Saturday, May 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំខ្លួនរដ្ឋមន្ត្រី ចេញលិខិតកាត់ដីទន្លេ សង់ផ្ទះ

បន្លំខ្លួនរដ្ឋមន្ត្រី ចេញលិខិតកាត់ដីទន្លេ សង់ផ្ទះ

ខេត្តកំពង់ចាម ៖ បុរសម្នាក់ បានក្លែងលិខិតសាធារណៈ ដោយបន្លំខ្លួនជារដ្ឋមន្ត្រី និងថែមទាំងចេញលិខិតិកាត់យកដីទន្លេ ទំហំ ១០០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ ដើម្បីសាងសង់ផ្ទះ ទីបំផុត ត្រូវបានកម្លាំងសមត្ថកិច្ចចុះស្រាវ ជ្រាវឃាត់ខ្លួន យកទៅចាត់ការតាមច្បាប់។

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីក្លែងលិខិតសាធារណៈ ដោយបុគ្គលឈ្មោះ ហ៊ុន បូណា ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Bona Hun។

រដ្ឋបាលខេត្តកំពង់ចាម បង្ហាញឱ្យដឹងថា ថ្មីៗនេះ បុគ្គលឈ្មោះ ហ៊ុន បូណា បានធ្វើការបង្ហោះផ្សព្វផ្សាយ ជា បន្តបន្ទាប់ នៅលើគណនីហ្វេសប៊ុក របស់ខ្លួន ឈ្មោះ Bona Hun ដោយការបង្ហោះនេះ បានទាញភ្ជាប់ (Mentioned) ជូនគណនី/ទំព័រហ្វេសប៊ុក របស់ថ្នាក់ដឹកនាំស្ថាប័ន ជាតិ មួយចំនួន ព្រមទាំងទំព័រហ្វេសប៊ុកលោ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយបានភ្ជាប់នូវលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអភិបាលនៃគណៈអភិ បាលខេត្តកំពង់ចាម ក្នុងន័យបញ្ជាក់ថា “រដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ យកដីចំនួន ១០០ម៉ែត្រ គុណនិង ១០០ម៉ែត្រ នៅទន្លេអុំ ដើម្បីសាងសង់ជាគេហដ្ឋានខេត្តកំពង់ចាម”។ លិខិតនេះ ចុះហត្ថលេខាដោយរដ្ឋមន្ត្រី ហ៊ុន បូណា។

ការបង្ហោះនេះ ពេលខ្លះក៏មានភ្ជាប់រូបភាព ដែលម្ចាស់គណនីហ្វេសប៊ុក Bona Hun បានផ្ញើសន្លឹកប្លង់ដី និងលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ខាងលើ ចូលប្រអប់សារហ្វេសប៊ុក របស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម ផងដែរ។

ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យឃើញថា លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានបង្ហោះផ្សាយខាងលើនេះ គឺជាលិខិតក្លែងក្លាយ។

ករណីនេះ សមត្ថកិច្ចជំនាញ បានធ្វើការកោះហៅបុគ្គលឈ្មោះ ហ៊ុន បូណា ដែលមានអាស័យដ្ឋាននៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មកសាកសួរតាមនីតិវិធី និងអាចឈានទៅដល់ការអនុ វត្តច្បាប់ លើបុគ្គលឈ្មោះ ហ៊ុន បូណា ពីបទក្លែងបន្លំលិខិតសាធារណៈ។

រដ្ឋបាលខេត្តកំពង់ចាម ស្នើអ្នកសារព័ត៌មាន និងសាធារណជន ជ្រាបនិងចូលរួមទប់ស្កាត់កុំឱ្យមានការភ័ន្តច្រឡំក្នុងស្រទាប់មហាជន លើករណីនេះ៕

RELATED ARTICLES