Saturday, May 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូកែច្នៃស៊ីម៉ាំង ប៉ូលិសចាប់

ជិះម៉ូតូកែច្នៃស៊ីម៉ាំង ប៉ូលិសចាប់

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូ ១គ្រឿង កែច្នៃស៊ីម៉ាំង លាន់ឮកងរំពង បង្កការរំខានដល់ប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់យកមកអប់រំ ធ្វើកិច្ចសន្យា និងតម្រូវឱ្យយកបំពង់ស៊ីម៉ាំងដើម មកដោះដូរ ទើបប្រគល់ម៉ូតូឱ្យវិញ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន ឃាត់ម៉ូតូ ១គ្រឿង ម៉ាក Honda Vario ប្រើប្រាស់បំពង់ស៊ី ម៉ាំងកៃច្នៃខុសលក្ខណៈបច្ចេកទេស ដែលបង្កជាសំឡេងរំខានដល់អ្នកដទៃ នៅតាមបណ្តោយផ្លូវ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជុំវិញករណីនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានណែនាំអប់រំ និងធ្វើកិច្ចសន្យា ដល់អ្នកបើកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូ ដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ ហើយយកបំពង់ស៊ីម៉ាំងដើម មកដោះដូរ ទើបប្រគល់ម៉ូតូឱ្យវិញ៕

RELATED ARTICLES