ខណៈដែលមុននេះតារាចម្រៀងខេម បានវាយប្រហាថៅកែថោន បែកផ្សែងនោះម្ចាស់បទ”មាន់ស្រែ”ដែលត្រូវបានគេចាត់ទុកថាជាតារាមានសាច់ភ្លៅស្អាតជាងគេបានចេញមកសរសើរថៅថៅកែថោន ដែលត្រូវគេស្គាល់ថាជាឯកឧត្តមវ៉ា សុធា នោះថាជាមេដ៍ល្អកម្ររកបានណាស់។



រ៉ាប៊ី វាចារថាថៅកែថោន រូបនេះតែងតែងចង់ឃើញកូនចៅមានបាន ហើយលោកមានចិត្តទូលាយបើតារាណាថាចង់ចេញលោកនឹងមិនហាមឃាត់ជាដាច់ខាតព្រោះមិនចង់ជំទាស់បំណងរបស់គេ។នាងបន្ថែមទៀតថាចំពោះរូបនាងវិញក៍អីចឹងដែរបើសិនជានាងចង់ចេញក៍ថៅកែថោន មិនហាមឃាត់ដែរ ប៉ុន្ដែនាងគ្មានបំណងផ្លាស់ប្ដូរផលិតកម្មក្នុងពេលនេះទេព្រោះនាងគិតថាថោន នឹងមិនបឹទទ្វាឡើយទោះជាមុននេះមានតារាខ្លះដើរចេញក្ដី ។ម្យាងទៀតសម្រាប់រូបនាងយល់ថាទោះជាទៅដល់ផលិតកម្មណាក៍មានការកាច់កុងគ្នាដែរ ចំណែកបទចម្រៀងនាងភាគច្រើនចេញពីគំនិតរបស់នាងបើទៅដល់ណាក៍ធ្វើខ្លួនឯងដែរនៅផ្ទះចាស់វិញប្រសើរជាង។


រ៉ាប៊ី ជាតារាស្រីរបស់ថោន លំដាប់ជូរមុខបើទោះជានាងមានទឹកដមសម្លេងមធ្យមក្ដី ប៉ុន្ដែស្រីស្អាតរូបនេះស៊ីបទញាក់ហើយមានក្បាច់រាំរស់រវើកគូឲ្យក្នក់ក្នាញ់។នាងស្ថិតក្នុងចំណោមអ្នកចម្រៀងប្រជែងទីផ្សារយុវវ័យមានដូចជានាងតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា និងយូរី ជាដើម។ក្រោយផ្ដាច់ខ្លួនពីអាជីពពិធីការិនីហង្សមាសមកធ្វើជាតារាចម្រៀងនៅថោន ជាង៣ឆ្នាំនេះនាងរ៉ាប៊ី មានការផ្លាស់ប្ដូរទាំងកេរ្ដិ៍ឈ្មោះនិងជីវភាពស្ទើតែទាំងស្រុងព្រោះពីមុនធ្វើMCម្ដងបានតែ៥០ដុល្លារ តែពេលនេះច្រៀង១កម្មវិធីស៊ីថ្លៃ១៥០០ដុល្លារ ។


ក្នុងវ័យ២៧ឆ្នាំនេះដែរនាងរ៉ាប៊ី សល់ទ្រព្យមិនក្រោមកន្លះលានដុល្លារនោះទេក្នុងនោះមានដូចជាផ្ទះវីឡា១តម្លៃ១៥ម៉ឺនដុល្លារ,ផ្ទះ២ល្វែងតម្លៃជាង២០ម៉ឺនដុល្លារ និងបន្ទប់ខុនដូ១នៅក្បែរមាត់ទន្លេតម្លៃជិត១០ម៉ឺនដុល្លារ រួមទាំងរថយន្ដ៣គ្រឿងផ្សេងទៀតមានLexus Nx200t ,Starex និងLexus Rx300 ។ការកើនទ្រព្យយ៉ាងលឿនរបស់ស្រីស្រស់រ៉ាប៊ី នេះធ្វើឲ្យគេសង្ស័យថានាងមានរុសស្នេហ៍ឧបត្ថម្ភក្រោយខ្នង តែនាងរ៉ាប៊ី ធ្លាប់បំភ្លឺថានាងគ្មានប្រុសណាចិញ្ចឹមឡើយ ព្រោះចិត្តនាងស្រលាញ់តែប្រុសក្មេងទេ៕

