Friday, June 20, 2025
Homeព័ត៌មានជាតិអាងផ្កាយ៣ មិនខ្លាចកូវីដ-១៩ ភ្ជាប់ពាក្យកូនស្រី សមត្ថកិច្ចចុះរុះរោង

អាងផ្កាយ៣ មិនខ្លាចកូវីដ-១៩ ភ្ជាប់ពាក្យកូនស្រី សមត្ថកិច្ចចុះរុះរោង

ខេត្តកណ្តាល ៖ មន្ត្រីយោធាម្នាក់ មាន ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣) បាន រៀបចំពិធីភ្ជាប់ពាក្យកូនស្រី នៅភូមិគ្រឹះរបស់ ខ្លួន ទោះបីជាអាជ្ញាធរមូលដ្ឋាន (មេភូមិ) មិនឱ្យធ្វើ ខ្លាចមានការឆ្លងរាលដាលជំងឺកូវីដ-១៩  ក៏ម្ចាស់ពិធី អាងផ្កាយ៣ មិនខ្ចីស្តាប់ នៅ តែបន្តរៀបចំធ្វើដដែល ទីបំផុតត្រូវសមត្ថកិច្ច មូលដ្ឋាន ចុះឃាត់ មិនឱ្យរៀបចំដាច់ខាត និង តម្រូវឱ្យរុះរោងចេញជាបន្ទាន់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចភូមិគ្រឹះមួយ កន្លែង ស្ថិតក្នុងភូមិកណ្តាលកោះ សង្កាត់កោះ អន្លង់ចិន ក្រុងតាខ្មៅ។

តាមប្រភពពីមន្ត្រីនគរបាលក្រុងតាខ្មៅ បាន ឱ្យដឹងថា ម្ចាស់កម្មវិធីភ្ជាប់ពាក្យកូនស្រីនេះ មានឈ្មោះអោក បូរ៉ា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរយោធា មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣)។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបាន ព័ត៌មានថា ផ្ទះឧត្តមសេនីយ៍ឯកខាងលើ មាន រៀបចំកម្មវិធីភ្ជាប់ពាក្យ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិន បានចុះបិទទីតាំងភ្ជាប់ពាក្យភ្លាមៗ និងធ្វើការ ណែនាំដល់ម្ចាស់កម្មវិធី ដើម្បីការពារការឆ្លង រីករាលដាលជំងឺកូវីដ-១៩។

តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា កម្មវិធីភ្ជាប់ពាក្យខាងលើនេះ ត្រូវបានអាជ្ញាធរ សង្កាត់ និងមេភូមិ ហាមឃាត់ មិនឱ្យរៀបចំ នោះទេ តែម្ចាស់កម្មវិធីនៅតែផ្គើនធ្វើ មិនស្តាប់ អាជ្ញាធរឡើយ ដោយអាងខ្លួនពាក់ផ្កាយ ទើប ត្រូវសមត្ថកិច្ចមូលដ្ឋាន ចុះមកឃាត់បែបនេះ តែម្តង។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាច ទាក់ទងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក អោក បូរ៉ា បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់៕

RELATED ARTICLES