Sunday, November 23, 2025
Homeព័ត៌មានជាតិមិនដណ្តឹងកូនក្រមុំគេឲ្យ... កូនប្រុសដុតផ្ទះ ចង់ឲ្យឪពុកដេកហាលភ្លៀង

មិនដណ្តឹងកូនក្រមុំគេឲ្យ… កូនប្រុសដុតផ្ទះ ចង់ឲ្យឪពុកដេកហាលភ្លៀង

ស្វាយរៀង៖ កូនប្រុសអកតញ្ញូម្នាក់ ព្រោះតែលង់ចិត្តស្រលាញ់នារីម្នាក់ក្នុងភូមិ បានមករំអុកឪពុកបង្កើតចូលស្តីដណ្តឹង តែត្រូវឪពុកប្រកែក ធ្វើឲ្យបុរសេជាកូនកើតក្តីខឹងសម្បា ដុតផ្ទះបណ្តាលឲ្យឆាបឆេះសល់តែសសរ ដោយទ្រាំមិនបាននឹងទង្វើរបស់កូន បុរសជាឪពុកបានរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

កូនប្រុសខឹងឪពុកមិនស្តីដណ្តឹងប្រពន្ធឲ្យ ដុតផ្ទះចោលនេះ មានឈ្មោះពិន ពិទូ អាយុ២៨ឆ្នាំ មានមានមុខរបរពិតប្រាកដ។ ចំណែកបុរសជាឪពុក មានឈ្មោះ ពិន បូរិន អាយុ៥៩ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល។ ចំណែកផ្ទះដែលត្រូវភកលើងឆាបឆេះ ជាប្រភេទផ្ទះឈើប្រក់ក្បឿង១ខ្នង មានទំហំ៨ម៉ែត្រ គុណ៩ម៉ែត្រ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីភ្លើងឆេះផ្ទះបានកើតឡើងនៅក្នុងភូមិឃុំខាងលើ ភ្លាមៗនោះសមត្ថកិច្ចបានទាក់ទងទៅរថយន្តអគ្គិភ័យមកបាញ់ពន្លត់ រហូតទាល់តែភ្លើងរត់ជាស្ថាពរ។

ដោយឡែក បើតាមឪពុករបស់ជនបង្ក បានរៀបរាប់ថា មូលហេតុដែលនាំឲ្យមានភ្លើងឆាបឆេះផ្ទះកើតឡើង គឺដោយសារតែកូនប្រុសខឹងគាត់មិនព្រមចូលស្តីដណ្តឹងកូនក្រមុំគេឲ្យ ដែលមិនគួរណាកូនប្រុសធ្វើបែបនេះសោះ គ្រាន់តែគាត់ប្រកែកថា កុំអាលគិតគូររឿង និងខិតខំរកស៊ីមានប្រាក់កាសសិនចាំទៅដណ្ដឹងប្រពន្ធប្រមាណជាកន្លះម៉ោងក្រោយមក ក៏មានរឿងនេះកើតឡើងតែម្ដង។

ក្រោយពេលកលើតហេតុ សមត្ថកិច្ចបានចាប់ខ្លួនកូនប្រុសអកតញ្ញូនេះនាំទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស៕

RELATED ARTICLES