Thursday, June 19, 2025
Homeតារាខ្មែរតារា៦ដួងមេម៉ាយទ្រព្យស្ដុក

តារា៦ដួងមេម៉ាយទ្រព្យស្ដុក

នៅក្នុងសង្គមសិល្បៈតារាល្បីៗភាគច្រើនពិបាករក្សារចំណងស្នេហ៍បានដល់ចាស់កោងខ្នងណាស់ ទើបខ្លះផ្ដាច់ពីអាជីពចាស់ដើម្បីផ្គាប់ចិត្តគូស្នេហ៍ តែខ្លះទៀតក៍នៅតែគេចមិនផុតពីការធ្លាក់ខ្លួនទៅជាស្រី្ដមេម៉ាយ។សម្រាប់ឆ្នាំ២០២១នេះគេកត់សម្គាល់ថាមានតារាដល់ទៅ៦ដួងដែលទោះជាក្លាយទៅជាស្រី្ដមេម៉ាយមែន តែជាមេម៉ាយទ្រព្យស្ដុករស់នៅយ៉ាងហ៊ឺហាស៊ីវីល័យ។

១៖យុគ ចិន្ដា ពិធីការិនីជើងចាស់រូបនេះមិនដែលរៀបការនោះទេ ប៉ុន្ដែនាងមានកូនស្រីម្នាក់ពេញក្រមុំទៅហើយឈ្មោះយុគ ដាពេជ្រ ហៅស្រីអម ទើបអ្នកខ្លះបានហៅអ្នកនាងចិន្ដា ថាជាស្រ្ដីមេម៉ាយដែរ។ពិធីការិនីដ៍មានឥទ្ធិពលរបស់CTNរូបនេះមានទ្រព្យស្ដុកស្ដមដែលគេប្រមាណថាមានតម្លៃរាប់លានដុល្លារក្នុងនោះមានមុខជំនួញជាច្រើនផ្នែក,ផ្ទះជួល ដីធ្លី និងពេលនេះរស់នៅផ្ទះវីឡាស្កឹមស្កៃព្រមទាំងជិះរថយន្ដទំនើបៗដូចជាLand Cruiser Prado និងTundra ជាដើម។ក្រោយលាក់រឿងស្នេហាជាច្រើនឆ្នាំពេលនេះអ្នកនាងយុគ ចិន្ដា កំពុងពិសោធន៍ស្នេហ៍ថ្មីជាមួយបុរសម្នាក់វ័យ៥០ផ្លាយដែលអាចនឹងរៀបការនៅឆ្នាំ២០២២។

២៖ម៉េង កែវពេជ្ជតា៖បានចែកផ្លូវគ្នាជាមួយអតីតស្វាមីលោកឧតត្តមសេនីយ៍ឯកមួង ឃីម កាលពីឆ្នាំ២០១១ ដោយបន្សល់ចំណងដៃកូន២នាក់កូនទី១ប្រុសឈ្មោះម៉េង ពេជ្ជរតនៈ និងកូនស្រីទី២ឈ្មោះម៉េង ពេជ្ជតាសង្វារពេជ្រ។អ្នកនាងកែវពេជ្ជតា ដែលទទួលបន្ទុកចិញ្ចឹមបីបាច់កូនប្រុសស្រីទាំង២បានយ៉ាងល្អនោះទោះជាក្លាយទៅជាស្រី្ដមេម៉ាយក្ដីក៍កំពូលតារាចម្រៀងរូបនេះរឹងមាំរស់នៅផ្ទះវីឡានៅបុរីកាំង ម៉េង (ផ្លូវជាតិលេខ២)និងជិះរថយន្ដទំនើបLexus Lx470 ។ អ្នកនាងកែវពេជ្ជតា ធ្លាប់បានសារភាពថាកំពុងមើលចិត្តថ្លើមគ្នាជាមួយបុរសអាណិកជនខ្មែរម្នាក់នៅបារាំងតែមិនទាន់កំណត់ថ្ងៃរៀបការឡើយ ព្រោះសម្អាងថាពេលនេះនាងបានចំណាយលុយកាក់ទៅលើការសិក្សាររបស់កូនប្រុសស្រីនៅប្រទេសបារាំងច្រើនណាស់ អីចឹងចាំសល់លុយសិនទើបគិតគូរឿងរៀបការ។

៣៖ចន ច័ន្ទលក្ខិណា៖អ្នកនាងចន ច័ន្ទលក្ខិណា បានលែងលះលោកយុត្ថារ៉ា ឆាន្នី កាលពីឆ្នាំ២០១៣ ក្រោយរៀបការ២ដងនិងរក្សារស្នេហ៍បាន១៧ឆ្នាំ។ចំណងស្នេហាតារាល្បី១គូនេះត្រូវបានលុបចោលពា្យថាជាគូស្នេហ៍គំរូក្រោយលែងលះគ្នាដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះនី ចិន្ដាចូលី ពេញវ័យជំទង់ទៅហើយ។អ្នកនាងចនច័ន្ទ ដែលកំពុងតែភ្ជាប់ស្នេហ៍លោកហេង ឡុង រស់នៅក្នុងជីវិតយ៉ាងស៊ីវីល័យតាមរយៈការស្នាក់នៅខុនដូ និងមានផ្ទះវីឡា ព្រមទាំងជិះរថយន្ដទំនើបៗដូចជាRange Rover  ហើយមានអង្គរក្សបើកជូនផង។

៤៖កែវ និសា៖តារាសម្ដែងនិងជាពិធីការិនីវង្ស សុផាវណ្ណ ហៅកែវ និសា ក្រោយលែងប្ដីអាណិកជនខ្មែរមកពីអាមេរិកលោកគាំ វ៉ារី កាលពីឆ្នាំ២០០៩ ហើយចែកផ្លូវគ្នាជាមួយអតីតសង្សារសាន ផានិត និងលឹម ជាឡាយ នោះពេលនេះ និសា សាងស្នេហ៍ថ្មីដោយអាថ័កំបាំង។យ៉ាងណានិសា ដែលធ្លាប់លេចឮថាមានកូនស្រីមួយនោះពេលនេះនាងរស់នៅផ្ទះវីឡា និងជិះរថយន្ដទំនើបLand Cruiser និងAlphard ។

៥៖ឈួន សុវណ្ណឆ័យ៖ថៅកែចិញ្ចឹមជ្រូកមានកសិដ្ឋានមួយនៅខេត្តកំពង់ស្ពឺរូបនេះបានលែងលះប្ដីលោកប្រាក់ គន្ធី ដែលជាមន្រ្ដីបម្រើរការនៅស្ថានទូតបារាំងកាលពីឆ្នាំ២០០៦ ដោយបន្សល់ចំណងដៃកូន៣នាក់(ស្រី២)។ក្រោយធ្លាក់ខ្លួនមេម៉ាយ១៥ឆ្នាំនេះសុវណ្ណឆ័យ កាន់តែមានជីវភាពហក់ឡើងស្ទើមិនគូឲ្យជឿរដូចជាពេលនេះនាងរស់នៅផ្ទះវីឡាស្កឹមស្កៃនិងជិះរថយន្ដទំនើបៗដូចជាRolls Royce ,Lexus Lx570,Alphard ,និងFord ជាដើម។អ្វីដែលកាន់តែគូឲ្យចាប់អារម្មណ៍នោះនៅពេលដែលអ្នកមេម៉ាយកូន៣រូបនេះទៅណាមកណាគឺប្រើប្រាស់កាបូបដៃ,ខ្សែក្រវ៉ាត់,ខ្សែក ,ខ្សែដៃ គឺសុទ្ធតែធ្វើពីមាសទាំងអស់ដែលធ្វើឲ្យគ្មានតារាណាអាចធ្វើបានដូចនាងឡើយ។ប៉ុន្ដែសុវណ្ណឆ័យ មិនដែលហ៊ានបណ្ដើរគូស្នេហ៍ថ្មីជាចំហឡើយ។

៦៖ពេជ្រ សោភា៖តារាហង្សមាសរូបនេះបានចែកផ្លូវគ្នាជាមួយអតីតស្វាមីអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ក្រោយរៀបការបានមិនដល់១ឆ្នាំផង។សោភា ដែលកំពុងតែពិសោធន៍ស្នេហ៍លោកឆឹម សក្កដា នោះរស់នៅផ្ទះវីឡាប្រណិតមិនចាញ់តារាល្បីៗនៅប្រទេសជិតខាងឡើយ ហើយពេលនេះនាងជិះរថយន្ដទំនើបៗដូចជាPorsche ,Mercedes ,Range Rover និងAudi ជាដើម។មហាជនជាច្រើនបានសរសើរសោភា ដែលពេលនេះនាងនៅតែស្ថិតក្នុងលំដាប់តារាស្រីជូរមុខនាពេលបច្ចុប្បន្នទោះជាជួបរឿងស្នេហាមិនសូវសមប្រកបក្ដី៕

RELATED ARTICLES