Sunday, November 23, 2025
Homeព័ត៌មានជាតិមិនស្រួលពេកទេ!!! ផ្តួលបានសម្រេចហើយ សមត្ថកិច្ចមកដល់ល្មម

មិនស្រួលពេកទេ!!! ផ្តួលបានសម្រេចហើយ សមត្ថកិច្ចមកដល់ល្មម

ភ្នំពេញ៖ ជនសង្ស័យបានឈរពួនស្ទាក់រុញម៉ូតូជនរងគ្រោះដួល រួចធ្វើសកម្មភាពប្លន់ តែមិនបានសម្រេច ខណៈដែលមានកម្លាំងសមត្ថកិច្ចចុះល្បាតមកដល់ទីតាំងកើតហេតុ ក៏បានចាប់ខ្លួនជនសង្ស័យបានតែម្តង។

ហេតុការណ៍ប្លន់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ ចំណែកនារីរងគ្រោះមានឈ្មោះ ឈួរ គីមហៀក ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៧អឺ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរសិស្ស។ ក្រោយកើតហេតុ សមត្ថកិច្ចដកហូតវត្ថុតាង មានដូចជា ម៉ូតូ០១គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ផ្កាឈូកលាយស ស៊េរី២០១៩ លេខតួ ៩០១៤៣៤១ លេខម៉ាស៊ីន៩០១៤៥៣១ ពាក់ស្លាកលេខភ្នំពេញ 1HQ-8977។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នារីរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះទៅទិញម្ហូបនៅផ្សារស្ទឹងមានជ័យចាស់ លុះពេលត្រឡប់មកផ្ទះវិញមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដែលកំពុងឈរនៅចិញ្ចើមផ្លូវ បានរត់ទៅរុញម៉ូតូរបស់នារីរងគ្រោះ ដួលទៅលើផ្លូវ បណ្តាលឲ្យនារីរងគ្រោះដាច់រលាត់ស្បែកជង្គង់ខាងឆ្វេង និងចង្អុលដៃខាងឆ្វេងខណៈដែលនារីរងគ្រោះដួល និងមានរបួសផងនោះ ជនសង្ស័យបានលើកម៉ូតូបម្រុងជិះគេចខ្លួន ប៉ុន្តែនារីរងគ្រោះស្រែកឆោឡោឡើង ទន្ទឹមនោះក៏មានកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកដល់ ក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចំណែកនារីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់តែម្តង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

RELATED ARTICLES