ពិធីករថ្ពាល់ខួចលោកប៉ែន ចំរ៉ុង បានអោបថើបភរិយាក្នុងថ្ងៃខួបកំណើតលោកគម្រប់៣៩ឆ្នាំនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១នេះ ខណៈដែលអ្នកនាងហ៊ុន ម៉ាណេ បានជូនពរស្វាមីឲ្យកាន់តែល្បីនិងសុំឲ្យពិធីកររូបនេះស្រលាញ់ចំពោះរូបនាងជារៀងរហូតផងដែរ។



ភរិយាប៉ែន ចំរ៉ុង ចេញសារថា”ជូនពរឲ្យប្ដីឲ្យជោគជ័យគ្រប់ការងារភារកិច្ច កាន់តែល្បីប្រាថ្នាអ្វីបានដូចបំណង សុខភាពល្អរឹងមាំ ទៅណាឲ្យគេអាណិត ចូលចិត្ត ស្រលាញ់ឲ្យច្រើន ហេងហេងៗ ឈ្នះអស់មាសត្រូវទាំងឡាយ មានតែស្នាមញញឹម ក្ដីសុខ និងជួបតែសំណាងល្អ ពេញមួយជីវិត ហើយសូមឲ្យធ្វើជាប្ដីល្អ ប៉ាល្អ សម្រាប់អូននិងកូនបែបនេះរហូត ហើយស្រលាញ់អូននិងកូនឲ្យកាន់តែខ្លាំងៗ ជាពិសេសឲ្យលុយអូនឲ្យច្រើនៗ អរគុណដែលកាន់ដៃអូនរហូតមក អរគុណទង្វើរល្អ តាមចិត្តអូនរហូតមកអោយតែអូនសប្បាយចិត្ត សូមឲ្យក្ដីស្រលាញ់មួយនេះ កាន់តែមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ មិនល្អសម្រាប់អ្នកដ៍ទៃ តែប្ដីល្អ ប៉ាល្អអូននិងកូនអូនស្រលាញ់បងខ្លាំងណាស់”។



ក្រោយឃើញសារប្រពន្ធសំណូមពរផងសរសើរផងនោះលោកប៉ែន ចំរ៉ុង ដែលជាពិធីករសម្ដីផ្អែមបានអះអាងថាទោះជាលោកហត់នឿយការងារយ៉ាងណាក៍ដោយឲ្យតែឃើញប្រពន្ធកូនទាំងពីរគឺមានក្ដីសុខហើយ។តារាសម្ដែងនិងពិធីកររូបនេះថ្លែងថា”អរគុណប្រពន្ធនិងកូនសម្លាញ់ ដែលធ្វើឲ្យខ្ញុំរំភើប ហើបជើងពីដីគេងលែងចង់លក់ ហើយជីវិតនេះអ្នកមើលអាចថាសមញ្ញ តែក្ដីស្រលាញ់ដែលពោពេញទៅដោយអត្ថន័យជា្រលជ្រៅនេះ



គឺមិនអាចកាត់ថ្លៃបានទេ ហត់នឿយប៉ុណ្ណាក៍ប្ដី-ប៉ា មិនដែលរុញរាឡើយ ត្រឹមឃើញស្នាមញញឹមរបស់ម្ចាស់បេះដូងទាំង២គឺក្ដីសុខហើយ អរគុណឧត្តមភរិយារបស់បងដែលតែងឲ្យកាដូពិសេសដល់បងរាល់ៗថ្ងៃគឺការលើកទឹកចិត្ត និងការមើលថែរគ្រួសារយើងឲ្យសុខសុភមង្គលរហូតបងមិនចង់ចេញពីផ្ទះ”។


ប៉ែន ចំរ៉ុង បានដឹកដៃអ្នកនាងហ៊ុន ម៉ាណេ រៀបការកាលពីថ្ងៃទី២៨ខែវិច្ឆិការឆ្នាំ២០១៩ ហើយនៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០ ភរិយាពិធីររូបនេះសម្រាលបានកូនស្រីដោយដាក់ឈ្មោះថាBell ។នេះជាកូនស្រីទី២ហើយសម្រាប់លោកចំរ៉ុង ព្រោះអំឡុងពេលដែលលោកបានភ្ជាប់ស្នេហាជាមួយកូនថៅកែផលិតកម្មមហាហង្សនាងភិន សុដាលីស ក៍ទទួលបានកូនស្រីម្នាក់ដែរឈ្មោះKatherina អាយុជាង៤ឆ្នាំ។ប៉ុន្ដែចំរ៉ុង នៅតែស្រងាកចិត្តព្រោះអតីតប្រពន្ធទី១អ្នកនាងសុដាលីស នៅតែប្រកាន់ជំហដាច់ខាតមិនអនុញ្ញាត្តិឲ្យលោកបានជួបមុខកូនស្រីដោយផ្ទាល់ឡើយ៕
