Sunday, November 23, 2025
Homeព័ត៌មានជាតិគំនិតអាក្រក់បែបនេះ សមតែនាងប្រាប់ម្តាយហើយ

គំនិតអាក្រក់បែបនេះ សមតែនាងប្រាប់ម្តាយហើយ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួងលោមដោះខ្សែកពីក្មេងស្រីតូចម្នាក់ស្នាក់នៅផ្ទះជួលក្បែរគ្នា លុះក្មេងស្រីរងគ្រោះនិយាយប្រាប់ម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចច្ចាប់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ករណីប្រុសស្ទាវល្បួងដោះខ្សែកពីក្មេងស្រីនេះ បានកើតឡើង កាលពីវេលាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់។

មន្ត្រីនគរបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា ជនសង្ស័យដែរឃាត់ខ្លួននេះឈ្មោះស៊ី វុទ្ធី ហៅលឹប ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះឡុង សារាយឆាយយ៉ាវ៉ាន់ អាយុ២ខួប រស់នៅក្នុងបន្ទុកឪពុកម្តាយ និងស្នាក់នៅផ្ទះជួលក្បែរគ្នា។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះរវល់ចេញទៅខាងក្រៅ ដោយទុកឱ្យកូនស្រីនៅលេងជាមួយនឹងក្មេងៗផ្ទះក្បែរគ្នា លុះក្រោយមក ស្រាប់តែជនសង្ស័យក៏បានធ្វើសកម្មភាពលួងលោមដោះខ្សែក១ខ្សែ (លោហធាតុពណ៌លឿង ប្លាទីន) ពីក្មេងស្រីរងគ្រោះបាត់។ លុះក្រោយមក នៅពេលដែលម្តាយត្រឡប់មកវិញ ក្មេងស្រីរងគ្រោះក៏បាននិយាយរឿងនេះប្រាប់ម្តាយ ទើបឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងចាប់ខ្លួនជនសង្ស័យតែម្តង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដោះខ្សែកក្មេងស្រីរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES