Sunday, November 23, 2025
Homeព័ត៌មានជាតិសួរថា និយាយទូរស័ព្ទជាមួយអ្នកណា? គ្រាន់តែនាងប្រាប់ថា និយាយជាមួយប្តី ស្រាប់តែ...

សួរថា និយាយទូរស័ព្ទជាមួយអ្នកណា? គ្រាន់តែនាងប្រាប់ថា និយាយជាមួយប្តី ស្រាប់តែ…

ខេត្តកណ្តាល៖ បុរសម្នាក់ ត្រូវបាននារីរងគ្រោះដែលមានប្តីរួចហើយ ចោទប្រកាន់ថាធ្វើសកម្មភាពឱបថើបនាង ខណៈដែលនាងកំពុងនិយាយទូរស័ព្ទជាមួយប្តី ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរោងចក្រ VYJ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល។

ជនសង្ស័យដែលរងការចោទប្រកាន់ មានឈ្មោះប្រាក់ ប៊ុនថន ហៅទី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាពេជ ឃុំឈ្វាង ស្រុកពញ្ញាឮ។ ចំណែកនារីរងគ្រោះ មានឈ្មោះស.ស.ព ភេទស្រី អាយុ15ឆ្នាំ មុខរបរកម្មការីនីរោងចក្ររស់នៅនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល។បច្ចុប្បន្នអ្នកអ្នកទាំង២ ធ្វើការរោងចក្រ VYJ ជាមួយគ្នា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នារីរងគ្រោះ និងជនសង្ស័យ បានសម្រាកពីធ្វើការហូបបាយ រួចក៏ចូលក្នុងរោងចក្រវិញ ពេលនោះជនសង្ស័យឃើញនារីរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទនៅលើបាឡែត ហើយជនសង្ស័យសួរនារីរងគ្រោះថា តើនិយាយទូរស័ព្ទជាមួយនរណាគេ? នារីរងគ្រោះក៏ឆ្លើយតបវិញថា “និយាយទូរស័ព្ទជាមួយប្តី” ស្រាប់តែនិយាយចប់ ជនសង្ស័យបានលូកដៃយកទូរស័ព្ទពីនារីរងគ្រោះផ្តេកខ្លួនបន្តិច ហើយក៏ចាប់ឱបថើបតែម្តង។

ប្រភពដដែលបានបន្តថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឱបថើបដូច្នេះ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៩ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ហើយត្រូវសមត្ថកិច្ចដឹកនាំកម្លាំងចុះចាប់ជនសង្ស័យបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេមិនបានចាប់ឱបថើបនារីរងគ្រោះនោះទេ គឺគ្រាន់តែចាប់ដៃប៉ុណ្ណោះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកម្លាំងជំនាញ បន្តចាត់ការតាមនីតីវិធី៕

RELATED ARTICLES