Saturday, July 5, 2025
Homeតារាខ្មែរហ្វា ហ្វា ថៅកែទុកចិត្ត

ហ្វា ហ្វា ថៅកែទុកចិត្ត

ភ្នំពេញ ៖ តារាសិចស៊ី គៀត បេឡា ហៅហ្វា ហ្វា ឬស្រីយី ដែលធ្លាប់សាកល្បងអាជីពជាពិធីការិនីលើកដំបូង តាមរយៈកាន់កម្មវិធីប្រឡងចម្រៀងរ៉េប របស់ PNN «Rapper Fighter» រដូវកាលទី១ នោះ ពេលនេះនាងត្រូវបានថៅកែទុកចិត្តផ្ដល់ឱកាសឲ្យកាន់កម្មវិធីដដែលនេះនៅរដូវកាលទី២ ជាបន្ដទៀត ធ្វើឲ្យតារាដើមទ្រូងទ្រលុកទ្រលន់រូបនេះ រីករាយចង់ហោះ និងនិយាយថា មានគេសរសើរថា នាងស្អាត ហើយទោះជានាងប្រកែកយ៉ាង ណាក៏មិនឈ្នះគេដែរ  ។

តាមប្រភពថា មូលហេតុដែលទូរទស្សន៍មួយនេះ សម្រេចចិត្តដាក់ហ្វា ហ្វា ឲ្យកាន់កម្មវិធីប្រឡងចម្រៀងរ៉េបនេះ ដោយសាតែនាងអាចនិយាយបានល្អ បន្ទាប់ពីបានសាកល្បងពេញមួយរដូវកាលទី១ ហើយខាងស្រាបៀរ Ganzberg រៀបចំ Concerts តាមខេត្ត ដើម្បីបើកដៃឲ្យតារ៉េបថ្មីៗ ជ្រើសចេញពីកម្មវិធីខាងលើ មានឱកាសឡើងឆាករកលុយនោះ ស្រីយី ក៏ត្រូវបានជ្រើសរើសជាពិធីការិនីតន្រ្ដីទេសចរណ៍នោះផងដែរ ហើយសមត្ថភាពរបស់នាង មានការវិវឌ្ឍគួរឲ្យទុកចិត្ត ទើបថៅកែកាន់តែទុកចិត្តកំពូលតារាសិចស៊ីរូបនេះ។

  ហ្វា ហ្វា ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងថា អាជីពពិធីការិនី ជាគោលដៅធំមួយរបស់នាង ក្នុងអាជីពសិល្បៈ ហើយនាងចង់ចាប់ឲ្យស្មើអាជីពសម្ដែងដែរ។ នាងថា នៅឆ្នាំ២០២៥ នេះនឹងរកអ្វីដែលថ្មីៗនិងប្លែក ពោលគឺមិនអាចនៅដដែលៗបានជាដាច់ខាត ។

  ទោះជាហ្វា ហ្វា ត្រូវបាន PNN ផ្ដល់ឱកាសឲ្យកាន់កម្មវិធីធំ ប៉ុន្ដែអ្នកជំនាញសិល្បៈថាតាំងពីពិធីការិនី ម៉េង ឃុននី ហៅម៉េង ជីមមី ដើរចេញពីស្ថានីយទូរទស្សន៍មួយនេះមក គេមិនទាន់ឃើញមានពិធីការិនីរូបណា អាចជំនួសតំណែងនាងបានឡើយ ព្រោះថាពិធីការិនីខ្លះ ស្ទើកម្ពស់ និងខ្លះនិយាយមិនកើត ហើយបង្ហាញខ្លួនតែមួយប្រាវ ក៏បាត់មុខទៅវិញ ដែលផ្ទុយពីនាងជីមមី បានទាំងព្រម។ ប៉ុន្ដែសម្រាប់ហ្វា ហ្វា នាងតែងខ្លួនបែបយុវវ័យ និងមិនខ្លាចសិចស៊ី ហេតុនេះការធ្វើ MC របស់នាង ទទួលបានការចាប់អារម្មណ៍ច្រើន ពីកម្មវិធី Hip Hob មួយនេះ ហើយស្រីយី មានពេលជាច្រើនទៀត ដើម្បីឈានទៅក្ដាប់តំណែងជាពិធីការិនីលំដាប់ជូរមុខរបស់ស្ថានីយទូរទស្សន៍មួយនេះ ។ អ្វីដែលហ្វា ហ្វា ហ៊ានធ្វើ ហើយពិធីការិនីដទៃទៀតមិនអាចធ្វើបានដូចនាងនោះ គឺនាងលេងខ្លួនសិចស៊ីដល់កំពូលតែម្ដង ហេតុនេះហើយបានជាអ្នកគ្រប់គ្រងកម្មវិធី មិនអាចមើលរំលងនាងបាន។

  សូមបញ្ជាក់ថា ហ្វា ហ្វា មកដល់ពេលនេះ នាងនៅតែអាចឈរជើងបានក្នុងអាជីពសិល្បៈ ថែមទាំងមានលទ្ធ ភាពសាង់ផ្ទះវីឡា ជូនឪពុកម្ដាយ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលចំ ណាយលុយជាច្រើនម៉ឺនដុល្លារ ។ តារាវ័យ២៩ឆ្នាំ រូបនេះ ក៏ជាថៅកែហាងគុយទាវទឹកខ្មៅ បើទោះជាមានអតិ ថិជនខ្លះ សួរឌឺដងថា តើនាងលក់ដោះ ឬគុយទាវ ព្រោះឃើញនាងបញ្ចេញគល់សុដន់លើគោកនោះ ក៏ស្រីយី នៅតែមិនរាថយដែរ ពោលគឺបន្ដសិចស៊ី និងលក់គុយទាវធម្មតា ។ ប៉ុន្ដែមិនទាន់ឃើញហ្វា ហ្វា សម្តែងរឿងថ្មីដែលល្បីខ្លាំងដូចរឿងក្ដៅសាច់ 18+ «ស្នេហាល្ងង់+ល្ងង់» នោះទេ។

យ៉ាងណា ទោះបីជា ហ្វា ហ្វា មិនទាន់បញ្ចេញស្នាដៃថ្មី តាមរយៈការលេងរឿងកាចៗ ដូចមុន តែនៅក្រៅឆាក នាងកាន់តែលេងខ្លួនសិចស៊ីជាងមុនទៅទៀត ដូចជាពេលខ្លះ នាងស្លៀកឈុតប៊ីគីនី លក់ទុរេន រហូតអ្នកកុម្មង់ទិញតាម Online និយាយលែបខាយ ចង់ភ្លក់អ្នកលក់ ជាងទុរេន ទៅវិញ៕

RELATED ARTICLES