Friday, June 20, 2025
Homeតារាខ្មែរណា សាឌី ចាយអស់១៣ម៉ឺនដុល្លារ

ណា សាឌី ចាយអស់១៣ម៉ឺនដុល្លារ

ស្រីស្រស់ណា សាឌី បានឲ្យដឹងថាផ្ទះវីឡាឃ្វីនដែលនាងបានទិញកាលពីពេលថ្មីនេះគឺស្ថិតនៅបុរីអាម៉ូរី ដែលមានតម្លៃ១៣ម៉ឺនដុល្លារ ហើយនាងទិញអំឡុងពេលកំពុងបុកគ្រឹះ។ប៉ុន្ដែក្រោយសាងសង់ជិតរួចផ្ទះនោះបានឡើងតម្លៃដល់១៥ទៅ១៦ម៉ឺនដុល្លារទៅហើយ ខណៈដែលនាងយកប្រាក់ផ្ទាល់ខ្លួនទៅទិញទាំងដុល មិនមែនជាការបង់រំលោះនោះទេ។នាងបានឲ្យដឹងដែរថាផ្ទះនេះនាងទិញសម្រាប់រស់នៅផ្ទាល់ខ្លួនតែម្ដង ព្រោះថាឪពុកម្ដាយរបស់នាងមានផ្ទះរស់នៅរួចហើយ ហេតុនេះហើយនាងនឹងទៅរស់នៅផ្ទះថ្មីដោយខ្លួនឯងមិននៅជាលក្ខណៈគ្រួសារនោះឡើយ។

ណា សាឌី នៅតែអះអាងថាទឹកលុយដែលនាងទិញផ្ទះវីឡាក្នុងក្ដីស្រម៉ៃនេះជាប្រាក់របស់នាងទាំងស្រុង ហើយទោះជាពេលនេះរដូវកូដូវីដក្ដី ប៉ុន្ដែការងារសិល្បៈនិងអាជីពMCរបស់នាងនៅប៉ុស្ដិ៍បាយ័នគឺនៅតែតំណើរការជាធម្មតាមិនរងផលប៉ៈពាល់ឬបាត់បង់សកម្មភាពនោះទេ។

ថ្វីត្បិតតែណា សាឌី បញ្ជាក់យ៉ាងច្បាស់ៗថានាងទិញផ្ទះវីឡាឃ្វីននោះដោយប្រាក់ដុល្លារខ្លួនឯងក្ដី ប៉ុន្ដែស្រីស្អាតរូបនេះនៅតែមិនអាចហាមឃាត់ពីមនុស្សមួយចំនួនដែលសង្ស័យថានាងមានគូស្នេហ៍ជួយជ្រោមជ្រែងនៅក្រោយខ្នងនោះឡើយ។ការសម្អាងបែបនេះដោយសារតែកន្លងមកអតីតFreshie  រូបនេះធ្លាប់មានព័តមានថាមានកូនមន្រ្ដីធំតាមស្នេហានាងជាច្រើននាក់ ក្នុងនោះសាឌី ក៍ធ្លាប់ជំពប់ទៅនិងរឿងអាស្រូវត្រូវគេចោទថានាងត្រូវកូនអ្នកធំម្នាក់ក្នាញ់សម្រស់នាងខ្លាំងពេករហូតខាំសាច់ភ្លៅពិធីការិនីរូបនេះដល់ជាំទៀតផង តែសាឌី ធ្លាប់ច្រានចោលដោយអះអាងថានោះជាការបង្ខូចកេរ្ដិ៍ឈ្មោះរបស់នាង។ទោះជាយ៉ាងណាគេកត់សម្គាល់ថាមុនទិញផ្ទះវីឡាតម្លៃជាង១សែនដុល្លារនេះសាឌី ក៍បានប្ដូរពីជិះរថយន្ដម៉ាកPrius មកជិះរថយន្ដLexus Nx200t យ៉ាងកាលីពផងដែរ ដែលនេះបញ្ជាក់ថាទោះជាតារាជាច្រើនបានជួបវិបត្តិសេដ្ឋកិច្ចក្ដី តែសាឌី នៅតែមានជីវភាពហក់ឡើង។

ទស្សនិកជនរងចាំមើលថាណា សាឌី នឹងទៅរស់នៅផ្ទះវីឡាឃ្វីនតែម្នាក់ឯងដូចការវាចាររបស់នាងមែនឬមួយក៍នាងចង់ពិសោធន៍ស្នេហ៍ជាមួយបុរសលាក់មុខណាម្នាក់ដោយមិនបើកចំហតាមរយៈការទិញផ្ទះវីឡាមុនរៀបការ?



RELATED ARTICLES