ខេត្តព្រះសីហនុ៖ នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆែកឆេរឃើញមានគ្រឿងញៀននៅជាប់នឹងខ្លួន។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសេង ធារី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅដ្ឋាននៅភូមិ១ សង្កាត់លេខ២ ខេត្តព្រះសីហនុ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យ័ជាសារធាតុញៀន ចំនួន៤កញ្ចប់ធំ ទម្ងន់១៩៧,៥០ក្រាម (ទម្ងន់សុទ្ធ) និងទូរសព្ទ័ដៃ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ១គ្រឿង។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕