Monday, May 20, 2024
Homeតារាខ្មែរStep ៖ពូកែរកដៃគូបានស្រីស្អាតគ្មានទាស់

Step ៖ពូកែរកដៃគូបានស្រីស្អាតគ្មានទាស់

ភ្នំពេញ៖តារាចម្រៀងលោកសុខ វិបុល ហៅStep រកបានដៃគូថ្មីជំនួសពេជ្រ សោភា នោះគឺ​ស្រី​ស្អាតSk ដែលពួកគេមិនត្រឹមតែជាដៃគូនៅលើឆាកតន្រ្ដីនោះទេ តែនៅក្រៅឆាកក៍ជាគូសង្សារ​និងគ្នាផងដែរ បន្ទាប់ពីប្អូនប្រុសពិធីករលោកសុខ សេរីវឌ្ឍនា រូបនេះធ្លាប់ប្រកាសសារភាព​ស្នេ​ហ៍​នាងនៅលើឆាកតន្រ្ដី។អ្នកលេងបណ្ដាញសង្គមបានសរសើរលោកStep ថាពិតជាភ្នែក​មុត​មែន ដែលរកបានសង្សារជាស្រីស្អាតដូចនាងSk ខណៈដែលពេលនេះតារា​ចម្រៀង​ហង្ស​មា​ស​​​មាន២គូហើយដែលពួកគេជ្រកក្រោមដំបូលផលិតកម្មតែ១ បង្កាត់ភ្លើងស្នេហា​ជាមួយ​គ្នា​នោះគឺលោកសយ រតនៈ -ប៉ាច គីមមួយ និងStep –SK ។ប៉ុន្ដែមិនទាន់មានព័តមាន​ថា​លោក​Step គ្រោងធ្វើពិធីភ្ជាប់ពាក្យជាមួយនាងSK ដូចលោករតនៈ បានភ្ជាប់ពាក្យជាមួយនាងប៉ាច គីមមួយ នោះឡើយ។

 គួរកត់សម្គាល់ថាថ្មីៗនេះនាងSK  បានទៅថតរូបនៅបរិវេណប្រាសាទអង្គរវត្ត ហើយ​រូប​ថតរបស់នាងមានការចែកចាយជាច្រើននៅលើបណ្ដាញ​សង្គមពិសេសមានការចាប់​អារ​ម្មណ៍​ទៅលើរូបសម្រស់នាងថាមិនចាញ់តារាកូរ៉េឡើយ។ប៉ុន្ដែសម្រាប់ទឹកដម វិញនាង SK ដែលក្លាយជាតារាចម្រៀងGenMusic ជាសាខាថ្មីរបស់ហង្សមាសនោះសម្លេងគ្រាន់តែមធ្យម ប៉ុណ្ណោះ ពោលគឺគេចាប់អារម្មណ៍ទៅលើរូបសម្រស់នាងច្រើនជាងសម្ថភាពសម្លេង ហើយ​កន្លងមកគេក៍មិនដែលបានឃើញនាងធ្លាប់ប្រលងចម្រៀងក្នុងកម្មវិធីណាមួយដែរ ពោលគឺ​សា្ងត់ៗ​ចូលហង្សមាសដោយងាយតែម្ដង។ប្រភពបានឲ្យដឹងថាលោកStep ដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការជ្រោមជ្រែងស្រីស្អាតរូបនេះទាំងការអន្ដរាគមន៍ឲ្យចូលហង្សមាស និងការធ្វើភ្លេ​ង​​ឲ្យ​​នាងច្រៀងជាដើម។យ៉ាងណាគេចាំមើលថាតើនាងSk ដែលមានសម្រស់មិន​ចាញ់ស្រី​ស្អាត​រ៉េត ស៊ូហ្សាណា នោះអាចនឹងដណ្ដើមទីផ្សារលេចធ្លោនៅផលិតកម្មថ្មីរបស់ហង្ស​មាស​នេះ​​បាន​​​ដែរឬទេ ?

 Step លេចធ្លោគួរសមនៅពេលដែលលោកបានចាប់ដៃច្រៀងជាមួយពេជ្រ សោភា ប៉ុន្ដែឆ្លងឆ្លើយគ្នាបានត្រឹមរយៈពេលខ្លីតារាចម្រៀងលេងស្ទីលដូចតារាកូរ៉េលោករ៉េន ឬអ្នកខ្លះ​បានហៅលោកថាCopy ស្ទីលពីRain នោះក៍នៅទ្រឹងហើយសោភា ចេញច្រៀងម្នាក់ៗឯង​ទៅ​វិញ។ចំណែកថៅកែហង្សមាសវិញបានផ្ដល់ឱកាសលោកStep សម្ដែងភាពយន្ដជាតួ​ឯកជា​បន្ដបន្ទាប់បន្ថែមពីលើអាជីពចម្រៀងដើម្បីឲ្យលោកមានសកម្មភាពសិល្បៈកាន់តែច្រើន ប៉ុ​ន្ដែ​អ្នកជំនាញសិល្បៈថាលោកStep ពិបាកឈានទៅធ្វើជាតួឯកនៅហង្សមាស ឬជាកំពូល​តា​រា​ចម្រៀងព្រោះលោកនិយាយខ្មែរមិនសូវច្បាស់ឡើយ ។

 គួរបញ្ជាក់ថាStep បានបាត់មុខមួយរយៈក្រោយលែងចាប់ដៃពេជ្រ សោភា តែលោក​បានវិលមកវិញកាលីចុងខែកញ្ញា ឆ្នាំ២០២៣ តាមរយៈMV “កាឡកណ្ណី “ដែលទាំងការ​សម្ដែង​និងរូបរាងមានការប្រែប្រួលទាំងស្រុងតែម្ដង។ប្អូនប្រុសលោកសេរីវឌ្ឍនា រូបនេះក៍អាច​ច្រៀង​រ៉េប បានផងដែរ ហេតុនេះគេចាំមើលថាក្រោយរកបានដៃគូទាំងក្នុងនិងក្រៅឆាកស្រីស្អាតSk នេះលោកStep នឹងទទួលបានជោគជ័យដូចកាលចាប់ដៃជាមួយពេជ្រ សោភា ដែរ ឬមិនអាច​ទៅរួចទេ ?

 ក្រៅពីStep តារាចម្រៀងដែលយកគូស្នេហ៍ធ្វើជាដៃគូលើឆាកតន្រ្ដីនោះ​មានដូចជា​លោក​ងួន ចាន់ដេវីត(ទេព បូព្រឹក្ស ),សយ រតនៈ (ប៉ាច គីមមួយ )និងស៊ិន សុភ័ក្រ (គង់ ច័ន្ទរដ្ឋា )ជាដើម ៕

RELATED ARTICLES