Thursday, June 19, 2025
Homeព័ត៌មានជាតិបង្កប់កាមេរ៉ាបន្ទប់ទឹក លួចថតប្អូនថ្លៃស្រី ប្តឹងប៉ូលិសចាប់ ចាក់កសម្លាប់ខ្លួន

បង្កប់កាមេរ៉ាបន្ទប់ទឹក លួចថតប្អូនថ្លៃស្រី ប្តឹងប៉ូលិសចាប់ ចាក់កសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ មានប្រពន្ធ កំពុង ពោះធំជិតគ្រប់ខែ ស្រាប់តែបែកគំនិត លួច បង្កប់កាមេរ៉ាក្នុងបន្ទប់ទឹក លួចថតប្អូនថ្លៃស្រី របស់ខ្លួន លុះនារីរងគ្រោះដឹង ប្រាប់បងស្រី កើតជារឿងប្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ នាំយកទៅអប់រំនៅប៉ុស្តិ៍ អស់ប៉ុន្មានម៉ោង រួច ក៏អនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ ស្រាប់តែបុរស កំហូចឈឺចិត្តស្អិតទ្រូង ទាញកាំបិតចាក់កខ្លួនឯង បណ្តាលឱ្យបាញ់ឈាមស្រោចពេញខ្លួន រងរបួស ធ្ងន់ ផ្អើលដល់ក្រុមគ្រួសារ និងអ្នកជិតខាង ជួយ ដឹកតាមម៉ូតូកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅ ចំណុចភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើង ឆេះរទេះ ខណ្ឌកំបូល។

បុរសដែលប៉ុនប៉ងសម្លាប់ខ្លួន ដោយយក កាំបិតចាក់បំពង់កខ្លួនឯងខាងលើនេះ មានឈ្មោះ យន់ សម្បត្តិ អាយុ៤១ឆ្នាំ មុខរបរលាងរថយន្ត ស្នាក់នៅផ្ទះបងថ្លៃ ស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ មានស្រុកកំណើតនៅស្រុកពារាំង ខេត្ត ព្រៃវែង ចំណែកប្រពន្ធវិញ មានផ្ទៃពោះ ជិត គ្រប់ខែទៅហើយ។

តាមប្រភពព័ត៌មាន ពីបងថ្លៃត្រូវជាម្ចាស់ ផ្ទះ បានឱ្យដឹងថា ផ្ទះខាងលើនេះ គឺជាផ្ទះរបស់ គាត់ ប៉ុន្តែគាត់បានឱ្យប្អូនទាំង២នាក់ប្តីប្រពន្ធ មករស់នៅ និងរកស៊ី ចំណែករូបគាត់ទៅរស់នៅ ផ្ទះមួយទៀត នៅជិតភូមិកើតហេតុដែរ។ ជា- រៀងរាល់ថ្ងៃ ២នាក់ប្តីប្រពន្ធខាងលើនេះ ដែល ប្រពន្ធជិតគ្រប់ខែសម្រាលកូនទៅហើយ ហើយ នៅផ្ទះលក់ចាប់ហួយ ចំណែកឯប្តីវិញជាអ្នក លាងរថយន្ត ហើយនៅពេលថ្ងៃ ក៏មានប្អូនថ្លៃ ស្រីម្នាក់ទៀត ជាស្ត្រីមេម៉ាយ បានមកកត់ឆ្នោត និងជួយលក់បងស្រីផងដែរ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បុរសជាប្តីបានលួចដាក់ កាមេរ៉ាទូរស័ព្ទដៃនៅក្នុងបន្ទប់ទឹក ស្រាប់តែ ប្អូន ថ្លៃស្រី ដែលមកកត់ឆ្នោតនោះ បានប្រទះឃើញ កាមេរ៉ាទូរស័ព្ទថតជាវីដេអូ មាននាទីដើរផង ក៏បានប្រាប់ទៅក្រុមគ្រួសារ ត្រូវជាបងបង្កើត របស់ខ្លួនតែម្តង ដោយដំបូងឡើយ គ្រាន់តែ ក្រុមគ្រួសារហៅបុរសខាងលើ មកសាកសួរ និង សុំដកហូតទូរស័ព្ទ ព្រមទាំងមេម៉ូរីទុកតែប៉ុណ្ណោះ ដើម្បីចៀសវាង បែកធ្លាយរូបចេញទៅខាងក្រៅ នាំឱ្យមានបញ្ហាធំ ប៉ុន្តែបុរសរូបនោះ មិនព្រម ប្រគល់ឱ្យ ទើបឈានដល់ការប្តឹងសមត្ថកិច្ច ឱ្យ ជួយអន្តរាគមន៍ ដោយហៅបុរសរូបនោះ ទៅ ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការណែនាំ កុំឱ្យធ្វើ សកម្មភាពបែបនេះតទៅទៀត តែកាមេរ៉ា ទូរស័ព្ទខាងលើនោះ ទើបតែដាក់ទេ ដូច្នេះមិន ទាន់មានសកម្មភាពអ្វីនៅឡើយ បន្ទាប់មក សមត្ថកិច្ចបានអនុញ្ញាត ឱ្យបុរសរូបនោះត្រឡប់ មកផ្ទះវិញ។

ប្រភពដដែល បានបន្តទៀតថា លុះក្រោយ ពេលត្រឡប់មកពីប៉ុស្តិ៍វិញ នៅរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បុរស ខាងលើ បានក្រោកចូលបន្ទប់ទឹក ដោយអត់បើក ភ្លើងនោះទេ ចំណែកស្ត្រីជាប្រពន្ធ ក៏មិនបាន ចាប់អារម្មណ៍អ្វីដែរ ហើយក៏ដេកលក់មួយភាំង លុះដឹងខ្លួនវិញ ស្រាប់តែបាត់ប្តី ក៏ទៅមើលនៅ ក្នុងបន្ទប់ទឹក ស្រាប់តែឃើញបុរសជាប្តី បាន ចាក់កខ្លួនឯង ហូរឈាមជោកខ្លួន នៅសល់តែ ដង្ហើមចង្រិតប៉ុណ្ណោះ ទើបស្ត្រីជាប្រពន្ធបាន រត់ហៅបងប្អូនប្រជាពលរដ្ឋ មកជួយដឹកជនរង គ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងប្តឹង សមត្ថកិច្ចភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ បានមកដល់កន្លែងកើតហេតុ ហើយក៏បាន ទាក់ទងហៅរថយន្តសង្គ្រោះភ្លាមៗ ក៏ប៉ុន្តែ រថយន្តសង្គ្រោះគ្រប់កន្លែង ពេលដែលទាក់ទងទៅ បានប្រាប់មកវិញដូចៗគ្នាថា ជាប់រវល់អស់ហើយ ទើបបងប្អូនជនរងគ្រោះ បានហៅម៉ូតូកង់បី ដឹក យកជនរងគ្រោះ ទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) នេះពិតជាធ្វើឱ្យ គេរវល់មែន ទុកមិនចំណេញ!…៕

RELATED ARTICLES