Sunday, November 23, 2025
Homeព័ត៌មានជាតិស្នងការបញ្ជាក់ថា "សមត្ថកិច្ចទទួលសំណូមពរពីថៃ ស្រីនាង ដោយសារតែមានរបួសធ្ងន់ពេក"

ស្នងការបញ្ជាក់ថា “សមត្ថកិច្ចទទួលសំណូមពរពីថៃ ស្រីនាង ដោយសារតែមានរបួសធ្ងន់ពេក”

បន្ទាប់ពីសមត្ថកិច្ចបានចុះដល់ផ្ទះអ្នកនាងថៃ ស្រីនាង ធ្វើកំណត់ហេតុ ដែលត្រូវប្តីវ៉ៃ ដោយសារប្រចណ្ឌជាមួយប្រុស និងឆ្កៃនោះ ក៏មានអ្នកនិយមលេងហ្វេសប៊ុកមួយចំនួន បានបង្ហោះសារថា អ្នកនាងថៃ ស្រីនាង មានសំណាងជាងប្រជាពលរដ្ឋមួយចំនួន ដែលបានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិស តែសមត្ថកិច្ចមិនទទួលទៀត ពេលនេះ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា បើមានសមត្ថកិច្ចប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹង សូមបងប្អូនខមិនប្រាប់លោកស ថេត ឬអញ្ជើញទៅស្នងការរាជធានីភ្នំពេញ នោះក្រុមការងារនឹងចាត់វិធានការភ្លាមៗ ហលយកំពោះករណីអ្នកនាងថៃ ស្រីនាង គឺសមត្ថកិច្ចទទួលសំណូមពរពីជនរងគ្រោះ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារថា “បើជាព័ត៌មានពិត​ ដូចបងបានបញ្ជាក់​ថា​ (តែស្តាយពេលខ្លះពលរដ្ឋទៅប្តឹងដល់ប៉ុស្តិ៍ហើយមិនទទួលពាក្យបណ្តឹង​) ខ្ញុំគិតថាមួយរយ:ចុងក្រោយនេះប្រាកដជាគ្មានករណីប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឡើយ​ ព្រោះថាក្រោមការណែនាំជាប្រចាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា បើមានប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹង សូមខំមិនផ្ទាល់ចូលមកក្នុងផេកឯកឧត្តមផ្ទាល់​ (ស​ ថេត​) ឬក៏ខំមិនចូលមកក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នោះក្រុមការងារនឹងចាត់វិធានការភ្លាមៗ”។

ទំព័រហ្វេសប៊ុកដែឡបានបន្តថា “មួយវិញទៀត ករណីកម្លាំងប៉ុស្តិ៍បឹងកក់១​ ទៅធ្វើពាក្យបណ្តឹងដល់ផ្ទះរបស់ជនរងគ្រោះ​ គឺដោយសារជនរងគ្រោះមានស្ថានភាពរងរបួសធ្ងន់​ និងមានសំណូមពរពីជនរងគ្រោះ”។

ជាចុងក្រោយ សមត្ថកិច្ចបានបន្ថែមថា “សូមបញ្ជាក់ថា កន្លែងដាក់ពាក្យបណ្តឹង: ទីតាំងប៉ុស្តិ៍​ ខណ្ឌដែលជាកន្លែងកើតហេតុ​ ហើយក៏អាចមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ​ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ​៥៩៨​ (ផ្លូវឯ.ឧ​ ជា​ សុផារ៉ា​) សូមអរគុណ!!!”៕

RELATED ARTICLES