Sunday, November 23, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចបោះដៃហៅគ្នា ក្រោយនាងមិនព្រមឈប់សោះ

សមត្ថកិច្ចបោះដៃហៅគ្នា ក្រោយនាងមិនព្រមឈប់សោះ

ភ្នំពេញ: នារីដ៏ស្រស់ស្អាតម្នាក់បានបើករថយន្តទំនើបមួយគ្រឿង មិនដឹងជាទើបចេញពីហាងផឹកសុីឯណាទេ បានស្រវឹងជោកជាំ បានបើករថយន្តបុកម៉ូតូកង់៣ឥណ្ឌា បណ្តាលឲ្យខូខចខាតធ្ងន់ធ្ងរ តែនារីជាជនបង្កមិនបានឈប់ដោះស្រាយទេ ថែមទាំងបន្ថែមល្បឿនររត់គេច ក៏ត្រូវកម្លាំងសមត្ថកិច្ចប្រដេញតាមចាប់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែវនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយនារីរូបស្រស់ជាជនបង្កនេះព្យាយាមបើករត់រហូតមកដល់ស្តុបក្តាន់ពីរ ខណ្ឌ៧មករា ក៏ត្រូវបានសមត្ថកិច្ចសហការគ្នាដេញចាប់បាន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បើកមកផ្លូវក្រោមស្ពានឆ្លងទៅផ្លូវណតប្រីត ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-5161 បើកបរដោយនារីស្រស់ម្នាក់ សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវខាងក្រោមទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ស្រាប់តែម្ចាស់ម៉ូតូកង់បីក្រឡេកឃើញទាន់ បានលោតចេញមកទប់ដៃចង្កូតម៉ូតូកង់បី ការពារកុំឲ្យក្រឡាប់ ភ្លាមៗនោះរថយន្តបុកចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹង បណ្តាលវិលពីរទៅបីជុំ តែម៉ូតូកង់បីរងរបួសស្រាលប៉ុណ្ណោះ។

ប្រភពបានបន្តទៀតថា រថយន្តបង្កមិនឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់គេច ភ្លានោះសមត្ថកិច្ចចរាចរណ៍ប្រចាំការនៅចំណុចគោលដៅស្ពានអាកាស បានទាក់ទងឲ្យកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ឲ្យជួយស្ទាក់ចាប់រថយន្តបង្កនោះផង។

ក្រោយពីទទួលបានការរាយការណ៍ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានចេញមកអន្តរាគមន៍ និងសហការជាកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា តាមឃាត់រថយន្តបង្កដល់ចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ទើបចាប់បាន ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ៧មករា បានចាប់នារីជាជនបង្ក ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នាំទៅសាកសួរ។ ចំណែករថយន្តបង្ក និងម៉ូតូកង់បីដែលរងការខូចខាត សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

RELATED ARTICLES