Saturday, May 18, 2024
Homeតារាខ្មែរតារាសាច់ដុំកង់ៗ លោកឡៃ​ ច័ន្ទ​ថៃ ៖ចាប់ឱកាសធំលើកដំបូង

តារាសាច់ដុំកង់ៗ លោកឡៃ​ ច័ន្ទ​ថៃ ៖ចាប់ឱកាសធំលើកដំបូង

ភ្នំពេញ៖តារាសម្តែងលោកឡៃ ច័ន្ទថៃ ដែលមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបរាងមាឌឌាំងសាច់ដុំកង់ៗ​ចាយរាងសង្ហាទាក់ភ្នែកមហាជនយ៉ាងច្រើនជាពិសេសស្រីស្អាតៗនោះ បន្ទាប់ពីបានសាងភាពល្បីល្បាញមួយរយ:ខ្លីសោះស្រាប់តែពេលនេះទទួលបាន ឱកាសការងារដ៍ធំមួយក្នុងដៃ ។
លោក ឡៃ ច័ន្ទថៃ ហៅ ណេនថៃ ដែលមានរូបរាងសង្ហារមិនចាញ់តារាបរទេសម្បូរសាច់ដុំត្រូវបានទស្ស​និក​ជនដឹងថាកន្លងមកលោកគឺអតីតព្រះសង្ឃល្បីឈ្មោះនៅក្នុងវិស័យព្រះពុទ្ធសាសនាមួយអង្គផងដែរ មុនពេលលោកលេចមុខថតសម្តែងខ្សែភាពយន្តដែលរំលេចក្នុងន័យអប់រំអំពីព្រះពុទ្ធសាសនារឿង”សទ្ធាមាណព “ដែលរួមសម្តែងជាមួយតារាស្រីល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ ។

តារាសម្តែងរាងសង្ហាលោកឡៃ ច័ន្ទថៃ បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាស្របពេលដែលទីផ្សាសិល្ប:​របស់លោកកំពុងទទួលបានការគាំទ្រនិងមានសន្ទុះជោគជ័យគួរឲ្យកត់សម្គាល់នោះលោកក៏ត្រូវបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតផលមួយដោយបានចុះកុងត្រា(កិច្ចសន្យា)ធ្វើជាBA របស់ក្រុមហ៊ុនល្បីមួយនេះដែលមានរយៈពេលដល់ទៅ៦ខែឯណ្ណោះ។
លោក ឡៃ ច័ន្ទថៃ បន្ថែមថាតាមរយ:កុងត្រាចំនួនដល់ទៅ៦ខែដែលលោកត្រូវធ្វើជាតំណាងផ្សព្វផ្សាយរបស់ផលិតផលខាងលើ។លោកថានេះជាភាពជោគជ័យថ្មីមួយទៀតសម្រាប់ អាជីពសិល្ប:ដែលខ្លួនលោកផ្ទាល់បានចំណាយពេលសាងប្រជាប្រិយភាពជាច្រើនឆ្នាំកន្លងមកនេះ ហើយលោកនឹងប្រឹងធ្វើការជាមួយក្រុមហ៊ុនខាងលើឲ្យបានល្អទៅតាមតួនាទីរបខ់ខ្លួនលើកិច្ចសន្យាក្នុងឋានៈជាBA ម្នាក់។

សូមបញ្ជាក់ថាតារាសម្តែងរូបសង្ហារ ខ្ពស់ស្រឡះ មាឌឌាំងសាច់ដុំកង់ៗសម្បូរមន្តស្នេហ៍លោក ឡៃ ច័ន្ទថៃ ក្រៅតែពីល្បីឈ្មោះតាមរយ:ការសម្តែងភាពយន្តមួយចំនួនកន្លងមកក៏ត្រូវបានគេកត់សម្គាល់ថា ឡៃ ច័ន្ទថៃ បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយគុណល្បុក្កតោខ្មែរនិងការចូលរួមតាមរយ:វិស័យវប្បធម៌បុរាណជាដើម។ សកម្មភាពទាំងនោះលោក ឡៃ ច័ន្ទថៃ កាន់តែធ្វើឲ្យទស្សនិកជនសម្តែងការគាំទ្រនិងសរសើរខ្លាំងថែមទៀត រហូតពេលនេះលោកបានឈាន១ជំហានទៀតគឺធ្វើជាទូតសុឆន្ទៈឲ្យក្រុមហ៊ុនល្បីមួយ ដែលតាមព័តមានថាលោកក៍ទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតាដែរ ៕

RELATED ARTICLES