញស្អាតជាងមុនផងដែរ។នាងថាពេលដែលនាងមានវ័យកាន់តែជ្រេពេលនោះហើយដែលនាងគិតគូរឿងកែសម្រស់នេះនៅថ្ងៃណាមួយដែរ តែក្នុងវ័យ៣៧ឆ្នាំនេះនាងមិនទាន់ចង់ធ្វើនៅកន្លែងណាមួយនោះទេ។



ពេជ្រ សោភា បានផ្អឹបបទចម្រៀងក្នុងដៃជិត៣០បទនៅរដូវកូវីដនេះព្រោះតែនាងខ្លាចចេញទៅខុសពេលវេលា ដោយសារតែប្រជាជនកំពុងតែក្វល់ក្វាយរឿងកូវីដ។ទោះជាយ៉ាងណាថ្មីៗនេះសោភា បានចាប់ដៃជាមួយគ្រូភ្លេងលោកមាស សុគន្ធ ហៅអ៊ួយ តាមរយៈការឡើងច្រៀងសម្ដែងរបស់នាងជាមួយក្រុមតន្រ្ដីដែលដឹកនាំដោយComposerរូបនេះមានសមាជិក៤នាក់ហើយសោភា បានច្រៀងបទល្បីៗរបស់នាងកាលពីជាង១០ឆ្នាំឡើងវិញជាមួយបទភ្លេងថ្មី ទើបធ្វើឲ្យទីផ្សារចម្រៀងរបស់នាង កាន់តែមានប្លែកនិងចាប់អារម្មណ៍ពីទស្សនិកជន។ចំណែកបណ្ដូលចិត្តរបស់សោភា លោកឆឹម សក្កដា វិញនៅតែរំអុកសោភា សុំរៀបការនៅឆ្នាំ២០២២ បើទោះជាសោភា មិនឆ្លើយតបព្រោះខ្លាចខកចិត្តដោយសារតែកូវីដមិនទាន់ស្ងាត់ក្ដី៕


