Sunday, November 23, 2025
Homeព័ត៌មានជាតិម៉ាស្សាតែ១មុឺនរៀលទេ តែសេវានោះ... ម្តង២០ដុល្លារ

ម៉ាស្សាតែ១មុឺនរៀលទេ តែសេវានោះ… ម្តង២០ដុល្លារ

ភ្នំពេញ ៖ ទីតាំងហាងកោសជប់ម៉ាស្សាដុះស្លែមួយកន្លែង ដែលបានលួចលាក់បង្កប់សេវាផ្លូវភេទ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់ និងនារីម៉ាស្សាចំនួន៦នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចទីតាំងកោសជប់មួយកន្លែង យីហោកោសជប់ម៉ាស្សា១ម៉ឺនរៀល ផ្ទះលេខ២២ព ផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

ស្ត្រីជាម្ចាស់ទីតាំងហាងកោសជប់ម៉ាស្សា បង្កប់សេវាផ្លូវភេទ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះង្វៀង ធីងូធី អាយុ៤០ឆ្នាំ ស្នាក់នៅទីតាំងហាងម៉ាស្សាដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើ។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការខាងលើដោយផ្ទាល់ បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចុះដឹកនាំបញ្ជាផ្ទាល់ពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

ប្រភពដដែលបន្តថា ទីតាំងកោសជប់ម៉ាស្សា យីហោកោសជប់ម៉ាស្សា១ម៉ឺនរៀល ចាប់ផ្តើមបើកបម្រើសេវាចាប់ពីម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអធ្រាត្រ ដោយមាននារីក្មេងចំនួន៦នាក់ ដោយសង្ស័យជាអនីតិជនចំនួន២នាក់ រង់ចាំភ្ញៀវមកម៉ាស្សាធម្មតា តម្លៃ១ម៉ឺនរៀល រយៈពេល១ម៉ោង និងរួមភេទតម្លៃចាប់ពី១៥ដុល្លារ ទៅ២០ដុល្លារក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះនារីរងគ្រោះចំនួន៦នាក់ ស្ត្រីម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនធំផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES