Friday, July 4, 2025
Homeតារាខ្មែរជូលី ប្រកែកស្នេហ៍អូជី ហ្គោលដិន

ជូលី ប្រកែកស្នេហ៍អូជី ហ្គោលដិន

ភ្នំពេញ ៖ ស្រីស្រស់ ជា វណ្ណពុទ្ធាលី ហៅជូលី ដែលទើបពេញវ័យក្រមុំ ១៨ឆ្នាំ ត្រូវបានគេចាប់អារម្មណ៍ថា នាងមានទំនាក់ទំនងស្និទ្ធជាមួយតារាចម្រៀងរ៉េប លោកមាស ប៊ុនណាលិ ហៅអូជី ហ្គូលឌិន(OG Golden) ម្ចាស់ពាន Rapper Fighter រដូវកាលទី១ បន្ទាប់ពីពួកគេបានដឹកដៃគ្នាទៅថត Pre-Wedding ក្រោយពេលអូជី ហ្គូលឌិន លើកពានកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ។ ប៉ុន្តែ ជូលី បានប្រកែកថា នាងគ្មានស្នេហាជាមួយអូជី នោះទេ។

ប្រភពបានឲ្យដឹងថា ស្រីស្អាត ជូលី ជាសង្សាររបស់ OG ហើយអ្នកទាំងពីរ បានស្រលាញ់គ្នា តាំងពីមុនតារារ៉េប ឈ្នះពានទៅទៀត បើគ្មានអ្វីប្រែប្រួលទេ តារាវ័យក្មេង ១គូនេះ គ្រោងនឹងរៀបការជាមួយគ្នា នាពេលឆាប់ៗនេះទៀតផង។

ជូលី បានប្រាប់ «នគរធំ» តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ថានាងពិតជាបានថតឈុតបុរាណអាពាហ៍ពិពាហ៍ ជាមួយអូជី ហ្គូលឌិន មែន ប៉ុន្ដែគ្រាន់តែថតជាមួយគ្នាធម្មតាប៉ុណ្ណោះ ។

ឆ្លើយតបសំណួរអ្នកយកព័តមានយើងថា តើជូលី ហ្គូលឌិន ពិតជាសង្សារនាង ហើយមានគម្រោងរៀបការជាមួយគ្នា ដូចការលេចឮឬយ៉ាងណា? ជូលី ឆ្លើយខ្លីថា «អត់មានទេ» ។

ចំណែកអូជី ហ្គូលឌិន មិនអាចទាក់ទងបានទេ នៅថ្ងៃដដែលនោះ ចំណែកអ្នកគ្រប់គ្រងតារារ៉េបរូបនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានថា រឿងអូជី ហ្គូលឌិន ថត Pre-Wedding ជាមួយសង្សារ នោះ ជារឿងឯកជនរបស់តារា ហេតុនេះលោកមិនអាចឆ្លើយជំនួសសាមីខ្លួនបានទេ ។

ទោះជាជូលី ប្រកែកថា គ្មានទំនាក់ទំនងស្នេហា ឬត្រៀមរៀបការជាមួយលោកអូជី ហ្គូលឌិន មែនប៉ុន្ដែតាមប្រ ភពតារាជិតស្និទ្ធតារាមួយគូនេះ បង្ហើបថា ពួកគេទាក់ទងគ្នាត្រូវបានក្រុមគ្រួសារទាំងសងខាងដឹងអស់ហើយ ។ តាមព័ត៌មានថា ជូលី តែងតែទៅលើកទឹកចិត្តអូជីហ្គូលឌិន ដល់ឆាកតន្រ្ដី រហូតដល់តារារ៉េប វ័យក្មេងរូបនេះ ឈ្នះពានដូចក្ដីរំពឹងរបស់នាង។ប៉ុន្ដែពេលនេះ ជូលី បែរជាថានាង មិនមានទំនាក់ទំនងជាមួយអូជី ហ្គូលឌិន ដូចការលេចឮទៅវិញ ។ សូមរំលឹកថា ជូលី អាយុ១៨ឆ្នាំ កម្ពស់ ១,៦៦ម៉ែត្រ ទម្ងន់៤៨ គ.ក្រ បានថតភាពយន្ដតាំងពីនាងមានអាយុ៥ឆ្នាំ គឺដូចគ្នាទៅនឹងព្រះនាងតូច នរោត្តម ជេនណា, តារាសម្តែង លី ច័ន្ទសីហា និងសក្ខីបុត្រ ធីតា ជាដើម ។ ជូលី ថារយៈពេល ១៣ឆ្នាំ នៃការថតភាពយន្ដ នាងធ្លាប់ថតភាពយន្ដបានខ្ទង់ជាង ២០រឿងហើយ។ បច្ចុប្បន្ននាងជាសិស្សថ្នាក់ទី១១ នៅសាលាប៊ែលធី  ថតផង រៀនផង។ នាងថា តារាជើងចាស់ដែលនាងយកធ្វើជាគំរូ (Idol) គឺអ្នកនាងស្វែង សុជាតា ព្រោះរៀមច្បងរូបនេះ អាចលេងបានគ្រប់ទម្រង់៕

RELATED ARTICLES