Sunday, May 19, 2024
Homeតារាខ្មែរតារាសម្ដែងស៊ិនឌី ៖សរសើរភេទទី៣ មានជំនាញនិងចាប់អាជីពលេចធ្លោធំៗជាច្រើនក្នុងសង្គម

តារាសម្ដែងស៊ិនឌី ៖សរសើរភេទទី៣ មានជំនាញនិងចាប់អាជីពលេចធ្លោធំៗជាច្រើនក្នុងសង្គម

ភ្នំពេញ៖តារាសម្ដែងលោកស៊ិនឌី បានបង្ហាញនូវការលើកទឹកចិត្តនិងសរសើរចពោះស្នាដៃក្រុមភេទទី៣ កាន់តែច្រើនដែលមានជំនាញច្បាស់លាស់ក្នុងការចាប់អាជីពចិញ្ចឹមជីវិតរស់នៅក្នុងសង្គមដែលអាជីវកម្មខ្លះគឺភេទទី៣ជា​អ្នកបង្ហាញពីភាពលេចធ្លោនាពេលបច្ចុប្បន្ន។

 លោកស៊ិនឌី ថ្លែងថា”ខ្ញុំឃើញប្អូនៗជំនាន់ក្រោយ(ភេទទី៣)ដែលគាត់មានការងារធ្វើត្រឹមត្រូវ មានមុខរបរច្បាស់​លាស់ ដែលមានទាំងភាពទាន់សម័យដូចជាការឌីហ្សាញ ធ្វើជាគ្រូដឹកនាំគេបង្ហាត់បង្ហាញម៉ូដ ផាត់មុខ, ធ្វើសក់,សាឡន ,កែសម្ផស្ស និងវិស្វករជាដើមក៍មានភេទទី៣មួយចំនួនកាន់ជំនាញនេះផងដែរ ។ខ្ញុំពេញចិត្តដែលពួកគាត់កាន់តែលេចធ្លោច្រើន ក្នុងអាជីវកម្មធំៗក្នុងសង្គម ពួកគាត់បានបង្ហាញពីស្នាដៃ និងទេពកោសល្យដើម្បីឲ្យគេទទួលស្គាល់ ចឹងកុំឲ្យមានការរើសអើងពួកគាត់តទៅទៀត”។

 ការលើកឡើងរប់លោកស៊ិនឌី នេះក្រោយពីលោកបានទៅទស្សនាដោយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រលងបវរកញ្ញាភេទទី៣កម្ពុជាឆ្នាំ២០២៤ (Miss Queen Cambodia 2024 )កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៤ ហើយជាលទ្ធផលកញ្ញានៀក នៀក សម មកពីខេត្តរតនគិរី គ្រងមកុដGrand Winner Miss Queen Cambodia 2024 ត្រៀមទៅប្រកួត Miss Star International 2024 នៅប្រទេសប្រេស៊ីល នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ខណៈ​ដែលWinner Miss Queen 2024 បានទៅលើកញ្ញាហានី មកពីខេត្តកំពតត្រៀមទៅប្រកួតMiss Queen 2024 នៅប្រទេសថៃ នាពេលដ៍ខ្លីខាងមុខនេះដែរ ស្របពេលដែលលំដាប់រងទី១បានទៅលើបវរកញ្ញាមកពីខេត្ត​តាកែវ ,លំដាប់រងទី២ បានទៅលើបវរកញ្ញាមកពីខេត្តកំពង់ធំ ,លំដាប់រងទី៣ បានទៅលើបវរកញ្ញាមកពីខេត្តព្រៃវែង ,លំដាប់រងទី៤ បានទៅលើបវរកញ្ញាមកពីខេត្តពោធិសាត់ និងលំដាប់រងទី៥ បានទៅលើបវរកញ្ញាមកពីខេត្តក្រចេះ ។

 ដោយមើលឃើញពីសម្ថភាពដ៍ប៉ិនប្រសព្វ ជាមួយចំណេះ ដឹងជំនាញច្បាស់លាស់មិនធម្មតា និងភាពក្លាហានរបស់ភេទទី៣ ដែលអាចធ្វើបានដើម្បីឲ្យសង្គមទទួលស្គាល់នេះហើយទើបលោកស៊ិនឌី បានស្ញើចសរសើរពួក​គាត់និងជម្រុញឲ្យគេតស៊ូក្នុងជីវិតតទៅទៀត ព្រោះមិនភេទទី៣ ឬមិនថាជាភេទអ្វីទេ យើងត្រូវតែមានជំនាញច្បាស់លាស់ដើម្បីប្រកបរបរចិញ្ចឹមជីវិតរស់នៅដោយថ្លៃថ្នូរ ។ប៉ុន្ដែលោកស៊ិនឌី ទទួលស្គាល់​ថាអ្នកខ្លះនៅមិន​ទាន់អាចសម្របខ្លួនទទួលស្គាល់ភេទទី៣ ឬហៅថា”សុទ្ធ”នៅឡើយទេ គឺនៅមានការរើសអើងនៅឡើយ ។លោកថាភេទទី៣ មិនមែនជាមនុស្សខុសធម្មជាតិទេ គឺរស់នៅដោយសប្បាយចិត្តតាមប្រភេទជីវិតពួកគាត់។

 គួរបញ្ជាក់ថាលលោកស៊ិនឌី ធ្លាប់ធ្វើសប្បុរសធ័មជាមួយភេទទី៣ ជាបន្ដបន្ទាប់និងរហូតមកដល់បច្ចុប្បន្ន គ្រាន់​តែលោកមិនសូវបង្ហាញតាមបណ្ដាញសង្គមប៉ុណ្ណោះ ។លោកស៊ិនឌី ជាម្ចាស់ហាងស៊ិនឌី សំអាងការ ,ហាងNk សាឡន និងហាងកែសម្ផសក្លារា (Clara Clinic) ជាដើម ទើបធ្វើឲ្យលោកមមាញឹកខ្លាំងលើមុខជំនួញ ត្រូវផ្អាកពីអាជីពសម្ដែងជាច្រើនឆ្នាំ ដើម្បីគ្រប់គ្រងអាជីវកម្មខាងលើ ។ប៉ុន្ដែលោកថានៅតែស្រលាញ់សិល្បៈនឹងអាចវិលមកវិលវិញនៅពេលវេលាសមស្រប ៕

RELATED ARTICLES