Thursday, May 1, 2025
Homeព័ត៌មានជាតិឮសំឡេងស្រែកឲ្យជួយ នាំគ្នាទៅមើល ប្តីខាំញេញប្រពន្ធទាល់សន្លប់

ឮសំឡេងស្រែកឲ្យជួយ នាំគ្នាទៅមើល ប្តីខាំញេញប្រពន្ធទាល់សន្លប់

ខេត្តតាកែវ៖ ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីវ៉ៃខាំញេញប្រពន្ធរហូតដល់សន្លប់ ដោយគ្មានត្រាប្រណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់។

ជនបង្កហេតុជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ព្រោះតែវ៉ៃខាំញេញប្រពន្ធជាំពេញខ្លួននេះ មានឈ្មោះតៅ សុធា ហៅតុញ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានអាយុ២៧ឆ្នាំ មុខរបរមេផ្ទះ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ គេបានលឺសូរសំឡេងប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ប៉ុន្តែគ្មានអ្នកចាប់អារម្មណ៍ឡើយ ដោយសារតែប្តីប្រពន្ធខាងលើតែងកើតមានជំលោះបែបនេះជាញឹកញាប់។ ស្រាប់តែមកដល់វេលាម៉ោង១១និង២០នាទីយប់ថ្ងៃដដែល ក៏លាន់សម្រែកស្ត្រីជាប្រពន្ធស្រែកឱ្យជួយយ៉ាងខ្លាំង មួយសន្ទុះក៏ស្ងាត់មាត់ទៅវិញ ទើបធ្វើឱ្យសាច់ញាតិ និងអ្នកជិតខាងមានការសង្ស័យ ក៏នាំគ្នាទៅមើលស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះជាប្រពន្ធសន្លប់ស្តូកនៅលើផ្ទះ បាត់ទៅហើយ ដោយមានស្លាកស្នាមរបួសត្រង់ស្លឹកត្រចៀកខាងស្តាំ ថ្ពាល់ខាងស្តាំ ព្រមទាំងមានស្នាមខាំនៅលើស្មាខាងស្តាំ និងកដៃទៀតផង។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ សាច់ញាតិ និងអ្នកជិតខាង បាននាំគ្នាបជួយដឹកបញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធ ទៅកាន់មន្ទីរពេទ្យ ខេត្តដើម្បីព្យាបាល។ ចំណែកជនបង្កជាប្តី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកមកសាកសួរ និងរៀបចំ កសាងសំណុំរឿងបញ្ជូនទៅចាត់ការ តាមនីតិវិធី៕

RELATED ARTICLES