Sunday, May 19, 2024
Homeតារាខ្មែរតារាសម្ដែងស៊ីណាវ៉ាត់ត្រា ៖រំភើបឡើងវិញ ក្រោយ​​បុកពោះ ព្រោះចោរលួចហ្វេសបុក ជាច្រើនម៉ោង

តារាសម្ដែងស៊ីណាវ៉ាត់ត្រា ៖រំភើបឡើងវិញ ក្រោយ​​បុកពោះ ព្រោះចោរលួចហ្វេសបុក ជាច្រើនម៉ោង

ភ្នំពេញ៖លោកចាន់ស៊ី ស៊ីណាត់ត្រា បានយកមកវិញបានសម្រេចនូវហ្វេសបុកផ្ទាល់ខ្លួនរបស់លោកដែលមានគណនេយ្យឈ្មោះ”ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា “ត្រូវក្រុមចោរ(Hacker ) លួចយកទៅគ្រប់គ្រងអស់ជាច្រើនម៉ោងកាលពីពេលថ្មីៗនេះ ហើយក្រុមនោះបានឆាតទៅខ្ចីលុយមិត្តភក្ដិរបស់លោកជាបន្ដបន្ទាប់តែពួកគេបានបរាជ័យព្រោះលោកលោកស៊ីណាវ៉ាត់ត្រា បានប្រកាសជូនដំណឹងភ្លាមៗតាំងពីហ្វេសបុកលោកត្រូវគេHack ម្លេះ។ដោយឡែកនៅថ្ងៃទី៧ ឧសភា នេះលោកស៊ីណាវ៉ាត់ត្រា បាន​ឲ្យដឹងថាអ្នកជំនាញIT របស់លោកបានធ្វើកិច្ចការនេះដោយជោគជ័យទាញយកហ្វេសបុករបស់លោកមកឲ្យលោកគ្រប់គ្រងវិញជាធម្មតា ។ លោកថាពេលមានរឿងបែបនេះកើតឡើងពិតជាភ័យបុកពោះមែន ដេកក៍មិនលក់ ព្រោះខ្លាចក្រុមចោរ យកគណនេយ្យលោកទៅធ្វើអ្វីខុសច្បាប់ ឬខ្ចីបោកលុយគេដោយប្រើឈ្មោះលោក បើទោះជារូបលោកផ្ទាល់បានប្រ​កាស​ជូនដំណឹងក្ដី ។ប៉ុន្ដែលោកថាពេលនេះមានអារម្មណ៍ល្អឡើងវិញហើយនឹងបន្ដការងារសិល្បៈនិងខាងក្រៅសិល្បៈជាធម្មតាឡើងវិញ។

 តារាសម្ដែងមានប្រវត្តិកម្សត់មកពីខេត្តបាត់ដំបងលោកស៊ីណាវ៉ាត់ត្រា ថានៅថ្ងៃទី៧ ខែ៥ នេះលោកបានចេញ​ថតបទថ្មីផលិតកម្មថោន”ម៉ោងធ្វើការ” របស់តារាចម្រៀងលោកហាន រីខត ខណៈដែលកន្លងមកលោកក៍ធ្លាប់បាន​ថតឲ្យថោន ជាបន្ដបន្ទាប់ផងដែរ ក្នុងនោះក៍មានបទរបស់លោកហង្ស សុវណ្ណារិទ្ធ ជាដើម ។លោកចាន់ស៊ី ថាទោះជាក្នុងស្ថានភាពបែបណាក៍លោកមិនចោលសិល្បៈឡើយ  ព្រោះអាជីពមួយនេះថ្វីត្បិតតែមិនអាចធ្វើឲ្យលោកមានបានក្ដី ប៉ុន្ដែលោកស្រលាញ់តាំងពីតូច និងបានតស៊ូជាច្រើនឆ្នាំមកហើយ ហេតុនេះនឹងបន្ដតំណើរទៅមុខទៀត ។

 គួរបញ្ជាក់ថាលោកស៊ីណាវ៉ាត់ត្រា ក្រៅពីជាតារាថតសម្ដែងភាពយន្ដ និងខារ៉ាអូខេ លោកក៍ធ្វើការជាមេការនៅហាងខារ៉ាអូខេមួយផងដែរ ។តារារួមអាជីពបានលើកទឹកចិត្តលោកចំពោះការដាក់ខ្លួនយ៉ាងសាមញ្ញ មិនប្រកាន់ខ្លួន ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ ជាជាងគិតគួរពីមុខមាត់ ខណៈដែលកាលពីប៉ុន្មានឆ្នាំមុនលោកក៍ធ្លាប់ធ្វើជាថៅកែភោជនីយដ្ឋានមួយនៅខេត្តដែរ តែការចេញរកស៊ីដំបូងបរាជ័យ ទើបពេលនេះលោកប្រឹងថតផង ធ្វើការឲ្យគេផង ៕

RELATED ARTICLES