Monday, May 20, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖សង្សារអត់ចង់បានកូនមុនរៀបការ

ប៉ាច គីមមួយ ៖សង្សារអត់ចង់បានកូនមុនរៀបការ

ភ្នំពេញ៖ស្រីស្រស់ប៉ាច គីមមួយ និងប្រុសរូបសង្ហារសយ រតនៈ បានលុបចោលមង្គលការ​នៅ​ឆ្នាំ២០២៤ នេះហើយដែលចំពោះមូលហេតុនេះលោករតនៈ និយាយថាមកពីលោកនិង​គូ​ដណ្ដឹ​ងមិនទាន់បានត្រៀមខ្លួន បើទោះជាគីមមួយ ធ្លាប់ប្រាប់ថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ ត្រូវ​នឹងឆ្នាំ២០២៤ នេះក្ដី ។លោករតនៈ ទទួល​ស្គាល់ថាទោះជារវាងលោកនិងគីមមួយ មិន​ទាន់​ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់មែន តែចិត្ត១ ថ្លើម១ និងគ្នាទៅហើយ ពោលគឺមិន​ខ្លាចចំណងស្នេហាប្រឈមប្រែប្រួលនោះទេ ។ប៉ុន្ដែយ៉ាងណានៅពេលដែលអ្នក​យកព័ត​មាន​យើងសួរថាតើលោករតនៈ អាចនឹងយកកូនជាមួយគីមមួយ មុនរៀបការ ឬអត់នោះ​លោក​ថា​មិនចង់បានកូននាពេលនេះទេ ។តារាចម្រៀងហង្សមាសរូបនេះទទួលស្គាល់ថា​បច្ចុប្បន្ន​មាន​សិល្បករកាន់តែច្រើនបានយកកូនមុនរៀបការ ហើយបើកជាចំហ ទៀតផង ប៉ុន្ដែលោក​វិញ​មិនបានគិតដូចច្នេះឡើយ ពោលគឺនៅគិតដល់ប្រពៃណីខ្មែរ​ទោះជាតារាខ្លះមានកូនមុនការ ហើយនៅតែល្បីក្ដី តែលោកនឹងគិតគួររឿងយកកូននេះនាពេលបន្ទាប់ពីរៀបការរួច មិនមែន​មុនរៀបការនោះទេ ។

 ប៉ាច គីមមួយ​ -សយ រតនៈ គឺជាគូស្នេហ៍ដ៍សាកសមហើយក្រោយអ្នកទាំងពីរក្លាយ​ទៅ​ជាគូដណ្ដឹងគ្នាស្រប​ច្បាប់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហើយពេលនេះពួកគេរស់នៅ​ក្រោ​ម​​​ដំបូលផ្ទះតែមួយដោយទិញផ្ទះ១ល្វែង​បង់រំលស់រួមគ្នានៅម្ដុំស្ពានដែកចំការដូង ខណ្ឌ​មាន​ជ័យ ក្រុងភ្នំពេញ ។ចាប់ដៃគ្នាជិត២ឆ្នាំនេះគីមមួយ និងគូដណ្ដឹងក៍បានប្ដូររថយន្ដជាញឹក​ញាប់​ផងដែរ ហើយក្រៅពីច្រៀងសម្ដែងអ្នកទាំងពីរក៍លក់អ៊ឺវ៉ាន់តាមOnline ដើម្បីសន្សំប្រាក់​រៀប​ការ​នាពេលខាងមុខនេះ។

 សូមបញ្ជាក់ថាប៉ាច គីមមួយ អាចច្រៀងទាំងបទជាភាសារខ្មែរ ,អង់គ្លេស និងចិន ហើយ​នាងធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយក្រោយ​ចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍​ជាតារា​ចម្រៀងម្នាក់។តែគីមមួយ អត់ខ្លាចដើរជាន់​ដានចាស់នោះទេ ពោលគឺនាងនៅតែជ្រើស​អនា​គត​ស្វាមីជាតារាដូចគ្នាម្ដងទៀត ដោយមិនចាប់អារម្មណ៍ប្រុសៗចង់ឧបត្ថម្ភ ឬចិញ្ចឹមនាង​មុន​ពេលដែលស្រីស្រស់ក្លាយទៅជាគូដណ្ដឹងរបស់លោលរតនៈ នោះឡើយ ។គីមមួយ ធ្លាប់និ​យា​យ​ត្រង់ៗប្រាប់អ្នកយកព័តមានយើងថានាងស្រលាញ់តែប្រុសក្មេងៗ ពោលគឺបុរសចាប់ពី​អា​យុ​៤០ឆ្នាំឡើងទៅ នាងគ្មានអារម្មណ៍ទេ អីចឹងទោះជាមានទ្រព្យច្រើនយ៉ាងណាក៍នាង​មិន​ស្នេហ៍​​ដែរ ។

 លោកគួច ខេវិន និយាយថាតារាៗដែលជ្រើសគូស្នេហ៍ជាតារាដូច​គ្នាអាច​រក្សារ​ចំណង​ស្នេហាបានយូអង្វែងជាងយកអ្នកនៅក្រៅរង្វង់សិល្បៈ។ចំពោះនាងគីមមួយ វិញនាង​បានសិ​ក្សារ​មើលចិត្តថ្លើមលោករតនៈ ដល់ទៅជាង៥ឆ្នាំ ទើបព្រមភ្ជាប់ពាក្យជាមួយគ្នា​ក្រោយ​អ្នក​ទាំង​ពីរបានដាក់ចិត្ដស្រលាញ់គ្នាទើបតែជាង១ឆ្នាំប៉ុណ្ណោះ ។

  ប៉ាច គីមមួយ លេចធ្លោគួរសមក្រោយជ្រកនៅហង្សមាសជាង៩ឆ្នាំ ដែលថៅកែក៍បាន​ផ្ដល់ឱកាសឲ្យនាងបានសម្ដែងភាពយន្ដ បន្ថែមពីលើអាជីពចម្រៀងដើម្បីឲ្យមានសកម្មភាព​សិ​ល្បៈកាន់តែច្រើន។យ៉ាងណាក្រោយលោកព្រាប សុវត្ថិ ដើរចេញពីហង្សមាសកាលពីចុងឆ្នាំ​២០២០ នោះនាងគីមមួយ លែងមានឱកាសច្រៀងសម្ដែងជាមួយឧកញ៉ាស្នាយ ទៀតហើយ​ទើបធ្វើឲ្យនាងលែងសូវមានការចាប់អារម្មណ៍ខ្លាំងតាមMV ដូចមុន។ប៉ុន្ដែគីមមួយ បានងាក​មកចាប់ដៃជាមួយអនាគតស្វាមីនាងលោកសយ រតនៈ ទាំងក្នុងនិងក្រៅឆាកវិញ ហើយរយៈ​ពេល​ចុងក្រោយនេះគេឃើញសាច់នាងកាន់តែសខ្ចីព្រមទាំងលេងម៉ូដ​សក់កាន់តែចម្លែកៗ​ទៀត​ផង បន្ទាប់ពីលុបចោលមង្គលការនៅឆ្នាំ២០២៤ នេះ។

 បើទោះជាគូដណ្ដឹងរបស់ប៉ាច គីមមួយ ថាលោកមិនចង់យកកូនមុនក្រាបផ្ទឹមក្ដី ប៉ុន្ដែ​មាន​តារាជាច្រើនមកហើយលេងស្ទីលអ៊ឺរ៉ុប មានកូនមុនរៀបការ​មានដូចជា​អ្នក​នាងទេព បូព្រឹក្ស ,ឌុច លីដា ,នៅ សុនិតា ,ពេជ្រ សូលីកា ,ផាត់ ផាន់ណា ,សុន ស្រីពេជ្រ ,កែវ ពេជ្រ​ពិសី ,យុគ ចិន្ដា និងខាត់ សុឃីម ជាដើម ៕

RELATED ARTICLES