Saturday, May 23, 2026
Homeសង្គម និងជីវិតកើតកូនភ្លាម ម៉ែបោះចោល

កើតកូនភ្លាម ម៉ែបោះចោល

ខេត្តកំពង់ធំ ៖ ទារកម្នាក់ ទើបនឹងសម្រាលថ្មីៗ ទាំងនៅជាប់ទងសុកនៅឡើយ បែរជាត្រូវបានម្តាយចិត្តអប្រិយ បីយកទៅបោះបង់ចោលក្នុងគុម្ពោតព្រៃ ក្បែរចិញ្ចើមផ្លូវជាតិ បណ្តាលឱ្យមូសខាំសុសខ្លួន និងត្រូវបានប្រទះ ឃើញ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្បែរផ្លូវ ជាតិលេខ៦ ម្តុំផ្សារទំរីង ខេត្តកំពង់ធំ។

តាមប្រភពស្ត្រីជាអ្នកភូមិម្នាក់ បានបង្ហោះវីដេអូ បង្ហាញពីទិដ្ឋភាពទារកម្នាក់ ដែលត្រូវបានគេយកទៅប្លុងចោល នៅគុម្ពោតព្រៃ ភ្ជាប់ជាមួយសំណេរថា “ករណីយកកូនទៅបោះចោល នៅថ្នល់ជាតិ ផ្សារទំរីង ខេត្តកំពង់ធំ ខ្លោចចិត្តណាស់ យកគ្នាទៅចោល មូសខាំឡើងសុសខ្លួនលោកអើយ! មីត្រូវគ្រាប់ណា បើមិនទាន់មានទំនួលខុសត្រូវទេ កុំអាលចង់ធើគ្នា ចេះធើគ្នា ចេះចង់ស្រួល តែអត់ចេះចិញ្ចឹមកូន មីឡានអូស អឺស! អញក្តៅអើយក្តៅ…”។

តាមរយៈវីដេអូនោះ បង្ហាញទារកអភ័ព្វ ស្ថិតក្នុងស្ថានភាពននលគក មានទាំងទងសុកជាប់ផ្ចិតនៅឡើយ ត្រូវបានប្លុងចោលនៅក្នុងគុម្ពោតព្រៃ ដេកលើកម្រាលស្លឹកឈើងាប់ៗ ចំណែកដងខ្លួនទារក ពោរពេញទៅដោយស្នាមមូសខាំសុសខ្លួន ហើយទារកបានត្រឹមរើបម្រះតិចៗ ចំហមាត់តិចៗ ដោយក្តីស្រេកឃ្លាន ប៉ុន្តែមិនឮសំ ឡេងយំស្រែកអ្វីឡើយ។

តាមប្រភពស្ត្រីខាងលើ បានឲ្យដឹងថា ទារកអភ័ព្វខាងលើ មានទម្ងន់ ៣គីឡូក្រាម មើលទៅគួរឲ្យអាណិតស្រ ឡាញ់ណាស់ មិនគួរណាស្ត្រីជាម្តាយ ចិត្តអប្រិយ បោះបង់ចោល ក្រោយកើតមកភ្លាម ទាំងជាប់ទងសុក បែបនេះសោះ។

បើតាមស្ត្រីខាងលើ យល់ថា ទារកនេះ អាចត្រូវស្ត្រីជាម្តាយ ឈឺពោះកើតនៅព្រៃកើតហេតុ មិនបានទៅមន្ទីរ ពេទ្យនោះទេ រួចហើយក៏ទុកចោលបែបនេះតែម្តង ទើបទារកនៅជាប់ទងសុកបែបនេះ។

យ៉ាងណា នៅថ្ងៃដដែលនោះ ស្ត្រីខាងលើ ខាងលើ បានបង្ហោះរូបទារកខាងលើ ដែលត្រូវបានសង្គ្រោះ រុំដោយកន្សែងពោះគោ ដោយបញ្ជាក់ថា “អូនបានប៉ាម៉ាក់ថ្មី យកទៅចិញ្ចឹមបីបាច់ថែរក្សាហើយបងប្អូន! អរគុណដល់បងប្អូន ដែលគាត់ឆាតមក តេសួរនាំ អាណិតដល់អូនគ្រប់គ្នា ចង់យកគាត់ទៅចិញ្ចឹម ឥឡូវមានអ្នកយកគាត់ទៅចិញ្ចឹមហើយ សូមអ្នកទាំងអស់គ្នា កុំអារម្មណ៍ដល់អូនទៀតអី អរគុណច្រើនបងៗ…”៕

RELATED ARTICLES