Thursday, June 19, 2025
Homeតារាខ្មែរនាយចឺម សង្សារពេញចិត្តស្ដូក

នាយចឺម សង្សារពេញចិត្តស្ដូក

នៅរដូវកូវីដនេះលោកសុខ មេសា ហៅនាយចឺម បានប្ដូរយុទ្ធសាស្រ្ដថ្មីតាមរយៈការលើកសង្សារបណ្ដូលចិត្តរបស់នាយគឺស្រីស្រស់នាងហ្វា ហ្វា ឲ្យកាន់តែល្បីថែមទៀតដោយប្រគល់បទចម្រៀងល្បីៗរបស់ខ្លួនឲ្យអនាគតភរិយានាយថតMVសឹងគ្រប់បទតែម្ដង។ការយកចិត្តសង្សារកាន់តែខ្លាំងរបស់នាយចឺម បែបនេះធ្វើឲ្យនាងហ្វា ហ្វា រីករាយនិងពេញចិត្តនាយចឺម ស្ដូកតែម្ដងពិសេសក្រោយនាងទើបថតMVរួមគ្នាបទថ្មីរបស់នាយចឺម “សប្បាយចិត្តឡើងចង់ឆ្កួត”ដែលពេលនេះពួកគេព្យាយាមលើកគ្នាទៅវិញទៅមកក្នុងគោលបំណងឲ្យល្បីឈ្មោះទាំង២នាក់ព្រមគ្នា។

ដោយឡែកផលិតកម្មសាន់ដេមិនប្រឆាំងចំពោះនាយចឺម ដែលយកសង្សាររបស់ខ្លួនមកថតMVជាបន្ដបន្ទាប់នោះឡើយព្រោះថាពេលនេះនាយចឺម ជាតារាចម្រៀងប្រុសសំខាន់ម្នាក់របស់សាន់ដេក្រោយពីលោកខេមរៈ សិរីមន្ដ បានដើរចេញកាលពីឆ្នាំ២០១៧។ចំណែកសង្សារនាយចឺម នាងហ្វា ហ្វា វិញមានរូបសម្រស់គូរឲ្យទាក់ទាញនិងមានទេពកោសល្យសិល្បៈល្អទៀតផងហេតុនេះហើយទោះជាធ្វើតួឯកគ្រប់បទរបស់នាយចឺម ក៍ថៅកែសាន់ដេមិនប្រឆាំងដែរ។

គូរបញ្ជាក់ថានាយចឺម បានបង្កាត់ភ្លើងស្នេហាជាមួយនាងហ្វា ហ្វា ក្រោយពីស្រីក្មេងសាច់សខ្ចីរូបនេះថតMVរបស់នាយបទ”សុំទោសប៊ិច  សុំទោសសៀវភៅ”កាលពីឆ្នាំ២០១៨ ដែលពេលនោះអំឡុងពេលដែលនាយចឺម កំពុងតែតុកស៊ិចរឿងត្រូវប្រុសផ្សេងឆក់សង្សាររបស់ខ្លួនជាស្រីស្អាតអស់២នាក់គឺនាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី និងពុធ ស្រីខួច ធ្វើឲ្យនាយចឺម ដេកស្ដាយជាខ្លាំង ពេលនោះទើបនាងហ្វា ហ្វា ស័គ្រចិត្តកាយចូលមកស្អំរបួសនាយចឺម ឲ្យបានធូស្បើយ។

ប៉ុន្ដែអ្វីដែលនាងហ្វា ហ្វា ស្រឡាំងកាំង ស្រាប់តែកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នាយចឺម ត្រូវបានកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយបែកក្បាលដេអស់៥ថ្នេរនៅខេត្តប៉ៃលិនដោយចោទនាយថាលួចញ៉ែសង្សាររបស់ខ្លួនឈ្មោះនាងស្រីលាភ ទើបនាងហ្វា ហ្វា គ្មានពាក្យវាចារឡើយព្រោះថារូបនាងស្អាតប៉ុណ្ណឹងដែរតែនាយចឺម នៅតែលួចរកម្ហូបក្រៅ។ទោះជាយ៉ាងណានាងហ្វា ហ្វា មិនបានសងសឹកឬចងគំនុំជាមួយនាយចឺម នោះទេទើបធ្វើឲ្យតារាសាន់ដេរូបនេះស្រលាញ់និងប្រឹងលើកសង្សារកាន់តែខ្លាំងព្រោះខ្លាចប្រុសផ្សេងឆក់ទៅបាត់ដូចអតីតសង្សារទាំង២។

តាមព័តមានថាពេលនេះនាយចឺម-ហ្វា ហ្វា រស់នៅក្រោមដំបូលផ្ទះតែមួយទៅហើយព្រោះក្រុមគ្រួសារទាំងសងខាងដឹងឭ តែសង្សារថ្មីនាយចឺម ធ្លាប់និយាយថានាងនិងលោកមេសា រស់នៅផ្ទះផ្សេងគ្នាមិនមែនក្រោមដំបូលតែមួយដូចប្ដីប្រពន្ធនោះទេ។ដោយឡែកនាយចឺម វិញធ្លាប់និយាយថាលោកមិនទាន់គិតគូរឿងរៀបការជាមួយនាងហ្វា ហ្វា ឡើយ ដោយសារពេលនេះត្រឹមជាសង្សារនិងគ្នាមិនដឹងថាថ្ងៃមុខមានរឿងអ្វីកើតឡើងទេព្រោះប្ដីប្រពន្ធខ្លះក៍គង់មានបែកគ្នា ចុះទម្រាំសង្សារ?

RELATED ARTICLES