Wednesday, June 18, 2025
Homeតារាខ្មែរតារា៦ដួង សាច់ភ្លៅស្អាត

តារា៦ដួង សាច់ភ្លៅស្អាត

នៅក្នុងពិភពសិល្បៈតារាស្រីៗតែងតែប្រកួតប្រជែងគ្នាផ្នែកសម្រស់តាមរយៈការកែពង្រីកដើមទ្រួង,ធ្វើច្រមុះនិងតចង្ការជាដើម ខណៈដែលផ្នែកសម្ភារៈនិយមវិញពួកគេតែងតែប្រជែងគ្នាបង្អួតរថយន្ដនិងម៉ូដផ្ទះវីឡា។សម្រាប់ឆ្នាំ២០២១នេះគេកត់សម្គាល់ឃើញថាមានស្រីស្អាតដល់ទៅ៦ដួងដែលកំពុងរៈលើវិថីសិល្បៈហើយត្រូវបានគេសរសើរថាពួកគេសុទ្ធតែជារាជនីដែលមានសាច់ភ្ភៅស្អាតដូចគ្នា។

១៖រ៉ាប៊ី៖ធ្លាប់ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដែលមានសាច់ភ្លៅស្អាតជាងគេ ប៉ុន្ដែសាមីខ្លួនក្រៅពីសប្បាយចិត្តនោះគឺមិនហ៊ានទទួលងារនេះឡើយ។ទោះជាយ៉ាងណាដោយជឿរជាក់ថាសាច់ភ្លៅរបស់ខ្លួនពិតជាធ្វើឲ្យប្រុសៗគយគន់ចង់ស្រឡេវភ្នែកមែនទើបជាញឹកញាប់នាងរ៉ាបី ច្រើនតែស្លៀកខោខ្លីបញ្ចញសាច់ភ្លៅដ៍សខ្ចីរបស់នាងឲ្យប្រុសដែលតាមដាននាងមើលតាមចិត្តតែម្ដង។តែអ្វីដែលចម្លែកក្រោយប្រេះឆាសង្សារក្មេងបែជានាងរ៉ាប៊ី ថាពេលនេះរកតែសង្សារ១គ្រាប់ធ្វើថ្នាំមិនបានទៅវិញ។

២៖ស៊ឹម ស្រីនិច្ច៖តារាសម្ដែងរូបស្រស់នេះមិនញញើតក្នុងការបញ្ចេញសាច់គល់ភ្លៅឡើយពិសេសគឺនៅពេលដែលនាងទៅមាត់សមុទ្រតែងតែស្លៀកឈុតប៊ីគីនីបង្អួតសាច់ដ៍សខ្ចីម៉ដខៃរលើបរលោងនោះដោយមិនខ្លាចធ្វើឲ្យប្រុសៗជ្រួលច្របល់ដោយសារតែសាច់ដូចបណ្ដូលចេករបស់នាងទេ។ទោះជាយ៉ាងណានាងស្រីនិច្ច ថាការស្លៀកពាក់បែបនោះគឺតម្រូវទៅតាមពេលវេលាជាពិសេសគឺពេលនាងថតFashion។ស្រីស្រ់ថានាងមិនខ្លាចប្រុសណាប្រចណ្ឌឬហួងហែងនាងនោះទេព្រោះពេលនេះបេះដូងនាងមិនទាន់មានម្ចាស់ចិត្ត។តែការវាចារបែបនេះធ្វើឲ្យគេមិនសូវជឿជាក់នាងឡើយព្រោះថាស្រីស្អាតច្រើនតែមិនដែលនៅទំនេរ។

៣៖មាន សូនីតា៖រាជនីក្រមាររូបនេះក៍ចូលចិត្តបង្ហាញសាច់ភ្លៅដ៍សខ្ចីរបស់នាងដែរតាមរយៈការស្លៀកខោខាប៊យខ្លី និងពេលទៅមាត់សមុទ្រលេងឈុតប៊ីគីនី។ថៅកែហាងកាហ្វេណ នៅម្ដុំទួលទំពួងរូបនេះមានមន្ដស្នេហ៍មិនធម្មតានោះទេព្រោះលេចឭថាមានទាំងប្រុសនិងស្រីតាមស្នេហាព្រមគ្នាតែម្ដងនាងតែសូនីតា មិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាចំហម្ដងណាឡើយ។

៤៖ហ៊ិន ច័ន្ទនីរ័ត្ន៖អតីតFreshie លេខ១កាលពីឆ្នាំ២០០៧រូបនេះទៅដល់ទីណាធ្វើឲ្យប្រុសៗតែងតែជ្រួលជ្រើមស្នេហ៍ព្រោះតែសម្រស់របស់នាងលេចធ្លោជាងគេជានិច្ចទោះជាឆ្នាំនេះឈានចូលវ័យ២៨ឆ្នាំក្ដី។ច័ន្ទនីរ័ត្ន ក៍មានសាច់ភ្ភៅស្អាតដែរហើយពេលដែលពិធីការិនីតូចច្រឡឹងរូបនេះស្លៀកខោខាប៊យខ្លីពាក់អាវយឺតព័ណសនោះកាន់តែធ្វើឲ្យគេក្នក់ក្នាញ់។យ៉ាងណាក្រោយប៉ៈស្នេហ៍មិនសូវសមប្រកបជាញឹកញាប់នោះស្រីស្អាតធ្មេញចំពើសរូបនេះបានបង្ហាញសញ្ញាស្នេហ៍ថ្មីដែលប្រុសនោះគេសង្ស័យថាជាលោកចេនី ម្ចាស់បទ”អាក្របី”។

៥៖រ៉េត ស៊ូហ្សាណា ៖តារាចម្រៀងធ្មេញចំពើសរូបនេះមិនចូលចិត្តស៊ិចស៊ីខ្លាំងនោះទេហើយតាំងពីចាប់អាជីពតារាចម្រៀងនៅហង្សមាសជាង៣ឆ្នាំមកនេះនាងតែងតែត្រូវបានឪពុកម្ដាយតាមការពារជាប្រចាំ។ស៊ូហ្សាណា ក៍ជាតារាមានសាច់ភ្លៅស្អាតដែរហើយយូៗម្ដងគេឃើញនាងស្លៀកខោខាប៊យខ្លីលើជង្គង់និងពាក់អាវយឺតគឺធ្វើឲ្យសម្រស់របស់នាងកាន់តែទាក់ទាញ។ស៊ូហ្សាណា ជាអ្នកចម្រៀងម្នាក់ដែលខ្លាចរឿងអាស្រូវស្នេហាបំផុតតែកន្លងមកនាងបង្ហាញសញ្ញាថាបេះដូងនាងមានម្ចាស់ចិត្តហើយតាមរយៈកាកាន់ដៃប្រុសម្នាក់ហើយនាងសូមកុំឲ្យប្រុសនោះលែងដៃនាង។ចំណែកកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ ស៊ូហ្សាណា បានទិញរថយន្ដម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារទើបធ្វើឲ្យស្រីស្អាតកាន់តែលើកសម្រស់ថែមមួយកម្រិតទៀតនៅពេលដែលនាងជិះរយន្ដនោះឡើងឆាកតន្រ្ដី។

៦៖បេប៊ី៖អតីតពិធីការិនីCTNក្លាយទៅជាតារាថោន រូបនេះបានស្ងប់ស្ងាត់បន្ដិចពីអាជីពចម្រៀងហើយនាងងាកទៅបើកហាងកាហ្វេនិងលក់អាហារតាមOnline។បេប៊ី ក៍ជាតារាដែលមានសាច់ភ្លៅស្អាតដែរប៉ុន្ដែនាងត្រូវបានម្ដាយតាមការពារជាប់ជានិច្ចទើបធ្វើឲ្យប្រុសចង់ឆ្មក់ស្នេហ៍បរាជ័យ។ចំណែកអ្នកស្រីណារី ម្ដាយបេប៊ី វិញថាកូនស្រីរបស់គាត់ពិតជាមានគេតាមស្រលាញ់ច្រើនមែនតែពិបាករឿងយកប្ដីព្រោះ”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”៕ ហ៊ឹម វិចិត្រ

RELATED ARTICLES