Sunday, November 23, 2025
Homeព័ត៌មានជាតិរៀបការកន្លះឆ្នាំ ប្រពន្ធពពោះ១ខែ ស្រាប់តែជួបរឿងមួយនេះ

រៀបការកន្លះឆ្នាំ ប្រពន្ធពពោះ១ខែ ស្រាប់តែជួបរឿងមួយនេះ

ខេត្តបាត់ដំបង ៖ ជារឿងដ៏គួរឱ្យសោកសៅបំផុត សម្រាប់ក្រុមគ្រួសារ១នេះ ខណៈដែលប្តីប្រពន្ធអ្នកទាំងពីរទើបនឹងរៀបការជាមួយគ្នាមិនទាន់បានកន្លះឆ្នាំស្រួលបួលផង ហើយស្របពេលដែលស្ត្រីជាប្រពន្ធកំពុងចាប់ផ្តើមមានផ្ទៃពោះ១ខែ ក៏ស្រាប់តែជួបគ្រោះអកុសល គាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យបុរសជាប្តីនិងក្រុមគ្រួសារ រួមទាំងមិត្តភក្តិ តក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង និងស្ទើរតែមិនអាចទទួលយកបានឡើយ។

ស្ត្រីអភ័ព្វដែលគាំងបេះដូងស្លាប់ចោលប្តី មានឈ្មោះខុន ចាន់ណាន មានស្រុកកំណើតនៅខេត្តបាត់ដំបង មានប្តីឈ្មោះគុជ នីរ័ន្ត មានគណនីហ្វេសប៊ុកឈ្មោះ NiRon Kuch។ ស្ត្រីរងគ្រោះបានទទួលមរណភាពកាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ដោយរោគគាំងបេះដូង។

យោងតាមវីដេអូឃ្លីបរយៈពេល១៤វិនាទី គេឃើញស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះខាងលើ បានយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែស្តាយស្រណោះជីវិតកូនស្រីជាទីស្រលាញ់។

ចំណែកបងប្អូនសាច់ញាតិ រួមនឹងមិត្តភក្តិរបស់ស្ត្រីរងគ្រោះ ក៏បានបង្ហោះសារជាច្រើននៅលើហ្វេសប៊ុក ដោយក្នុងនោះម្ចាស់គណនី Kuch Pheaktra ត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះបានសរសេរថា “វាពិតជាលឿនណាស់សម្រាប់ក្រុមគ្រួសារយើងដែលបានបាត់បង់បងថ្លៃស្រីដែលល្អម្នាក់ ហើយពួកយើងពិតជាពិបាកនឹងទទួលយកនូវអ្វីដែលបានកើតឡើងចំពោះបងស្រី វាពិតជាធ្វើឱ្យពួកយើងមានការសោកស្តាយ មានទុក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់សមាជិកគ្រួសារ និងជាបងស្រីដែលល្អម្នាក់របស់ពួកយើង សូមអោយវិញ្ញាណខណ្ឌបងទៅឱ្យបានសុខ បើមានជាតិក្រោយ យើងនឹងធ្វើជាបងប្អូនគ្នាម្តងទៀត…”។

ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Thath Thieb ត្រូវជាមិត្តភក្តិធ្លាប់រៀននៅសាកលវិទ្យាល័យជាមួយស្ត្រីរងគ្រោះបានបង្ហោះសារថា “ដំណឹងមរណភាព សូមជូនដំណឹងដល់មិត្តរួមថ្នាក់ ដែលបានសិក្សានៅសាកលវិទ្យាល័យ UME-BTB ឆ្នាំសិក្សា២០១២-២០១៦ ក្នុងបន្ទប់ R ឱ្យបានជ្រាបថា អ្នកស្រីខុន ចំណាន បានទទួលមរណភាពនៅថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ (០៥.០៧.១៩) ថ្ងៃត្រង់ ដោយរោគគាំងបេះដូង អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគោរពអញ្ជើញមិត្តរួមជំនាន់ និងរួមថ្នាក់ សូមជួយរំលែកទុក្ខទាំងអស់គ្នា។ សូមកុសលផលបុណ្យ ដែលខ្ញុំបានសាង សូមបានជាបច្ច័យនាំឱ្យប្អូនស្រីបានទៅកាន់សុគតិភព…”។

តាមប្រភពពីសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ឱ្យដឹងតាមរយៈខមិនថា ស្ត្រីរងគ្រោះខាងលើ ទើបនឹងរៀបការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ហើយគិតមកដល់សព្វថ្ងៃ មិនទាន់បានកន្លះឆ្នាំស្រួលបួលនៅឡើយ បែរជាមកជួបរឿងព្រាត់និរាសបែបនេះទៅវិញ។ ហើយអ្វីដែលកាន់តែរន្ធត់ចិត្តបំផុតនោះ គឺស្ត្រីរងគ្រោះកំពុងមានផ្ទៃពោះ១ខែ នៅក្នុងផ្ទៃទៀតផង៕

RELATED ARTICLES