Sunday, November 23, 2025
Homeព័ត៌មានជាតិចេះតែឆ្ងល់ថា ដល់ម៉ោងហើយនៅមិនទាន់ក្រោកធ្វើការទៀត តាមពិត គ្រូបង្រៀន...

ចេះតែឆ្ងល់ថា ដល់ម៉ោងហើយនៅមិនទាន់ក្រោកធ្វើការទៀត តាមពិត គ្រូបង្រៀន…

ខេត្តសៀមរាប ៖ បុរសជាគូបង្រៀនភាសាអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ជួលរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះក្នុងមណ្ឌលមេត្តាករុណា មានទីតាំងស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះប្រុស ភារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខបរគ្រូបង្រៀនភាសាអង់គ្លេស នៅមណ្ឌលមេត្តា ករុណា ទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។

តាមសម្តីស្ត្រីឈ្មោះឆែម ចន្ថា ភេទស្រី អាយុ២៦ឆ្នាំ ជាបុគ្គលិកនៅមណ្ឌលមេត្តាករុណា បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោកស្រីប្រធានអង្គការបានឱ្យនាងទៅសួរជនរងគ្រោះ ហេតុអ្វីមិនទាន់ក្រោកឡើងធ្វើការងារទៀត។ ពេលនោះនាងក៏ទៅដល់មុខបន្ទប់គាត់ឃើញទ្វារមុខចាក់សោរដាក់កន្លឹះខាងក្នុង ក៏ស្រែកហៅជនរងគ្រោះ តែមិនឆ្លើយ ទើបគោះទ្វាររបើក បន្ទាប់មកនាងបានបើកបង្អួចកញ្ចក់បើកវាំងននមើលពីខាងក្រៅ ក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍សង្កាត់ស្រង៉ែ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ  ហើយបានធ្វើការប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES