Saturday, May 16, 2026
Homeតារាខ្មែរអ៊ីវ៉ា សង្សារចង់រៀបការ

អ៊ីវ៉ា សង្សារចង់រៀបការ

ភ្នំពេញ ៖ អ៊ីវ៉ា ធ្លាប់បង្ហាញសញ្ញាចង់រៀបការម្ដងរួចទៅហើយ កាលពីខែតុលា ឆ្នាំ២០២៥ តាមរយៈដឹកដៃសង្សារ សំណព្វចិត្ត លោក លី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់ សៀមរាប យូណាយធីត ទៅលសម្លៀកបំពាក់ឈុតកូនកំ លោះក្រមុំ ហើយនៅខែតុលា ឆ្នាំ២០២៥ នាងថែមទាំងតាំងចិត្តថា ពេលចប់សង្រ្គាមថៃឈ្លានពានពេលណា នោះនឹងរៀបការតែម្ដង ដែលការព្រមធ្វើកូនក្រមុំ លែងមានការស្ទាក់ស្ទើចិត្តបែបនេះ ដោយសារតែនាងចង់ចូលរួមបង្កើតធនធានមនុស្ស ឲ្យបានច្រើន ។ ប៉ុន្ដែពេលនេះ អ៊ីវ៉ា នៅតែមិនហ៊ានកំណត់ថ្ងៃរៀបការច្បាស់លាស់ដដែល ហើយបញ្ហានេះ អាចមកពីនាងគិតថា រឿងជម្លោះតាមព្រះដែនខ្មែរ-ថៃ ដែលយោធាសៀម ឈ្លានពាននោះ មិនទាន់បញ្ចប់នៅឡើយ ។

ប៉ុន្តែកាលពីថ្ងៃទី១៣ ឧសភា  ឆ្នាំ២១០២៦ សង្សារអ៊ីវ៉ា លោកសេងហួរ ចេញសញ្ញាចង់រៀបការវិញម្ដង ដោយលោកអះអាងទៅស្រីនាថ ថាមួយរយៈនេះ លោកមានអារម្មណ៍ស្ដាប់ភ្លេងការ ពីរោះណាស់ ហើយគ្រាន់តែឮថៅកែនិយាយបែបនេះ ស្រាប់តែ Fan អ៊ីវ៉ា ជាច្រើន ជំរុញឲ្យលោកសេងហួរ គិតគួររឿងរៀបការជាមួយអ៊ីវ៉ា ឲ្យបានឆាប់ៗទៅ ។

 យ៉ាងណា ទាក់ទងរឿងសង្សារចង់រៀបការនេះ អ៊ីវ៉ា មិនបានសន្យាម្ដងទៀតជាមួយគូស្នេហ៍ ថានាងនឹងត្រៀមធ្វើជាកូនក្រមុំមែនទែន នៅពេលណាទេ ព្រោះថា នាងបានប្រាប់រួចទៅហើយថា ទាល់តែចប់សង្រ្គាមសៀម ឈ្លានពានតាមតំបន់ព្រំដែនខ្មែរ-ថៃ ទើបនាងលែងគេចវេះរឿងរៀបការនេះទៀតហើយ ។ ប៉ុន្ដែអ្នកខ្លះថា នេះគ្រាន់តែជាការសន្យាបណ្ដោះអាសន្នប៉ុណ្ណោះ របស់អ៊ីវ៉ា ដែលក្នុងគោលបំណងដើម្បីឲ្យឪពុកនាង លោកអ៊ូ ចន្ថា ហៅអ៊ូ វ៉ាវ សប្បាយចិត្ត ព្រោះលោកចង់ឃើញកូនស្រី រៀបការតាមប្រពៃណីខ្មែរ ត្រឹមត្រូវ ហើយស្រីនាថ ក៏ធ្លាប់ប្រាប់ដែរថា នាងចង់រៀបការនៅអាយុ៣០ឆ្នាំ ឬមិនចង់ឲ្យលើសពីអាយុនេះទេ ព្រោះនាងយល់ថា អាយុប៉ុណ្ណេះ ល្មមបង្កើតគ្រួសារបានហើយ មិនក្មេងឬចាស់ពេកសម្រាប់មនុស្សស្រី តែឥឡូវនាងវ័យជិត ៣២ឆ្នាំទៅហើយ បែរជានៅរារែកចិត្ត មិនហ៊ានប្រថុយក្រាបផ្ទឹមទៅវិញ បើទោះជានាងនិងសង្សារ ស្រលាញ់គ្នាគម្រប់ខួប ១០ឆ្នាំ នៅឆ្នាំ២០២៦ នេះក្ដី ។ អ្វីដែលគួរឲ្យហួសចិត្ត មានពេលខ្លះ អ៊ីវ៉ា មិនហៅលោកសេងហួរ ថាជាប្ដី ដូចគូស្នេហ៍តារាដទៃទៀតទេ ប៉ុន្ដែបែរជាហៅថៅកែ ថាពួកម៉ាក ទៅវិញ ។

 គួររំលឹកថា អ៊ីវ៉ា បានកធ្លាយរឿងមានស្នេហាជាមួយលោក លី សេងហួរ កាលពីឆ្នាំ២០២៣ ក្រោយពួកគេលាក់បាំងស្នេហ៍នេះ អស់រយៈពេល៧ឆ្នាំ ។ តាមព័តមានថា អ៊ីវ៉ា និងលោកសេងហួរ បានភ្ជាប់ពាក្យកាលពីឆ្នាំ២០២២ ប៉ុន្ដែមិនទាន់មានភ័ស្ដុតាង រូបថតភ្ជាប់ពាក្យរបស់ពួកគេចែកចាយឡើយ ។ ប្រភពថា ទាក់ទងរឿងរៀបការ លោកសេងហួរ ចាំតែឆ្លើយ OK ប៉ុណ្ណោះ ឲ្យតែអ៊ីវ៉ា ព្រមពេលណា ពិធីអាពាហ៍ពិពាហ៍ នឹងរៀបចំឡើងភ្លាម តែបញ្ហាធំដែលស្រីនាថ មិនទាន់ហ៊ានរៀបការនេះ មកពីនាងបារម្ភខ្លាចក្រោយការប្ដីរួច អាជីព ចម្រៀងនាង នឹងធ្លាក់ចុះដូចតារារៀមច្បងមួយចំនួន បើទោះជាលោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកមិនខ្លាចបញ្ហានេះទេ ព្រោះគិតថា មហាជនគាំទ្រ ឬមិនគាំទ្រតារានៅលើសមត្ថភាពក្ដី តែអ៊ីវ៉ា មិនគិត ងាយៗដូចលោកនោះទេ។

ស្របពេលដែលរឿងរៀបការអ៊ីវ៉ា និងលោកសេងហួរ នៅមិនទាន់មានភាពច្បាស់លាស់នេះ គេឃើញស្រីនាថ កាន់តែសម្រុកចាប់ដៃអនាគតប្ដី រកស៊ីលក់អីវ៉ាន់អនឡាញ  ខណៈដែលមុននេះ ស្រីនាថ ទើបតែជះលុយធំ ទិញរថយន្ដទំនើប ម៉ាក Lexus LX700h ស៊េរីថ្មី ពណ៌ខ្មៅ តម្លៃប្រហែលជិត ៣០ម៉ឺនដុល្លារ។ នេះជាកាដូធំ មុនអ៊ីវ៉ា ក្លាយជាប្រពន្ធស្របច្បាប់របស់ថៅកែក្លឹបបាល់ទាត់ សៀមរាប យូណាយធីត ខណៈដែលតាមព័ត៌មានថា បើផ្អែកទៅលើជីវភាពរបស់គូដណ្ដឹងអ៊ីវ៉ា ទោះជានាងចង់ជិះឡានម៉ាកអី ក៏លោកសេងហួរ អាចផ្គាប់ចិត្តបានទាំងអស់ ។ ប៉ុន្ដែបើអ៊ីវ៉ា ចង់បានឡានទំនើបៗ ថែមទៀត គឺទាល់តែនាងព្រមរៀបការ ធ្វើជាប្រពន្ធលោកសេងហួរ ជាផ្លូវការសិន ទើបអនាគតស្វាមីនាង អាចបំពេញបំណងជូនបាន ៕

RELATED ARTICLES