Sunday, November 23, 2025
Homeព័ត៌មានជាតិទាំងយប់ គាត់ដើរទៅចងសន្ទូច ដល់ព្រឹកឡើងភ្ញាក់ផ្អើលតែម្តង

ទាំងយប់ គាត់ដើរទៅចងសន្ទូច ដល់ព្រឹកឡើងភ្ញាក់ផ្អើលតែម្តង

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងថែមទាំងកើតមានជំងឺស្កន់ជាន់ទៀតផង លុះបន្ទាប់ពីផឹកស្រវឹងបានដើរចេញពីផ្ទះទៅចងសន្ទូចរកត្រីដូចសពដង រួចក៏បាត់ខ្លួនពេញ១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ លុះព្រឹកស្អែកឡើងក៏ត្រូវបានអ្នកភូមិប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងស្រះទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងស្រះចិន ខាងកើតភូមិចម្ងាយប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក។

សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះរិទ្ធ ហួរ អាយុ៥៧ឆ្នាំ មានលំនៅក្នុងភូមិបឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះមានរបួសនៅជើងខាងឆ្វេង ដោយសារត្រូវពាងសង្កត់ ហើយជនរងគ្រោះគឺជាមនុស្សប្រមឹកតែងផឹកស្រាជាប់ជាប្រចាំ និងថែមទាំងមានជំងឺស្កន់ជាន់ទៀតផង។ នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីផឹកស្រាស្រវឹង ជនរងគ្រោះបានដើរចេញពីផ្ទះសំដៅទៅវាលស្រែខាងកើតភូមិ បំណងទៅចងសន្ទូចរកត្រីដូចសព្វដង រួចក៏បាត់ខ្លួនរហូត មិនឃើញត្រឡប់មកផ្ទះវិញសោះ ហើយទោះជាក្រុមគ្រួសារតាមដើររកយ៉ាងណាក៏មិនឃើញ។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋដើរកាត់ស្រះទឹកខាងលើ (ទីតាំងកើតហេតុ) ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹកស្រះ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋដើរកាត់ស្រះទឹកខាងលើ (ទីតាំងកើតហេតុ) ក៏ប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹកស្រះ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងជំនាញសហការជាមួយគ្រូពេទ្យ ធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធក្នុងករណីឃាតកម្មទេ។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES