Sunday, November 23, 2025
Homeព័ត៌មានជាតិក្នុងទីចាត់ការមន្ទីរពេទ្យ ក៏មិនលើកលែងដែរ ប្រមូលខ្ទេច

ក្នុងទីចាត់ការមន្ទីរពេទ្យ ក៏មិនលើកលែងដែរ ប្រមូលខ្ទេច

ខេត្តកំពត ៖ ទីចាត់ការមន្ទីរពេទ្យស៊ុនយ៉ាឃៀល ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ត្រូវបានក្រុមចោរមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពលួចគាស់បន្ទប់ចូលទៅប្រមូលយកគ្រឿងអលង្ការប្លាទីន ខ្សែដៃមាសសរុបអស់១៤០០ដុល្លារ កាលពីវេលារំរងអធ្រាត្រ ឈានចូល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។

តាមរបាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលបានទទួលព័ត៌មានអំពីករណីលួចគាស់បន្ទប់ នៅក្នុងទីចាត់ការមន្ទីពេទ្យស៊ុនយ៉ាឃៀល (ចន្លោះពីម៉ោង៦ព្រឹក ថ្ងៃទី០៤ កក្កដា ដល់ម៉ោង៨និង១០ព្រឹក ថ្ងៃទី០៥ កក្កដា)ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។

សម្ភារដែលបាត់បង់ រួមមាន ក្រវិលប្លាទីន១គូ ចិញ្ជៀន២វង់ (ប្លាកទីន១វង់) និងមាស១វង់ ខ្សែកប្លាទីន១ខ្សែ និងប្រាក់ដុល្លារចំនួន ២០០ដុល្លារ ប្រាក់រៀលចំនួន៣០ ម៉ឺនរៀល (សរុបគិតជាទឹកប្រាក់មានចំនួន១៤០០ដុល្លារ)។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះពិនិត្យនិងស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមប្រមាញ់ចាប់ខ្លួននាំយកទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES