ភ្នំពេញ ៖ តារាស្រីសម្រស់កាន់តែឆើតឆាយ កញ្ញាហៀង ហៅ SK ត្រូវបានសង្សារនាងលោក Step រៀបចំខួបកំណើតឲ្យ គម្រប់អាយុ២២ឆ្នាំ កាលពីចុងខែមីនា ឆ្នាំ២០២៦ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់ចំពោះរូបនាង ដូចឆ្នាំមុនៗដែរ ដែលលោកវិបុល តែងតែSurprise ខួបកំណើតនាង ។ សម្រាប់ខួបកំណើត Sk ឆ្នាំនេះ លោក Sep ក្រៅពីសរសើរនាងថាជាស្រីស្អាតដែលមានទេពកោសល្យម្នាក់ ហើយលោកចង់ឃើញនាងមានសម្រស់កាន់តែស្អាតនោះ លោកក៏ចង់ឃើញនាងជានារីម្នាក់មានចិត្តទន់ផងដែរ ។ ទាក់ទងរឿង «ចិត្តទន់» នេះ ច្បាស់ណាស់ថា Sk ត្រូវបានសង្សារកំពុងតែបន្ទន់ចិត្ត ហើយសាររបស់លោក Step បញ្ជាក់ថា នាងជានារីម្នាក់ដែលចិត្តរឹង។

គួរបញ្ជាក់ថា SK ជាតារាស្រីលេចធ្លោសម្រស់ជាងសំឡេងនៅ Gen Musix ហើយតាំងពីត្រូវលោក Step ប្រកាសសុំស្រលាញ់ នៅលើឆាកតន្រ្ដី ជាញឹកញាប់មក នាងមិនដែលចាប់ដៃគូជាមួយតារាប្រុសណាផ្សេង ក្រៅពីលោក Step ឡើយ ។ ប៉ុន្ដែថ្មីៗនេះ ក្រោយពីត្រូវគេរិះគន់ថា ពួកគេចេញមុខតែជាមួយដៃគូច្រើនពេក នាំឲ្យសាំនោះ លោក Step ក៏ងាកទៅសម្ដែងជាមួយដៃគូថ្មី ស្រីស្រស់ Cherri វិញម្ដង តាមរយៈបទ «ក្រអូបបីដង» តែនោះគ្រាន់តែជាដៃគូធម្មតាប៉ុណ្ណោះ ព្រោះដៃគូពិសេសរបស់លោកនៅតែ Sk ដដែល ហើយការ សម្ដែងជាមួយស្រីផ្សេងនេះ SK ក៏មិនបានហែងលោកដែរ ។

ទស្សនិកជនដែលតាមដានរឿងស្នេហា SK-Step សរសើរថា ពួកគេគឺជាដៃគូដែលស៊ីចង្វាក់គ្នា ទាំងក្នុងនិងក្រៅឆាក (ស្រីស្រស់ ប៉ះប្រុសសង្ហា) តែអ្នកខ្លះរិះគន់ថា គូស្នេហ៍ ១គូនេះនិយមតុបតែងខ្លួនដូចតារាកូរ៉េ ទាំងពីរនាក់តែម្ដង រហូតមានខ្លះចោទលោក Step ថា Copy ស្ទីលលោក Rain (លី យ៉ុងចេ) ខណៈ SK ចូលតែងខ្លួនតាមតារាចម្រៀងកូរ៉េខាងត្បូង Jisoo សមាជិកក្រុម Blackpink ។ ប៉ុន្ដែជាតារា បើលេងស្ទីលដដែលៗ នោះប្រាកដចោទស្សនិកជនសាំ ជាមិនខាន ហេតុនេះស្ទីលតែងខ្លួនរបស់ SK និងសង្សារ ពួកគេធ្វើខ្លួនទៅតាមប្រ ភេទកម្មវិធីប៉ុណ្ណោះ ។

Sk ល្បីបទ «សំខាន់ច្រើននាក់», «រក្សាគម្លាត» ដែលកន្លងមក Fan ចង់ឲ្យនាងចាប់ដៃគូជាមួយតារាចម្រៀងរួមដំបូល លោកថុល សុភិទិ ដើម្បីឲ្យទីផ្សារចម្រៀង មានការប្រែប្រួល ។ ប៉ុន្តែតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះ ស្មោះស័គ្រតែដៃគូពិសេសរបស់ខ្លួន លោកសុខ វិបុល ហៅ Step ដែលជាប្អូនពិធីករ លោកសុខ សេរីវឌ្ឍនា ប៉ុណ្ណោះ ព្រោះលោកវិបុល ក៏ជាអ្នកនៅក្រោយខ្នងនៃអាជីពចម្រៀងរបស់នាងដែរ ដោយសារលោកចេះ និពន្ធទំនុកច្រៀង និងធ្វើភ្លេងទៀតផង ។

មជ្ឈដ្ឋានមហាជន មើលឃើញថា ពេលនេះ ហង្សមាស បានលែងចោលតារារបស់ខ្លួនដែលមានសមត្ថភាពច្រៀងខ្លាំងៗ សឹងតែអស់ទៅហើយ ដោយប្ដូរយុទ្ធសាស្រ្ដថ្មី ឡង់សេតារាជើងថ្មី ដែលមានរូបសម្រស់លេច ធ្លោជាងសំឡេងវិញម្ដង។ ប៉ុន្ដែសម្រាប់ SK-Step ពួកគេមានសំឡេងមធ្យម ហេតុនេះឲ្យតែតែងខ្លួនបែបយុវវ័យ ធ្វើបទឲ្យក្មេងៗចូលចិត្ត នោះទីផ្សារចម្រៀងរបស់ពួកគេ នឹងមានហាងឆេងជាមិនខាន ។ ប៉ុន្តែអ្វីដែល Fan តាមដានជាងបទចម្រៀងនោះ គឺទោះជាពេលនេះ SK និងសង្សារ ចិត្ត១ ថ្លើម១ មែន ប៉ុន្ដែពួកគេនៅមិនទាន់ប្រកាសត្រៀមធ្វើពិធីភ្ជាប់ពាក្យ ឬរៀបការជាមួយគ្នានៅឡើយ ។

ក្រៅពី Sk-Step តារាដែលសាងស្នេហាជាមួយតារាដូចគ្នា មានដូចជា យក់ ថិតរដ្ឋា-ឃុំ ប៉ុណ្ណាដែត, កុល ដាវី-សុខ រក្សា, គង់ ច័ន្ទស្រីមុំ-គឹម សីហា, ឈិន មុនីនាថ-នាយព្រែក, គង់ សុជាតិ-ជា វិបុល, សែម ឆវី-សាវិន ហ្វីលីព, អ៊ីង អ៊ីង-ពឹង ពិទ្ធិស័ក្ដិ និងម៉ានីកា-ចន ជាដើម ៕


