Monday, May 20, 2024
Homeតារាខ្មែរខេម ៖ចង់រៀបការ ដូចគួម៉ា​

ខេម ៖ចង់រៀបការ ដូចគួម៉ា​

ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម បានសារភាពថាលោក​ឃើញមិត្ត​ភក្ដិរៀប​ការ ចិត្តរបស់លោកក៍ចង់តែការដូចគេដែរ ប៉ុន្ដែសកម្មភាពពិតលោកសុណារិន បែជាមិន​ហ៊ាន​ប្រថុយ​ទៅវិញ។ការអះអាងជាថ្មីរបស់ខេម នាពេលនេះក្រោយពីលោកបានឃើញតារា​ចម្រៀ​ង​​គួម៉ា ដែលជ្រកនៅGalaxy ជាមួយលោកនោះរៀបការជាមួយនាងម៉ៅ គឹមធីតា កាលពី​ថ្ងៃទី​៣ ខែឧសភា ទើបនាំឲ្យខេម ចង់គ្រងឈុតកូនកំលោះដូចសិស្សប្អូនដែរ ។យ៉ាងណានេះមិន​មែន​ជាលើកទី១ឡើយសម្រាប់ខេម ដែលតែងតែនិយាយថាខ្លួនចង់រៀបការនោះ ព្រោះក្នុង​ជំ​នួបជាមួយអ្នកយកព័តមានយើងកន្លងមកលោកសុណារិន ក៍តែងតែប្រាប់ដដែលៗថា​មិនយូ​ទេលោ កនឹងរៀបការដូចគេដែរហើយ ព្រោះការមានគូជីវិត អ្នកណាក៍មាន ហេតុនេះបើរៀប​ការ​​​លោកមិនបារម្ភខ្លាចអា ជីពចម្រៀងមានការប្រែប្រួលឡើយ ។

 សូមរំលឹកថាខេម បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីបារាំងនាងស្រីកា ជិត​១០​ឆ្នាំ​មកហើយដែលពេលនេះគូស្នេហ៍លោកក៍បានមករស់នៅខ្មែរតាំងពីឆ្នាំ២០១៥ ម្លេះ ហើយ​ក្នុង១​ឆ្នាំពួក​គេចេញទៅរឹតចំណងស្នេហានៅប៉ែកអ៊ឺរ៉ុបម្ដង​។ដោយឡែកសម្រាប់​ការ​ហ៊ានបណ្ដើរភរិយាជាចំហនោះខេម ទើបតែដាច់ចិត្តបង្ហាញមុខរួមគ្នាជា មួយស្រីកា កាលពី​ឆ្នាំ២០២០ ហើយ​ពេល​នេះម្ចាស់ស្នេហាលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុង​ការរៀបចំ​សម្លៀ កបំពាក់ ធ្វើ​សក់ និង​គ្រឿងអលង្ការ​ឲ្យ​លោកចេញច្រៀងសម្ដែងដូចគ្នាទៅភរិយា​របស់​លោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងឆាយ វីរៈយុទ្ធ ជាដើម ។ប្រភពបានឲ្យដឹងថាប្រពន្ធខេម ចង់រៀបការ តែនាង​សម្រ​ប​ខ្លួនតាមខេម ជានិច្ច ប៉ុន្ដែលោកសុណារិន ទេនៅតែស្ទាក់ស្ទើចិត្ត ដោយគេជឿរថាលោក​អាច​ខ្លាចប៉ះពាល់ដល់អាជីពចម្រៀងទើបពន្យាពេលដឹកដៃស្រីកា ក្រាប​ផ្ទឹមរហូតដល់ជិត​១០ឆ្នាំ​មកនេះ។

 ខេម ស្ថិតក្នុងលំដាប់តារាជូរមុខរបស់Galaxy នាពេលបច្ចុប្បន្ន ប៉ុន្ដែការមកដល់​របស់​លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នាពេលបន្ទាប់ពីលោកនោះធ្វើឲ្យលោកសុណារិន ប្រ​ឈ​មធ្លាក់ទៅ​គ្រងតំណែងលេខ៣ មិនអាចវ៉ាគេដាច់ដូចអំឡុងលោកច្រៀងនៅថោន ឡើយ បើទោះ​ជា​តាមព័តមានថាលោកមិនដែលមានចិត្តចង់ធ្វើជាតួរងម្ដងណាក្ដី ។លោកសុណារិន ធ្លាប់​ប្រាប់​អ្នកយកព័តមានយើងថាលោកមានក្ដីសុខជាមួយGalaxy ហើយការរាប់អាន​របស់​លោក​ជាមួយថៅកែផលិតកម្មគឺដូចជាបងប្អូន ខណៈដែលតារានៅGalaxy រាប់អានគ្នា​ដូច​បង​ប្អូន គ្មាន​ការកាច់កុងគ្នានោះទេ ហើយលោកក៍មិនដែលចាត់ទុកលោកព្រាប សុវត្ថិ ជា​ឆ្អឹង​ទទឹងក ដូចការលេចឭដែរ ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាថ្វីត្បិតតែខេម មិនអាចលេចធ្លោជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មែន ប៉ុន្ដែការច្រៀងស្ទីលស្អករបស់លោកទោះជាថៅកែGalaxy ទិញតារា​ថែម​ទៀតក្ដី ក៍មិនប៉ះពាល់ខ្លាំងដល់អាជីពលោកសុណារិន ឡើយ ពោលគឺគ្មានអ្នកដណ្ដើម​តំ​ណែងបានទេ ។ប៉ុន្ដែខេម ហាក់នៅទ្រឹងរយៈពេលចុងក្រោ យនេះខណៈដែលលោកខេមរៈ សិរី​មន្ដ កាន់តែអុកឡុកទីផ្សារចម្រៀងខ្លាំងជាងគេនៅGalaxy ទើបធ្វើឲ្យខេម លែងសូវលេចធ្លោ​ដូច​កាលពីឆ្នាំ២០១៩ ។

 ក្រៅពីខេម តារាដែលជ្រើសគូស្នេហ៍ជានារីអាណិកជនខ្មែរនៅបរទេសមាន​ដូចជា​លោ​ក​​ស៊ុក សុភា ,ខៀវ សំភេទ ,យស បូវណ្ណៈ ,សោភ័ណ្ឌ ឡាវី ,សុវណ្ណ មុនី ,ហង្ស ឈា,យ៉ែម សំ​អូន,នៅ ស៊ីនឿន និង​លោក​ខៃ ប្រសិទ្ធ ជាដើម ។សម្រាប់ខេម វិញលោកធ្លាប់ប្រាប់​ថាគ្មាន​បំ​ណង​ចេញទៅ​រស់នៅប្រទេសបារាំងទេ គឺអាចគ្រាន់តែចុះឡើងៗ ប៉ុណ្ណោះ  ព្រោះថាភរិយា​លោក​បាន​មក​រស់​​នៅខ្មែរជាមួយលោកជាច្រើនឆ្នាំមកហើយ។  ការដែលលោកខេម មិនកំណត់ថ្ងៃដឹកដៃស្រីកា រៀបការឲ្យបានច្បាស់លាស់នេះ​ធ្វើ​ឲ្យលោក​សុណារិន ក៍មិនហ៊ានឲ្យភរិយាពពោះមុនក្រាបផ្ទឹមដែរ បើទោះជាលោកធ្លាប់អះ​អាង​ថា​ខ្លួនស្រ​លាញ់​ក្មេងៗ និងចង់បានកូនដូចគេដែរក្ដី តែលោកមិនដែលបង្ហើបថាអាច​នឹងដើរ​តាម​ផ្លូវលោកខេមរៈ សិរីមន្ដ លេងស្ទីលអ៊ឺរ៉ុបយកកូនមុនរៀបការជាសាធារណៈឡើយ ៕

RELATED ARTICLES