អាចនិយាយបានថា “ឆ្វាក់” ណាស់ សម្រាប់តារាសម្តែងនិងបង្ហាញម៉ូដ ដែលជាញឹកញាប់ស្រីស្រស់រូបនេះតែងតែត្រូវម៉ែនិងឪយ៉ែម ព្យាយាមទាក់ទងតាមឆាតហ្វេសប៊ុកលួងលោមនាងឱ្យទៅឡើងលើគ្រែ ជាថ្នូរលុយដុល្លារ។

ប៉ុន្តែភាគច្រើនក្រុមម៉ែយ៉ែមទាំងនោះ បានរងភាពអាម៉ាស់ដោយសារស្នាដៃតារាតូចតន់រូបនេះជាច្រើនលើកច្រើនសាមកហើយ ព្រោះតែកញ្ញាស៊ីវឡាម តែងយកសារដែលគេទាក់ទងមកនោះបង្ហោះលើបណ្តាញសង្គមឱ្យផ្អើលពេញហ្វេសប៊ុក។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ កញ្ញស៊ីវឡាម ត្រូវបានបុរសម្នាក់ឆាតមកដោយឱ្យថ្លៃនាង1យប់ 500ដុល្លារ ជាថ្នូរទៅគេងជាមួយបុរសម្នាក់។ ប៉ុន្តែត្រូវនាងប្រកែកថា មិនរកស៊ីអីចឹងទេ ព្រោះនាងមានការងារល្អហើយ។ ប៉ុន្តែបុរសដែលប្រើគណននីឈ្មោះ Bong No នៅតែព្យាយាមលួងលោកនាង ដោយអះអាងថា “ទៅស្រួលហើយបានលុយទៀត រកឯណាបាន” និងចុងក្រោយ ដោយសារតែកញ្ញាស៊ីវឡាម ប្រកែកមិនទៅគេងជាមួយភ្ញៀវនោះ បុរសនោះស្រាប់តែដាក់មួយម៉ាត់ឱ្យនាងថា “ពីមុនធ្លាប់ទៅសោះ ឥឡូវមកធ្វើជាត្រឹមត្រូវអីណា”។ ដោយសារមិនអាចទ្រាំបាន ស្រីស្រស់ស៊ីវឡាម ស្រាប់តែបង្ហាញសាគេបបួលឡើងគ្រែនោះបង្ហោះជាសារធារណៈតែម្តង ធ្វើឱ្យអ្នក្មគាំទ្ររបស់នាងជេរឪយ៉ែម ដែលព្យាយាមលួងលោមនាងឱ្យទៅឡើងគ្រែជាមួយគេយ៉ាងចាស់ដៃ។

គួរបញ្ជាក់ថា ក្រៅពីកញ្ញាគឹម ស៊ីវឡាម នោះ មានតារាល្បីៗជាច្រើនទៀតដែលត្រូវបានម៉ែយ៉ែមតាមរំខាន ក្នុងនោះ មានដូចជា ជីជី, តូតា, នី មុនីនាថ, គៀត សុវណ្ណាឡាង ជាដើម ដែលពួកគេអះអាងថា សុទ្ធតែច្រានចោលសំណើសុំទៅញ៉ាំបាយជាថ្នូរលុយធីបទាំងនោះ។

ដោយឡែក កញ្ញាស៊ីវឡាម វិញ ត្រូវបានម៉ែយ៉ែមកាន់តែចាប់អារម្មណ៍លើនាងក្រោយស្រីស្រស់សម្តែង MV បទល្បីរបស់ពេជ្រ ថាណា “មានប្រពន្ធល្អមិនចេះថែ”៕


