Sunday, November 23, 2025
Homeព័ត៌មានជាតិគិតថានៅមានសង្ឃឹម ប៉ុន្តែអ្វីៗបានត្រឹមការឈឺចាប់ ក្រោយគ្រូពេទ្យប្រាប់ថា...

គិតថានៅមានសង្ឃឹម ប៉ុន្តែអ្វីៗបានត្រឹមការឈឺចាប់ ក្រោយគ្រូពេទ្យប្រាប់ថា…

ខេត្តសៀមរាប ៖ ឪពុកកូន២នាក់ បាននាំគ្នាចេញទៅកាប់ដើមត្នោត១ដើម លុះពេលបុរសជាឪពុកកាប់ដើមត្នោតរលំ ស្រាប់តែទៅសង្កត់លើដើមត្នោត១ដើមទៀតក្បែរនោះ ដែលត្រូវរន្ទះបាញ់ងាប់ បណ្តាលឱ្យបាក់រលំទាំងកំរោល សង្កត់ពីលើកូនប្រុសរបស់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មកម៉្លេះ ប៉ុន្តែព័ត៌មានទើបតែបែកធ្លាយភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។

យុវជនរងគ្រោះដែលត្រូវដើមត្នោតសង្កត់ស្លាប់ មានឈ្មោះណាប់ សុណែត អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី ១០H នៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះរួមនឹងឪពុកបង្កើត បាននាំគ្នាចេញទៅកាប់ដើមត្នោត១ដើម លុះពេលកាប់ដើមត្នោតនោះរលំហើយ ក៏ស្រាប់តែសង្កត់ទៅលើដើមត្នោត១ដើមទៀត ដែលងាប់ដោយសាររន្ទះបាញ់ ធ្វើឱ្យដើមត្នោតដែលងាប់នោះ បានដួលសង្កត់ទៅលើយុវជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗ។

ក្រោយកើតហេតុ ដោយសារឪពុកម្តាយមិនអស់ចិត្ត នឹកសង្ស័យថាកូនប្រុសមិនទាន់ស្លាប់ នៅអាចសង្គ្រោះបាន ក៏ប្រញាប់ដឹកបញ្ជូនកូនប្រុសទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែអកុសល ពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួចប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់មកផ្ទះវិញ រៀបចំធ្វើបុណ្យតាមប្រពៃណីតែម្តង”

RELATED ARTICLES