នៅ សុនិតា នឹងប្រារពខួបកំណើតគម្រប់អាយុ៣១ឆ្នាំរបស់នាងនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ ខាងមុខនេះហើយដែលគេជឿថាស្វាមីរបស់នាងលោកទឹត ថាវរិទ្ធ នឹងត្រៀមកាដូពិសេសជាច្រើនសម្រាប់ភរិយាក្មេងរបស់លោកជាមិនខាន។ទោះជាយ៉ាងណាមិនទាន់ទាំងដល់ថ្ងៃខួបពិតផងសុនិតា ត្រូវបានស្វាមីអោបថើបបង្ហាញពីក្ដីស្រលាញ់នៅពេលដែលលោកតាម គីមសួ បានលើកនំខេកមកឲ្យនាងមុនថ្ងៃកំណើតនៅកណ្ដាលវាលស្រែកាលពីថ្ងៃទី២៣មិថុនា នៅពេលដែលពួកគេចូលរួមកម្មវិធីក្រោមប្រធានបទ”យើងរួមគ្នាព្យាបាលដំបៅផែនដី”។



នៅ សុនិតា មានអារម្មណ៍រីករាយនៅពេលដែលត្រូវមិត្តរួមអាជីពធ្វើឲ្យSurprise បែបនេះហើយស្វាមីរបស់នាងលោកទឹត ថាវរិទ្ធ ដែលកំពុងតែពកូនប្រុសនោះបានថើបថ្ពាល់របស់នាងទាំងដែលលោកពាក់របាំងមុខការពារកូវីដបញ្ជាក់ពីក្ដីស្រលាញ់នៅថ្ងៃពិសេសរបស់នាង។ដោយឡែកសូនីតា វិញបានតបទៅលោកគីមសួ ថានៅ១អាទិត្យទៀតទើបដល់ថ្ងៃខួបនាង។



នៅ សុនិតា បានក្លាយទៅជាជំទាវតូចក្រោយនាងភ្ជាប់ស្នេហ៍ជាមួយលោកទឹត ថាវរិទ្ធ ដែលជាអតីតប្ដីលី ម៉ារីណា និងជាសង្សារចាស់របស់ស៊ឹម សូលិកា ហើយតាមព័តមានថាទោះជាពួកគេមិនទាន់រៀបការមែនប៉ុន្ដែសុនិតា-ថាវរិទ្ធ បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ខណៈដែលសូនិតា បានសម្រាលកូនប្រុសថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ដោយដាក់ឈ្មោះកូនដំបូងរបស់នាងថាទឹត សង្រ្កាន្ដតាថាណារិទ្ធ ដែលពេលនេះមានវ័យជិត២ឆ្នាំហើយ។



ក្រោយត្រូវគេហៅថាជំទាវៗនោះសូនិតា បានផ្ដាច់ខ្លួនពីអាជីពសិល្បៈស្ទើតែទាំងស្រុងហើយពេលនេះនាងរស់នៅផ្ទះវីឡាស្កឹមស្កៃនៅបុរីប៉េង ហួត(បឹងស្នោរ)និងជិះរថយន្ដទំនើបៗដូចជាRange Rover និងAlphard ជាដើម។ទោះជាយ៉ាងណាតារាកូន១សូនិតា មិនទាន់មានដំណឹងពីគម្រោងដឹកដៃស្វាមីលោកទឹត ថាវរិទ្ធ ចូលរោងការនោះទេ បើទោះជាពេលនេះនាងរស់នៅហ៊ឺហាលើគំនរទ្រព្យមិនចាញ់ជំទាវផ្សេងៗទៀតក្ដី៕


