ស្រីស្អាតផាន វីរ៉ាទី ក្រៅពីមានក្បាច់រាំគូឲ្យក្នក់ក្នាញ់នោះនាងក៍ជាតារាដែលពូកែតុបតែងខ្លួនប្លែកតាមបែបយុវវ័យក្នុងនោះដូចជាការលេងម៉ូដសក់ប្ដូរព័ណក្នុង១សប្ដាហ៍ម្ដង និងសម្លៀកបំពាក់ច្នៃម៉ូដមិនឲ្យដូចគេ។ប៉ុន្ដែអ្វីដែលរឹតតែធ្វើឲ្យគេចាប់អារម្មណ៍នោះគឺដើមទ្រួង(សុដន់)របស់នាងរ៉ាប៊ី ដែលធ្លាប់ត្រូវបានគេសង្ស័យថានាងបានវះកាត់កែពង្រីកនោះគឺពេលខ្លះបែជាឃើញធំទ្រលុកទ្រលន់ទាំងគូតែម្ដង តែជូនកាលបែជាឃើញតូចសាមញ្ញទៅវិញទើបធ្វើឲ្យមានចម្ងល់ថាតើត្រង់ចំណុចពិសេសរបស់នាងរ៉ាប៊ី កន្លែងនេះជារបស់ពិតពីធម្មជាតិ ឬជាសប្បនិម្មិត?



ក្នុងជំនួបផ្ទាល់កន្លងមកនាងរ៉ាប៊ី បានអះអាងថា១០០%នាងមិនបានវះកាត់កែដើមទ្រួងនោះទេ ប៉ុន្ដែចំពោះពេលខ្លះគេឃើញហាក់ដូចជាធំនិងពេលខ្លះមើលទៅតូចសាមញ្ញនោះដោយសារតែបច្ចេកទេសនៃការស្លៀកពាក់របស់នាងប៉ុណ្ណោះ។តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តព្រៃវែងរូបនេះថាក្នុង១តួខ្លួនរបស់នាងមានការកែតែ១គត់នោះគឺខ្ទង់ច្រមុះដែលនាងបានធ្វើលើកឲ្យខ្ពស់ជាងមុនចំណាយអស់៣០០០ដុល្លារហើយអ្នកជំនាញគេធានាថាគ្មានការគ្រោះថ្នាក់ឬប្រឈមបញ្ហានៅថ្ងៃក្រោយឡើយ។នាងថាកន្លែងផ្សេងៗទៀតគ្មានគម្រោងកែកុននោះទេ ព្រោះសូម្បីតែធ្វើច្រមុះបន្ដិចសោះ ប៉ុន្ដែម្ដាយនាងឆេះដុំទៅហើយដោយសារតែគាត់ចង់ឲ្យនាងរក្សាររបស់ពីធម្មជាតិវិញ។



រ៉ាប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងប្រជែងទីផ្សារយុវវ័យនៅឆ្នាំ២០២១នេះមានដូចជានាងតន់ ច័ន្ទសីម៉ា,រ៉េត ស៊ូហ្សាណា និងយូរី ជាដើមដែលពួកគេមានស្ទីលច្រៀងសម្ដែងខុសៗគ្នា។ទោះជាយ៉ាងណានាងរ៉ាប៊ី ធ្លាប់ត្រូវបានគេរិះគន់ថានាងច្រៀងបានតែបទញ៉ាក់បទស្លូវច្រៀងមិនកើត តែស្រីស្រស់ថាបច្ចុប្បន្នទីផ្សារបទញ៉ាក់តម្រូវការច្រើនដូចជាតាមកម្មវិធីប្រគុំតន្រ្ដីបើនាងត្រូវច្រៀង១កម្មវីធី៥បទនោះអ្នកដឹកនាំឲ្យនាងច្រៀងបទញ៉ាក់៤បទទៅហើយបទស្លូវមានតែ១បទទេអីចឹងហើយទើបនាងផលិតបទញ៉ាក់ច្រើនជាងស្លូវ។



រ៉ាប៊ី ដែលជិះរថយន្ដLexus Nx200t យ៉ាងកាលីពនោះថានៅឆ្នាំ២០២១នេះនាងគ្មានសង្សារអោបនិងគេនោះទេព្រោះក្រោយចែកផ្លូវប្រុសក្មេងម្នាក់ពេលនេះនាងរកតែក្ដឹបសង្សារ១គ្រាប់ធ្វើថ្នាំមិនបានផង។ទោះជាយ៉ាងណាការវាចារបែបនេះរបស់នាងរ៉ាប៊ី មិនសូវត្រូវបានគេជឿរជាក់ឡើយព្រោះក្រោយបញ្ចេញក្បាច់រាំកាន់តែរស់រវើកនោះលេចឭថាតាតា សម្បូរលុយដុល្លារជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍អតីតពិធីការិនីហង្សមាសរូបនេះ៕



