ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ត្រូវបានស្ត្រីជាម្តាយ ប្រទះឃើញ មានអាការស្លេកស្លាំងខុសប្រក្រតី និងថែមទាំងមានឈាម ប្រឡាក់សំពត់ទៀតផង ទើបនឹកសង្ស័យ ក៏ហៅកូនស្រីមកសួរនាំ ទើប បែកធ្លាយថា កូនស្រីត្រូវបានពូសាច់ថ្លៃ ចាប់ រំលោភរហូតដល់បានសម្រេច ក៏ប្តឹងសមត្ថកិច្ច ចាប់អូសកជនល្មោភកាម នាំយកមកចាត់ការ តាមច្បាប់។
ករណីពូថ្លៃ ចាប់រំលោភក្មួយស្រីនេះ បាន កើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចឃ្លាំង អេតចាយ មួយកន្លែង ស្ថិតក្នុងភូមិរលួស សង្កាត់ ជើងឯក ខណ្ឌដង្កោ។
ជនសង្ស័យដែលចាប់រំលោភក្មួយស្រីថ្លៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ រ៉ាយ រ៉ែន ហៅស្នា ភេទប្រុស អាយុ២០ឆ្នាំ មុខ របររើសអេតចាយ ស្នាក់នៅក្នុងឃ្លាំងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌ ដង្កោ (មានសារធាតុញៀន)។ ចំណែកក្មេងស្រី រងគ្រោះ មានឈ្មោះ រ.ស.ន អាយុ១១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងឃ្លាំងអេតចាយ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ (ត្រូវជាក្មួយសាច់ថ្លៃរបស់ជនសង្ស័យ)។
តាមប្រភព ពីស្ត្រីជាម្តាយរបស់ក្មេងស្រីរង គ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានសង្កេតឃើញ ទឹកមុខកូនស្រី ហាក់ មានសភាពស្លេកស្លាំងខុសធម្មតា និងថែមទាំង ប្រទះឃើញ សំពត់របស់កូនស្រីហាក់មានប្រឡាក់ ឈាមទៀតផង ទើបនឹកឆ្ងល់ ក៏បានហៅកូនស្រី មកសួរនាំ។ ដំបូងឡើយ កូនស្រីមិនហ៊ានប្រាប់ ថាមានរឿងអ្វី កើតឡើងចំពោះនាងឡើយ រហូតដល់គាត់ជាម្តាយ ខំលួងលោមផង ឈ្លេច សួរនាំផង ទើបកូនស្រី ដាច់ចិត្តទម្លាយប្រាប់ថា នាងត្រូវបានជនសង្ស័យ ឈ្មោះរ៉ាយ រ៉ែន ហៅ ស្នា ត្រូវជាពូសាច់ថ្លៃ ចាប់រំលោភរហូតដល់បាន សម្រេច។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបន្តថា ក្រោយ ពីស្តាប់ឮសម្តីកូនស្រីបែបនេះ គាត់ក៏ប្រញាប់ រត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋ បាលជើងឯក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពី ទទួលបានពាក្យបណ្តឹងខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានចុះទៅ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យខាងលើ បាន ត្រង់ចំណុចឃ្លាំងអេតចាយខាងលើ រួចក៏ នាំយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលជើងឯក តែម្តង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា រូបគេ ពិតជាបានធ្វើសកម្មភាព