Sunday, May 19, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ថ្នមប្រពន្ធស្មើកែវភ្នែក

ខេមរៈ សិរីមន្ដ ៖ថ្នមប្រពន្ធស្មើកែវភ្នែក

ភ្នំពេញ៖ព្រាប សុវត្ថិ ,ឆាយ វីរៈយុទ្ធ ,ខាន់ ជេមស៍ និងខេម ជាដើមតែងតែបង្ហាញភាពផ្អែមល្ហែម​ជាមួយប្រពន្ធដូចជាថតរូបថើបគ្នា និងញាំអាហារតែពីរនាក់ប្ដីប្រពន្ធជាដើមដែលបង្ហាញថាពួក​គេ​កំពុង​មានក្ដីសុខក្នុងជីវិតឯកជន។ប៉ុន្ដែសម្រាប់លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ វិញ​បានបង្ហាញឲ្យ​Fan នូវសកម្មភាពថ្នាក់ថ្នមភរិយាខុសពីតារាផ្សេងៗទៀតនោះគឺ​​ការ​ងារ​នៅ​ផ្ទះរបស់លោកគឺម៉ាហ្សា បាតជើងឲ្យប្រពន្ធសំណព្វចិត្តរបស់លោកអ្នកនាងគួយ ផល្លី ហើយ​លោកមិនខ្លាចក្នុងការបង្ហាញរូបភាពទាំងនោះទៅអ្នកគាំទ្រឲ្យបានឃើញលោក ឡើយ ។អ្នក​លេង​បណ្ដាញ​សង្គមខ្លះបានលើកឡើងថាលោកសិរីមន្ដ កំពុងតែធ្វើឲ្យប្រពន្ធមានការ​ជឿរ​ជាក់​​ថាលោកស្រលាញ់និងថ្នាក់ថ្នមប្រពន្ធស្មើកែវភ្នែក ពោលគឺហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង​ទាំងអស់ឲ្យតែភរិយាមានក្ដីសុខ។ ។ចំណែកអ្នកខ្លះទៀតថាអ្នកនាងគួយ ផល្លី មាន​​សំណាង​ដែល​មានស្វាមីជាបុរសល្អហើយដើម្បីឲ្យប្រ ពន្ធមានសុខភាពល្អ​លោក​ម៉ាហ្សា ឲ្យភរិយា​រហូត​ដល់បាតជើងតែម្ដង។Fan មួយជំនួនជឿរថាលោកសិរីមន្ដ អាចនឹងបានកូនទី៤ ក្នុងពេលដ៍​ឆាប់​ៗ​នេះជាមិនខានឡើយ ។

 សូមបញ្ជាក់ថាខេមរៈ សិរីមន្ដ ធ្លាប់លេចឭថាបានរៀបការជាមួយអ្នកនាងគួយ ផល្លី ម្ដងរួចទៅហើយកាលពីឆ្នាំ២០០៩ តែពិធីនោះធ្វើដោយលាក់លៀម ហើយក្រោយឡើង​ជាឧក​ញ៉ាកាលពីដើមខែកុម្ភៈឆ្នាំ២០២២ នោះសិរីមន្ដ នឹងអ្នកនាងផល្លី បានរៀបការជាមួយគ្នាម្ដង​ទៀ​ត​ដែលមានការស្លៀកពាក់ជាឈុតប្រពៃណីកូនកំលោះក្រមុំដូចមង្គលការគេ​ផ្សេងៗទៀត​ដែរ ប៉ុន្ដែអ្វីដែលចម្លែកគឺនៅតែមិនហ៊ានរៀបការដោយបើកចំហដដែល ។ប្រភពបានឲ្យដឹង​ថាភរិយាសិរីមន្ដ ក្រៅពី​អាច​ដឹកនាំសម្ដែងMV បទប្ដីរបស់ខ្លួនបាននោះអ្នកនាងក៍ជាជំនួយ​ការប្ដីផងដែរ ក្នុងនោះ​នាងមានតួនាទីជារៀបចំសម្លៀកបំពាក់ ,ធ្វើសក់ និងផាត់មុខឲ្យប្ដី​ជា​ដើម គឺដូចគ្នាទៅនិងប្រពន្ធ​របស់​លោក​ព្រាប សុវត្ថិ ,ខេម និងឆាយ វីរៈយុទ្ធ ដែរ ដែលនៅ​ក្រោយ​ខ្នងប្ដីដូចគ្នា។

គួរបញ្ជាក់ថាខេមរៈ សិរីមន្ដ ជាតារាលាក់មុខភរិយាបានច្រើនឆ្នាំជាងគេពោល​គឺតាម​ព័ត​មានថាលោកនិងអ្នក នាងគួយ ផល្លី បានភ្ជាប់ស្នេហ៍ជាមួយគ្នាតាំងពីឆ្នាំ២០០៤ ម្លេះ តែ​នៅឆ្នាំ២០១៨ ទើបសិរីមន្ដ ព្រមទទួលស្គាល់និងហ៊ានបណ្ដើរកប្រពន្ធជាសាធាណៈ ពោល​គឺ​១៤ឆ្នាំ ដែលអ្នកនាងផល្លី មិនដែលហ៊ានកៀកកើយប្ដីជាចំហឡើយ ។តែពេលនេះ​អ្នកនាង​ផល្លី បានក្លាយទៅជាជំទាវ បន្ទាប់ពីសិរីមន្ដ ឡើងជាឧកញ៉ា ហើយនាងនិងសិរីមន្ដ គ្មាន​ដំ​ណឹង​​យកកូនទី៤នោះទេ គឺទើបតែពេលនេះលោកប៊ុនថៃ បញ្ចេញរូបភាពម៉ាហ្សា បាត​ជើង​ឲ្យប្រពន្ធបែបនេះទើបមានការលើកឡើងថាសិរីមន្ដ នេះពិតជាមិនធម្មតាមែន ពូកែទាំងច្រៀង លេងម៉ូដសក់ និងគ្រឿងអលង្ការ ជ្រែកខ្លួននៅឆ្នាំ២០២៤ នេះឥឡូវអ្វីដែលគ្រប់​គ្នាមិននឹក​ស្មាន​ដល់នោះគឺលោកក៍ជាបុរសលេខ១ខាងពូកែថ្នាក់ថ្នមភរិយា ។

 គេកត់សម្គាល់ថាខេមរៈ សិរីមន្ដ ជ្រកនៅGalaxy ជាង១ឆ្នាំលោកព្យាយាមអុកឡុក​ទីផ្សារ​ចម្រៀងឡើងវិញដែលធ្វើឲ្យតារារួមទ្រនុំខ្លះនៅទ្រឹងទៀតផង ។ប៉ុន្ដែចម្រៀងរបស់​សិរីមន្ដ ខ្លះ​ចេញមកទទួលបានការរិះគន់ច្រើនជាងគាំទ្រដូចជាបទ”ឆ្នាំនឹង សប្បាយខ្លាំង “រហូតធ្វើឲ្យ​លោក​​​​ត្រូវបង្ខំចិត្តលុបចោលវិញយ៉ាងទាន់ហន់ ព្រោះតែសន្ទុះវាយប្រ​ហារមក​លើខ្លួន​ដូចទឹកបាក់ទំនប់តែម្ដង។អ្នកជំនាញសិល្បៈបានលើកឡើងថាសិរីមន្ដ ពិបាកឈរ​លេខ១​នៅ​Galaxy ណាស់ ព្រោះថាព្រាប សុវត្ថិ មិនដែលនិយាយថាលោក​ចង់ដកឃ្លាពីអាជីព​ចម្រៀង បន្ទាប់​ពីឡើងជាឧកញ៉ានោះទេ ហេតុនេះហើយគេចាំមើលថា”ភ្នំ១ ខ្លា២ “នឹងមាន​រឿង​អ្វីកើត​​ឡើងទៅ ព្រោះលោកសុវត្ថិ នៅសល់កុងត្រាជាង១ឆ្នាំទៀតនៅហង្សមាស ខណៈ​ដែលសិរីមន្ដ នៅសល់កិច្ចសន្យាជាង៣ឆ្នាំទៀត ។សម្រាប់ការបញ្ចេញរូបភាពថ្នម​កាយា​ភរិយា​នោះ​ពេលនេះសិរីមន្ដ ទទួលបានការទាក់ទាញខ្លាំងជាងព្រាប សុវត្ថិ ទៀត ព្រោះឧក​ញ៉ា​ស្នាយ មិនដែលបង្ហាញពីការម៉ាហ្សា បាតជើងឲ្យប្រពន្ធទេ គឺមានតែថើបជញ្ជក់​មាត់ភរិយា​ប៉ុណ្ណោះ ៕

RELATED ARTICLES